ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ម្នាក់​បាន​ប្រមូល​យក​សក់​មក​ច្នៃ​ធ្វើ​ជា​រ៉ូប​រៀប​ការ​របស់​ខ្លួន​​

11 ឆ្នាំ មុន

ប្រភព​ពី​បរទេស​នា​ពេល​ថ្មី​ៗ​នេះ បានបង្ហាញ​​នូវ​រឿង​រ៉ាវ​មួយ​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ ខណៈ​ដែល​នារី​ម្នាក់​ឈ្មោះ Ryan Edwards ជា​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ នៃ​ប្រទេស​​អង់​គ្លេស បាន​ឱ្យ​គេ​ច្នៃ​រ៉ូប​រៀប​ការ​របស់​ខ្លួន​ខុស​ប្លែក​ពី​ឈុត​របស់​កូន​ក្រមុំ​ដទៃទៀត ពោល​គឺ​បាន​ប្រមូល​យក​សក់​ពី​ហាង​កាត់​សក់​នានា ដើម្បី​យក​​មក​ធ្វើ​ជា​ឈុត​រៀប​ការ ។ ​នេះ គឺ​ជា​ឈុត​រៀប​ការ​​ដ៏​អស្ចារ្យ​ និង​សំខាន់​បំផុត​

ប្រភព​ពី​បរទេស​នា​ពេល​ថ្មី​ៗ​នេះ បានបង្ហាញ​​នូវ​រឿង​រ៉ាវ​មួយ​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ ខណៈ​ដែល​នារី​ម្នាក់​ឈ្មោះ Ryan Edwards ជា​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ នៃ​ប្រទេស​​អង់​គ្លេស បាន​ឱ្យ​គេ​ច្នៃ​រ៉ូប​រៀប​ការ​របស់​ខ្លួន​ខុស​ប្លែក​ពី​ឈុត​របស់​កូន​ក្រមុំ​ដទៃទៀត ពោល​គឺ​បាន​ប្រមូល​យក​សក់​ពី​ហាង​កាត់​សក់​នានា ដើម្បី​យក​​មក​ធ្វើ​ជា​ឈុត​រៀប​ការ ។ ​នេះ គឺ​ជា​ឈុត​រៀប​ការ​​ដ៏​អស្ចារ្យ​ និង​សំខាន់​បំផុត​របស់​នាង Ryan Edwards ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ នាង Ryan Edwards បាន​ថត​បង្ហោះ​នូវ​​រ៉ូប​រៀប​​ការ​នៅ​ក្នុង​បណ្តាញ​អិុន​ធើរណេត ធ្វើ​ឱ្យ​មាន​អ្នក​ពេញ​ចិត្ត និង​គាំទ្រ​យ៉ាង​ខ្លាំង​នូវ​រ៉ូប​​រៀប​ការ​ដែល​កម្រនឹង​បាន​ជួប​ប្រទះ​ ​​នា​ពេល​កន្លង​មក​នេះ ។

នាង Ryan Edwards បាន​និយាយ​រៀប​រាប់​ឱ្យ​ដឹង​ថា «ចំពោះ​រ៉ូប​រៀប​ការ​​ដែល​ច្នៃ​ឡើង​ពី​សក់​នេះ នាង​បាន​ពឹង​មិត្ត​របស់​នាង​ឱ្យ​ជួយ​រក និង​ច្នៃ​ម៉ូដ​យ៉ាង​ណា ដើម្បី​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​កូន​ក្រមុំ​ដ៏ពិសេស​ជាង​នរណា​ៗ​ទាំង​អស់ ។ ចំណាយ​ពេល​គិត​មួយ​រយៈ ​មិត្ត​ខ្ញុំ​បាន​ផ្តល់​គំនិត​ថា គួរ​តែ​ប្រមូល​នូវ​សក់​ដែល​មាន​​ពណ៌​ខុស​ប្លែក​ពីគ្នា ដើម្បី​យក​មក​​ដេរ​ភ្ជាប់​​ជា​មួយ​នឹង​ក្រណាត់​ទៅ​អាច​បង្កើត​រ៉ូប​មួយ​ដែល​​មាន​លក្ខណៈ​អស្ចារ្យ​ និង​ជា​ទី​ចាប់​អារម្មណ៍​ជាក់​ជាមិន​ខាន​នោះ​​ទេ ។ ឮមិត្ត​ភក្តិ​និយាយ​បែប​នេះ នាង​ស្រមៃ​ថា​រ៉ូប​មាន​សោភ័ណ​ភាព​​ខ្លាំង​ណាស់ ។ ដូច្នេះ​នាង​ក៏​បាន​យល់​ស្រប​ទៅ​តាម​គំនិត​របស់​មិត្ត​នាង​ បន្ទាប់​មក​មិត្ត​នាង​បាន​ប្រមូល​យក​សក់​ពី​ហាង​កាត់​សក់​នានា ព្រម​ទាំង​ឱ្យ​មនុស្ស​ចំនួន​៨​នាក់​ជួយ​ច្នៃ​រ៉ូប ។ អ្នក​ច្នៃ​ម៉ូដ​ទាំង​៨​នាក់ បាន​ខិត​ខំ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​​យប់​ស្ទើរ​គ្មាន​ពេល​សម្រាក លុះ​ចំណាយ​ពេល​តែ​​១២​ថ្ងៃ​ប៉ុណ្ណោះ ក៏​បាន​លេច​រូប​រាង​រ៉ូប​រៀប​ការ» ។

នាង Ryan Edwards បាន​និយាយ​បង្ហាញ​ពី​​អារម្មណ៍​របស់​នាង​ថា «នៅ​ថ្ងៃ​រៀប​ការ​របស់​នាង កាល​ពីថ្ងៃ​ទី​១៧ មីនា ពិត​ជា​បាន​ធ្វើ​ឱ្យនាង​​ក្លាយ​ជា​កូន​ក្រមុំ​ម្នាក់​ដ៏​មាន​សម្រស់​ស្រស់​ស្អាត​ជា​ទី​បំផុត ពោល​គឺ​ប្រៀប​បាន​ដូចជា​ម្ចាស់​ក្សត្រី​​អីុចឹង ។ ជា​ពិសេស​ នា​ថ្ងៃ​រៀប​ការ​នោះ​នាង​មាន​អារម្មណ៍​ទទួល​បាន​សុភមង្គល​​ជា​ទីបំផុត ព្រោះ​បណ្តា​ភ្ញៀវ​កិត្តិ​យស​ទាំង​អស់​បាន​សរសើរ​នាង​មិន​ដាច់​ពី​មាត់​ឡើយ ​ថា នាង​ចេះនឹក​គិត​​រក​នូវរ៉ូប​រៀប​ការ​មាន​ម៉ូដស្រស់​ស្អាត» ៕