ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡាន​តម្លៃ​ជិត​១៤​ម៉ឺន​ដុល្លារ​…​អរ​គុណ​​ដល់​សមត្ថកិច្ច​កម្ពុជា​ខ្លាំង​ណាស់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ គិត​​នៅ​​ត្រឹម​​​ម៉ោងជាង​​០៤​រសៀល​​ថ្ងៃ​ទី​១១ កញ្ញា នេះ ក៏​មានការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ប៉ុន្តែ​នៅ​ពេលធ្វើការ​សាកសួរ គឺ​កងរាជអាវុធហត្ថ​អះអាង​ថា មានមនុស្ស​​៣​នាក់​គឺជា​កម្មករ​ស៊ីឈ្នួល​ដឹក​ទេ…

ខេត្តបន្ទាយមានជ័យ ៖ ​ គិត​​នៅ​​ត្រឹម​​​ម៉ោងជាង​​០៤​រសៀល​​ថ្ងៃ​ទី​១១ កញ្ញា នេះ ក៏​មានការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ប៉ុន្តែ​នៅ​ពេលធ្វើការ​សាកសួរ គឺ​កងរាជអាវុធហត្ថ​អះអាង​ថា មានមនុស្ស​​៣​នាក់​គឺជា​កម្មករ​ស៊ីឈ្នួល​ដឹក​ទេ ដោយសារ​រក​ឃើញ​ថា អ្នក​ទាំង​៣​មិន​មាន​ពាក់ព័ន្ធ​ក៏​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ លើ​ករណី​លួច​​រថយន្ត​ទំនើប​មួយគ្រឿង​ពីប្រទេសថៃ ​។ ដោយឡែក​ កម្លាំងបាន​ឃាត់ខ្លួន​​ជនជាតិ​ថៃ​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ ដោយ​កំពុង​បន្ត​នីតិវិធី​​បញ្ជូនទៅ​​​​សាលា​ដំបូង​ខេត្ត ។

សូមរំលឹក​ថា ករណី​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ដែល​មាន​តម្លៃ​​រហូត​ដល់​៣​លាន​៥​សែន​៩​ម៉ឺន​បាត​(ស្មើន​ឹង​​ជាង​១៣​ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក)​​ មាន​ម្ចាស់​ជា​ជនជាតិ​ថៃ​ដូចគ្នា បាន​តាម​រក​​ក្នុង​ប្រទេស​ថៃ
តែ ទីបំផុត ​ត្រូវ​កម្លាំង​អាវុធហត្ថ​កម្ពុជា​ក្របួច​ចាប់​បាន​ ស្ថិតលើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ​ក្នុងភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក កាលពី​យប់​ថ្ងៃ​ទី​៨ កញ្ញា ហើយ​បាន​រៀបចំ​ធ្វើ​ពិធី​ប្រគល់​-​ទទួល​ជូន​ម្ចាស់​វិញ ដោយបាន​​មានការ​ថ្លែងអំណរគុណ​ដល់​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា​​នៅ​លើ​ស្ពាន​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​
-​ខ្ល​ង​លឹ​កផងដែរ ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា​ ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​ បាន​ចូល​មក​កម្ពុជា​ តាម​រយៈ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​រថយន្ត​បាន​មក​ជួប​ជាមួយ​កម្លាំង​អាវុធហត្ថ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ទទួលយក​រថយន្ត​ខាងលើ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ ។

បើ​តាម​ព័ត៌មានថា ​​​រថយន្ត​មួយគ្រឿងនេះ បាន​មក​ដល់​កម្ពុជា​តាំងពី​ថ្ងៃ​ទី​៧ កញ្ញា ​​កំពុង​បើក​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ​ដល់​ចំណុច​ភ្លើងស្តុប​មួយកន្លែង ​ក្នុង​ក្រុង​សិរី​សោភ័ណ​ (​ស្តុ​ប​ទឹកថ្លា​)​ ក៏​ខូច​មិន​អាច​ដំណើរកា​រ​​បាន ​។ បន្ទាប់​មក​ គេ​ក៏​ជួល​រថយន្ត​ស្ទូច​ដឹក​​ចូលទៅ​កន្លែង​ជាងជួស​ជុល​​មួយ​កន្លែង ​​នៅ​​ចំណុច​ភូមិស្រ​មោច​អស់​​រយៈពេល​​មួយ​​យប់​ ។ លុះ​ព្រឹក​ឡើង​ក៏​ជួល​រថយន្ត​ដដែល ​ដឹក​បន្ត​​បំរុង​​យក​ឆ្លង​ព្រំដែនចូល​​ទៅ​ប្រទេស​​ថៃ​វិញ​តាម​ច្រករបៀង​ដដែល​ តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ ក៏​ត្រូវ​កងរាជ​អាវុធហត្ថ​ស្ទាក់​ចាប់​បាន​តែម្តង​ ។

ពេល​សាកសួរ​រក​គោលដៅ​លួច​រថយន្ត​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ប្រាប់​ថា អ្នក​ដែល​ទៅ​ទទួល​បើករថយន្ត​ឆ្លង​ដែន​ គឺជា​ជនជាតិ​ខ្មែរ​បាន​រត់គេច​ខ្លួន​បាត់​អស់ហើយ ។ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​បាន​អះអាង​ថា ខ្លួន​មិន​ដែល​មក​ព្រំដែន​ទេ ទើប​មិន​ស្គាល់ឈ្មោះ​ច្រករបៀង​នោះ ប៉ុន្តែ​គេ​ប្រាប់​ថា រថយន្ត​ខាងលើ​ជួល​គេ​ដឹក​ប្រុង​ទៅ​ច្រករបៀង​ដែល​ខ្លួន​ឆ្លងកាត់ តែ​មិន​ទាន់​ទៅ​ដល់​គោល​ដៅ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​តែ​ម្តង ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា រថយន្ត​ខាងលើ​មិន​អាច​ដំណើរការ​បាន គឺ​ដោយសារ​ត្រូវ​ម្ចាស់​បាន​ផ្តាច់​ប្រព័ន្ធ​GPS កុំ​អី​រថយន្ត​ខាងលើ​ទៅ​ដល់​គោលដៅ​យ៉ាង​រលូន​បាត់​ទៅ​ហើយ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ