ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ដឹងចែ…​កាន់កាតATMមកបើកលុយ​ទាំង​ស្លុយ ចាប់ឱ្យប៉ូលិស​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កូន​កាបូប​មួយ​ពី​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ខណៈ​ជន​រង​គ្រោះ​ចេញពី​ធ្វើការ​ដើរ​ទិញ​ផ្លែ​ឈើ​នៅ​មុខ​រោងចក្រ ដែល​នៅ​ក្នុង​កាបូប​នោះ​ មាន​ប្រាក់​រៀល គ្រឿងអលង្ការ ព្រមទាំង​កាត​ATM ដែល​មាន​ទឹកប្រាក់​ចំនួន​៣០០​ដុល្លារ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កូន​កាបូប​មួយ​ពី​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ខណៈ​ជន​រង​គ្រោះ​ចេញពី​ធ្វើការ​ដើរ​ទិញ​ផ្លែ​ឈើ​នៅ​មុខ​រោងចក្រ ដែល​នៅ​ក្នុង​កាបូប​នោះ​ មាន​ប្រាក់​រៀល គ្រឿងអលង្ការ ព្រមទាំង​កាត​ATM ដែល​មាន​ទឹកប្រាក់​ចំនួន​៣០០​ដុល្លារ​ផង​ដែរ ។ ក្រោយ​ពី​លួច​បាន​ក៏​គេចខ្លួន​បាត់ លុះ​៦​ថ្ងៃ​ក្រោយមក​ ក៏​យក​កាត​ATM​ដែល​លួច​បាន​នោះ ​ទៅ​បើកប្រាក់​ពី​ធនាគារ​អេ​ស៊ី​លី​ដា ហើយ​ក៏​ត្រូវ​បុគ្គលិក​ធនាគា​ខាងលើ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ។

ការ​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ធនាគា​អេ​សុ​ី​លី​ដា​សាខា​ចោមចៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​សង្ស័យ​ខាងលើ ឈ្មោះ អួ​ង សុ​ភី អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់កន្ទោក ខណ្ឌ​កំ​បូល និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ត្រពាំង​រាំង ស្រុក​ឈូក ខេត្តកំពត ។ ដោយឡែក​ ស្ត្រី​រង​គ្រោះ​ឈ្មោះ ជឹ​ម សុខ​គា អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​នៅ​រោងចក្រ​ផ្កាឈូក ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល និង​មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​ដូន​ពី​ស ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​របស់​នាង​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់នោះ​មាន​លុយ
​១​មុ​ឺ​ន​រៀល ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ ចិញ្ចៀន​ប្លា​ទី​ន​១​វង់ កាត​ATM១​សន្លឹក​ដែល​មានលុយ​ក្នុង​នោះ​ចំនួន​៣០០​ដុល្លារ អត្តសញ្ញាណប័ណ្ណ​១​សន្លឹក រួម​ទាំង​កាត​ការងារ​ទៀត ។ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែកញ្ញា គឺ​កាលពី៦​ថ្ងៃ មុន ពេល​ចេញពី​ធ្វើការ​នាង​បាន​ទៅ​រកទិញ​ផ្លែ​ឈើ​ហូប​នៅ​ខាង​មុខ​រោងចក្រ ដោយ​ទុក​កាបូប​នៅ​ក្នុង​ថង់​យួរដៃ​មួយ ។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​បន្លំ​លួច​យក​កាបូប​ទៅ​បាត់ ហើយ​នាង​ក៏​មិន​បាន​ស្គាល់​ភិនភាគ​ជនសង្ស័យ​ដែរ និង​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាលជួយ​អន្តរាគមន៍ ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ស្ត្រី​សង្ស័យ​ខាងលើ​បាន​កាន់​កាត​ATMរបស់​នាង​ទៅ​រក​បើក​លុយ ទើប​ខាង​បុគ្គលិក ធនាគារ​អេ​សុ​ី​លី​ដា​សហការ ជាមួយ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឃាត់ខ្លួន​តែ​ម្តង ។ ក្រោយ​ពេល​ឃាត់ខ្លួន ស្ត្រី​សង្ស័យ​បា​នប​ដិសេ​ធ​ថា​ មិន​បាន​លួច​កាបូប​នេះ​ទេ គឺ​ខ្លួន​រើស​បាន​ដោយសារ​តែ​ថង់​ដែល​ដាក់​នោះ​រហែក​គូទ​បណ្ដាល​ឲ្យ​ជ្រុះ​កាបូប ហើយ​ខ្លួន​រើស​បាន​ទេ​មិនបាន​លួច​ឡើយ ។

ប៉ុន្តែ​ភ្លាម​ៗ​នោះ ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ស្ថិត​នៅ​ទីនោះ​ដែរ បាន​យក​ថង់​ដាក់​កាបូប​មក​បង្ហាញ​នគរបាល​គឺ​ថង់​អត់​មាន​រហែកទេ ដូច្នោះ​បាន​ន័យ​ថា ​ជនសង្ស័យ​ឆ្លើយ​ដោះសា ។ បន្ទាប់​មក នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ប្រគល់​ស្ត្រី​សង្ស័យ​​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​កំ​បូល​ចាត់ការ​បន្ត ព្រោះ​រឿងរ៉ាវ​ខាងលើ​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ