ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​នៃ​ការ​លាបំណន់​នៅ​ក្នុង​សង្គម​ខ្មែរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ជំនឿ​នៃ​ការ​លាបំណន់​បើ​ទោះបី​ស្រុក​ទេស​មានការ​រីក​ចម្រើន​ជឿនលឿន​ស្ទើរ​គ្រប់​វិស័យ មនុស្ស​ជឿជាក់​ទៅ​លើ​វិទ្យាសាស្ត្រ និង​ការ​ប្រឹងប្រែង ទើប​សម្រេច​ផល​ក៏​ដោយ ក៏​អបិយ​ជំនឿ​លើ​កម្លាំង​ក្រៅ​ខ្លួន និង​ទី​សក្តិ​សិទ្ធិ​នៅ​តែ​មាន​ភាព​សំខាន់​មុតមាំ​ក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ​ក្នុង​យុគសម័យ​ទំនើប​នេះ​។ ពិសេស​គឺ​ការ​បន់ស្រន់​ដើម្បី​សុំ​ឱ្យ​សម្រេច​បំណង ហើយ​មក​លាបំណន់​ខ្លួន​វិញ​ពេល​ទទួល​បាន​ជោគជ័យ ក៏​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​មនុស្ស​ខ្មែរ…

ខេត្តសៀមរាប​៖ ជំនឿ​នៃ​ការ​លាបំណន់​បើ​ទោះបី​ស្រុក​ទេស​មានការ​រីក​ចម្រើន​ជឿនលឿន​ស្ទើរ​គ្រប់​វិស័យ មនុស្ស​ជឿជាក់​ទៅ​លើ​វិទ្យាសាស្ត្រ និង​ការ​ប្រឹងប្រែង ទើប​សម្រេច​ផល​ក៏​ដោយ ក៏​អបិយ​ជំនឿ​លើ​កម្លាំង​ក្រៅ​ខ្លួន និង​ទី​សក្តិ​សិទ្ធិ​នៅ​តែ​មាន​ភាព​សំខាន់​មុតមាំ​ក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ​ក្នុង​យុគសម័យ​ទំនើប​នេះ​។ ពិសេស​គឺ​ការ​បន់ស្រន់​ដើម្បី​សុំ​ឱ្យ​សម្រេច​បំណង ហើយ​មក​លាបំណន់​ខ្លួន​វិញ​ពេល​ទទួល​បាន​ជោគជ័យ ក៏​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​មនុស្ស​ខ្មែរ ។

ការ​ប្រកាន់ខ្ជាប់​នូវ​ពាក្យ​សច្ចៈ គឺ​សំខាន់​ណាស់​ចំពោះ​មនុស្ស​ដើម្បី​រឹតចំណង​មិត្តភាព ទំនាក់​ទង ទំនុកចិត្ត ទំនួល​ខុស​ត្រូវ តម្លៃ​នៃ​មនុស្ស និង​ការ​គោរព​ពី​អ្នក​ដទៃ នាំ​ឱ្យ​ជីវិត​រីក​ចម្រើន ទទួល​បាន​ផល​លាភ​ក្នុង​ការងារ និង​ជំនួញ​ជួញប្រែ ផ្សេង​ៗ ។

ពាក្យ​សច្ចៈ​នេះ មនុស្ស​ក៏​ប្រកាន់​ភ្ជាប់​ជាមួយ​នឹង​ទេព​ផង​ដែរ ចំពោះ​ការ​សុំ​ពឹង​ពរ​ជា​ថ្នូរ​នឹង​ផល​ប្រយោជន៍​ឱ្យ​កើត​ដល់​ខ្លួន ទើប​ជា រឿយ​ៗ​យើង​តែង​ប្រទះ​ឃើញ​មនុស្ស​ជា​ច្រើន​មក​លាបំណន់​នៅ​ទីកន្លែង​សក្តិ​សិទ្ធិ ឬ​ទីណា​មួយ​ដែល​ខ្លួន​បាន​បន់ស្រន់ ពិសេស​នៅ​តំបន់​អង្គរ ។ ការ​លា​បំណន់ គឺ​ធ្វើ​ឡើង​ដើម្បី​លាង​មាត់​លាង​ក លាង​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​ជាប់ជំពាក់ បើ​បាន​សម្រេច​គេ​នឹង​ជូន​នេះ ជូន​នោះ​តាម​ការ​សន្យា ព្រោះ​ការ​ខុស​នូវ​ខុស​បំណន់​នឹង​ធ្វើ​ឱ្យ​ជន​នោះ​វិនាស​អន្តរាយ ។

តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៩ ថ្សា​យ​ថា លោក​ភួង សុ​ផេង អ្នក​ភូមិ​សូទ្រនិគម ខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​លាបំណន់​ដោយ​មាន​សំណែន​មាន់ ជ្រូក ម្ហូបអាហារ បង្អែម​ច​ង្អា​ប សុរា ផ្លែ​ឈើ គ្រឿង​រណ្តាប់​បូជា វង់ភ្លេង និង​អ្នក​ស្នង​រូប ដើម្បី​លេងភ្លេង​ថ្វាយ​ដល់​លោកតា​ពេ​ជ​ដែល​ស្ថិត​ក្នុង​ប្រាសាទអង្គរវត្ត ដើម្បី​លាង​នូវ​ពាក្យ​ដែល​ខ្លួន​បាន​បន់ស្រន់​ថា​ថ្វាយ​ភ្លេង​ពេល​ខ្លួន​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម ។

លោក​សុ​ផេង បានឱ្យ​ដឹង​ថា លោក​ប្រកាន់​ភ្ជាប់​ទាំង​វិទ្យាសាស្ត្រ​និង​ជំនឿ ពិសេស​គឺ​ការ​បន់ស្រន់​ដើម្បី​ឱ្យ​វត្ថុ​សក្តិ​សិទ្ធិ​ជួយ​ថែរក្សា ឃុំគ្រង និង​ជួយ​ឱ្យ​ការ​លក់ដូរ​ដីធ្លី​ដាច់ ។ ការ​មក​លាបំណន់​នេះ គឺ​មក​បំពេញ​តាម​ការ​សន្យា ដើម្បី​កុំឱ្យ​ខុសមាត់ខុសក ព្រោះ​អ្វី​ដែល​បាន​សុំ​ក៏​បាន​សម្រេច ។

លោក​សុ​ផេង បន្ត​ថា «​សម្រាប់​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​មុតមាំ​លើ​ជំនឿ​ក្រៅ​ខ្លួន បើ​ទោះបី​វិទ្យាសាស្ត្រ​រីក​ចម្រើន​ក្តី ព្រោះ​វា​ធ្វើ​ឱ្យ​ខ្លួន​ខ្ញុំ​ហាក់​មាន​ឥទ្ធិពល​រាល់ពេល​ធ្វើ​កិច្ចការ​អ្វីមួយ និង​ទំនាក់ទំនង​ប្រកបដោយ​ទំនុកចិត្ត ពិសេស​គឺ​ការ​បន់ស្រន់​នឹង​តែ​ម្តង​!»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ