ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​​អាមេរិក​ម្នាក់​យក​តុក្តតា​ធ្វើ​ប្តី​ផង និង​កូន​ផង រស់​នៅ​ជា​មួយ​១៤​ឆ្នាំ​​​

11 ឆ្នាំ មុន

ប្រភព​​ពី​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​រឿង​រ៉ាវ​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ ខណៈ​នារី​ម្នាក់​ឈ្មោះ Suzាanne Heintz រស់​នៅ​​ក្នុង​រដ្ឋ Colorado នៃ​សហ​រដ្ឋអាមេរិក បាន​សម្រេចចិត្ត​រស់​នៅ​ជា​មួយ​នឹង​តុក្កតា ពោលគឺ​គាត់​ចាត់​ទុក​តុក្កតា​ជា​ស្វាមី និង​កូន​របស់​គាត់ ។ នៅ​ក្នុង​គ្រួសារ​ចម្លែក​នេះ​ គេ​សង្កេត​ឃើញ​មាន​សមា​ជិត​តែ​បីនាក់​ប៉ុណ្ណោះ គឺ​មាន​អ្នក​ស្រី Suzanne ព្រម​ទាំង​ស្វាមី និង​កូន

ប្រភព​​ពី​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​រឿង​រ៉ាវ​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ ខណៈ​នារី​ម្នាក់​ឈ្មោះ Suzាanne Heintz រស់​នៅ​​ក្នុង​រដ្ឋ Colorado នៃ​សហ​រដ្ឋអាមេរិក បាន​សម្រេចចិត្ត​រស់​នៅ​ជា​មួយ​នឹង​តុក្កតា ពោលគឺ​គាត់​ចាត់​ទុក​តុក្កតា​ជា​ស្វាមី និង​កូន​របស់​គាត់ ។ នៅ​ក្នុង​គ្រួសារ​ចម្លែក​នេះ​ គេ​សង្កេត​ឃើញ​មាន​សមា​ជិត​តែ​បីនាក់​ប៉ុណ្ណោះ គឺ​មាន​អ្នក​ស្រី Suzanne ព្រម​ទាំង​ស្វាមី និង​កូន​​ស្រី​ម្នាក់​ដែល​ជា​រូប​តុក្កតា​នោះ ។ ក្រុម​គ្រួសារ​អ្នក​ស្រី Suzanne ដែល​មាន​សមា​ជិកខុស​ពី​គ្រួសារ​ដទៃ​បាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​ពី​​សំណាក់​មហា​ជន តែ​ក៏​មាន​អ្នក​មួយ​ចំនួន​ធ្វើ​ការ​រិះ​គន់​ផងដែរ ព្រោះ​គេ​គិត​ថា នេះ​ជា​រឿង​មួយ​ដែល​​​គួរ​ឱ្យ​អស់​សំណើច​បំផុត ។

អ្នកស្រី Suzanne បាន​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា «គាត់​ពិត​​ជា​បាន​យក​តុក្កតា​​មក​ធ្វើ​ជា​ស្វាមី និង​កូន​ស្រី​មែន ព្រម​ទាំង​ពួក​យើង​បាន​រស់​នៅ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​១៤​ឆ្នាំ​មក​ហើយ។ គាត់​បាន​ដាក់​ឈ្មោះ​ស្វាមី Chauncey និង​កូនស្រី​ឈ្មោះ Mary Margaret ។ ការ​រស់​នៅ​ជា​មួយ​នឹង​ស្វាមី និង​​កូនស្រី​ដែល​ជា​រូប​តុក្កតា​នេះ ពិតជា​បាន​ធ្វើ​ឱ្យ​គាត់​ទទួល​​​សុភមង្គល​ ជា​ពិសេស​ពេល​ត្រឡប់​មក​​ពីធ្វើ​ការ​ភ្លាម​ឃើញ​មុខ​ប្តី និង​កូន​អង្គុយ​នៅ​មួយ​កន្លែង ធ្វើ​ឱ្យ​គាត់​បាត់​អស់​ភាព​នឿយ​​ណាយ និង​មាន​អារម្មណ៍​សប្បាយ​​រីករាយ​ណាស់។ ទោះ​បី​ជា​ពួក​គេ​ឥត​វិញ្ញាណ​ក្តី តែ​​គាត់​គិត​ថា ​វាជាការ​ល្អ​ប្រសើរ​ម្យ៉ាង​ដែរ ព្រោះ​តែង​តែ​មាន​អ្នក​នៅ​រង់​ចាំ​ទទួល​ គាត់​​នៅ​ផ្ទះ​ជា​រៀង​រាល់​ថ្ងៃ» ។

អ្នក​ស្រី Suzanne បាន​និយាយ​បន្ថែម​ទៀត​ថា «ថ្វីដ្បិត​តែ​ គាត់​សម្រេច​ចិត្ត​រស់​នៅ​ជា​មួយ​តុក្កតា​ខុស​ពី​គ្រួសារ​ដទៃ​ក៏​ពិត​មែន តែ​ឥឡូវ​នេះ​សត​វត្ស​ទី​២១​ហើយ ។ ដូច្នេះ​គាត់​មាន​សិទ្ធិ​សម្រេច​​ជីវិត​​របស់​​ខ្លួន ទោះ​បី​ជា​ត្រូវគេ​សើចចំអក និង​មើល​ងាយ​យ៉ាង​ណា​ក្តី ក៏​មិន​សំខាន់​ដែរ ឱ្យ​តែ​គាត់​ទទួល​បាន​សេច​​ក្តី​សុខ​នៅ​ក្នុង​គ្រួសារ ។ គាត់​តែង​តែ​ចំណាយ​ពេល​ទំនេរ​របស់​គាត់​ដើរ​លេង​​ជាមួយ​នឹង​គ្រួសារ​តុក្កតា​នេះ​ជា​ច្រើន​កន្លែង​នៅ​សហ​រដ្ឋអាមេរិក និង​មាន​គំរោង​នាំ​គ្នា​​ទៅ​លេង​ក្រៅ​ប្រទេស​ទៀត​ផង ដើម្បី​ផ្លាស់​ប្តូរ​បរិយា​កាស ។ អ្នក​ស្រី Suzanne បាន​បញ្ជាក់​ទៀត​ថា តាម​ពិត​ទៅ​គាត់​ក៏​មាន​មិត្ត​ប្រុស​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​៧ឆ្នាំ​មក​ហើយ តែ​ពុំ​មាន​គំរោង​រៀប​ការ​​ជាមួយគ្នាឡើយ ។ ផ្ទុយ​ទៅ​វិញ គាត់​មាន​គំរោង​រៀប​ការ​ជា​មួយ​នឹង​ស្វាមី​តុក្កតា​នៅដើម​ខែ​មិថុនា នា​ពេលខាង​មុខ​នេះ ដើម្បី​ឱ្យ​មិត្ត​ភក្តិ​ សាច់​ញាតិ​ទទួល​ស្គាល់​ដឹង​ឮ​នូវ​ក្រុម​គ្រួសារ​ដែល​មានសមា​ជិក​ខុស​ពីអ្នក​ដ​ទៃ​បែប​នេះ» ៕