ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ច​២០១៩​មនុស្ស​ម្នាក់​មាន​កំណើន​ជីវភាព​១៦៧៩​ដុល្លារ និង​កាត់​បន្ថយ​អត្រា​ក្រីក្រ​១០%

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាជន​កម្ពុជា​បាន​កំពុង​ផ្លែផ្កា​ពី​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​ឆ្នាំ ២០១៩​នេះ មនុស្ស​មាន​កំណើន​ជីវភាព​១៦៧៩​ដុល្លារ​អា​មេ​រិ​ក និង​បាន​កាត់​បន្ថយ​អត្រា​ក្រីក្រ មក​ក្រោម​១០% ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។…

រាជធានី​ភ្នំពេញ ៖ ប្រជាជន​កម្ពុជា​បាន​កំពុង​ផ្លែផ្កា​ពី​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​ឆ្នាំ ២០១៩​នេះ មនុស្ស​មាន​កំណើន​ជីវភាព​១៦៧៩​ដុល្លារ​អា​មេ​រិ​ក និង​បាន​កាត់​បន្ថយ​អត្រា​ក្រីក្រ មក​ក្រោម​១០% ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន និង​កំពុង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព តម្លាភាព ប្រសិទ្ធភាព ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រ ទេស​ជាតិ​ខ្លួន ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បន្ត​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា (GDP) ត្រូវ​បាន​ប៉ាន់ស្មាន ថា សម្រេច​បាន​ក្នុង​អត្រា​៧,១% សម្រាប់​ឆ្នាំ​២០១៩​នេះ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ មាន​៧,៥% ដែល​ជា​កំណើន​ខ្ពស់​ជាងគេ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កម្ពុជា​ក៏​មាន​អត្រា​អតិផរណា​កម្រិត​ទាប​ក្នុង​រង្វង់​អត្រា​២,៨% ។ កំណើនសេដ្ឋកិច្ច​ដ៏​ល្អ​នេះ​មានការ​គាំទ្រ​ពី​វិស័យ​សេវាកម្ម និង​កំណើន​ដ៏​រឹង​មាំ​ពី​វិស័យ​ឧស្សាហកម្ម ហើយ​អ្វី​ដែល​ជា​កត្តា​ចម្បង​នោះ គឺ​ស្ថិរភាព​នយោបាយ​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ក្នុងស្រុក និង​ក្រៅប្រទេស​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ជា​ពិសេស​នៅ​ក្នុង​វិស័យ​សំណង់ កម្មន្តសាល និង​សេវាកម្ម​ក៏​ដូច​ជា​មានការ​កើនឡើង​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ ។

ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ៖«​ស្ថានភាព​នៃ​ជីវភាព​ប្រជាជន​កម្ពុជា​ជា​ទូទៅ​មាន​ភាពល្អ​ប្រសើរ​ដោយសារ​តែ​កំណើន​ផលិតផល​ក្នុងស្រុក សរុប​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ៗ (GDP per capita) ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់​១៦៧៩​ដុល្លារ អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៩ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ មាន​១៥៤៨​ដុល្លារ​អា​មេ​រិ​ក ចំណែកឯ​អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​មក​ក្រោម​១០%» ។ ប្រភព​បាន​បន្ថែម​ថា ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​លក្ខណៈ​វិជ្ជមាន​ពីព្រោះ​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ក៏​កាន់​កម្រិត​ទាប​ប្រមាណ​ជា​០,៣%​ប៉ុណ្ណោះ ខណៈ​ដែល​ការងារ​ថ្មី​ៗ ជា​ច្រើន​ទៀត​ត្រូវ​បង្កើត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សេវាកម្ម និង​សំណង់ ។ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១៦-២០២៥) រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​ដល់​សុខុមាលភាព និង​សាមគ្គីភាព​សង្គម​ព្រមទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​អតិបរមា​ដែល​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​បង្កើត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បស​ស​) ក្នុង​គោលដៅ​ផ្តល់​នូវ​សេវា​ធានា​សន្តិសុខ​សង្គម ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពេល​ចាស់ជរា និង​នៅ​ពេល​រង​ហានិភ័យ​ការងារ​ផ្សេង​ៗ ។

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​មូលនិធិ​ជន​ពិការ​នៅ​ឆ្នាំ​២០១០ អនុក្រឹត្យ​ស្តី​ពី​របប​គោលនយោបាយ​ចំពោះ​ជន​ពិការ​ក្រីក្រ នៅ​តាម​សហ​គម នៅ​ឆ្នាំ​២០១១ សេចក្តី​ប្រកាស​ស្តី​ពី​ការ​បង្កើត​ហិប​ប្រាក់​វិភាគទាន​សប្ប​រសធម៌ មូលនិធិ​ជន​ពិការ​នៅ​ឆ្នាំ​២០១២ ក៏​ដូច​ជា អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស ចាស់ នៅ​ឆ្នាំ​២០១៧ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ