ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ទៅ​តុលាការ…ខណៈ​ឆ្លើយ​ខ្លួន​ជា​អ្នក​បា.ញ់​សម្លា.ប់​ទាំង​ប្តី​ទាំង​ប្រពន្ធ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​សង្ស័យ​ម្នាក់​ក្នុងសំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ប្តី​-ប្រ​ព​ន្ធ​មួយគូ ត្រូវ​​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ​ខណៈ​ជនសង្ស័យ​ម្នាក់​ទៀត​កំពុង​សំងំ​លាក់ខ្លួន​ក្នុង​​ព្រៃ​នៅឡើយ​ ។ ​ស្ត្រី​សង្ស័យ​រូបនេះ ឈ្មោះយាយ…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​សង្ស័យ​ម្នាក់​ក្នុងសំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ប្តី​-ប្រ​ព​ន្ធ​មួយគូ ត្រូវ​​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ​ខណៈ​ជនសង្ស័យ​ម្នាក់​ទៀត​កំពុង​សំងំ​លាក់ខ្លួន​ក្នុង​​ព្រៃ​នៅឡើយ​ ។ ​ស្ត្រី​សង្ស័យ​រូបនេះ ឈ្មោះយាយ អាន​ បានឆ្លើយ​សារភាព​ថា «ខ្លួន​ពិតជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មែន»​ ឯប្តី​​គាត់​មិនបាន​ដឹងទេ តែ​បាន​យក​កាំភ្លើង​ទៅ​លាក់​ទុក​​ក្នុង​ព្រៃ​ ។​ ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង​ព្យាយាម​តាម​ចាប់ខ្លួន​បុរស​ជា​ប្តី​របស់​ជន​ដៃដល់ ដែល​សំងំលាក់ខ្លួន​នៅ​ក្នុង​ព្រៃ និង​បាន​យក​កាំភ្លើង​ដែល​ប្រ​ព​ន្ធប្រើ​បាញ់​សម្លាប់​ដៃគូ​ទំនាស់​ទៅ​ជាមួយ​ ។

https://www.youtube.com/watch?v=ZwqtHQqpFNA

នគរបាល​បាន​បញ្ជាក់​ថា ជុំវិញ​ករណី​នេះ​ សមត្ថកិច្ច​មានការ​ពិបាក​ក្នុង​ការ​ស្វែងរក​អ្នក​ពាក់​ព័​ន្ឋ​(​ប្តី​របស់​ជនសង្ស័យ​)​ ដែល​បាន​យក​កាំភ្លើង​ទៅ​លាក់​ទុក ព្រោះ​បញ្ហា​ភូមិសាស្ត្រ​ស្មុគស្មាញ​សម្បូរ​ព្រៃធំ​ៗ​។ អ្នក នាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹងដែរ​​ថា ស្ត្រីជន​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​តាម​ច្បាប់​បន្ថែម​ទៀត​។

​គួររំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៨​ កញ្ញា កន្លងមក សព​ប្ដី​ប្រពន្ធ ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កូន​មុំ ខេត្តរត​នគិរី​(​មាន​ភូមិសាស្ត្រ​ជិត​កន្លែង​កើតហេតុ​ជាង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​) ដឹក​យក​ទៅ​តំកល់ នៅ​វត្ត​អូរ​ភ្លង ស្រុក​កូន​មុំ ខេត្តរតនគិរី ក្រោយ​ពី​កើតហេតុ​ការណ៍ បាញ់ប្រហារ ដោយ​ក​ខ្មាន់កាំភ្លើង​២​នាក់ ប្ដី​ប្រពន្ធ កាលពី​វេលា​ម៉ោ ង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០ ១៩ នៅ​តំបន់​អនាធិបតេយ្យ​ព្រៃ​ខៀវ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

សព​ជន​រង​គ្រោះ មានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ​៣៧​ឆ្នាំ ជា​ប្ដី ប្រពន្ធ​មានឈ្មោះ អុល អាយុ​៣៣ ឆ្នាំ​។ សព​អ្នក​ទាំង​២​នាក់ ជា​ជនជាតិ​ខ្មែរ ទើប​មក​ពី​ខេត្តកំពង់ធំ ធ្វើ​ចំការ នៅ​ចំណុច​ខាងលើ​បាន​៩​ខែ មានកូន​តូច​ៗ ៣​នាក់ កូនប្រុស​ច្បង​អាយុ ៧​ឆ្នាំ កូន​ទី​២​ស្រី អាយុ​៥​ឆ្នាំ និង​ប្អូន​ទី​៣ ស្រី អាយុ​៤​ឆ្នាំ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជិត ខាង ក្រុម​គ្រួសារ​ទាំង​ពីរ មាន​ទំនាស់​ទាស់​គ្នា ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ព្រោះ រឿង​ដី ដែល​ជន​ដៃដល់​បាន​ឲ្យ​ទៅ​ជន​រង​គ្រោះ​។​ក្រោយមក​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ ក៏​មាន​ទំនាស់​នឹង​គ្នា ហើយ​ជន​ដៃដល់​ទាមទារ​យក​ដី​មក​វិញ តែ​ខាង​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ​។ ក្រុម​គ្រួសារ​ទាំង​ពីរ​នេះ តែងតែ​ឈ្លោះ​ប្រកែក​​គ្នា​ជា​រើ​យ​ៗ​។

លុះដល់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​រួម​ទាំង​អ្នក​ជិតខាង​បាន​ចាក់​ធុងបាស ផឹកស្រា មាន​គ្នា ៥ ទៅ ៦​នាក់ តាំងពី​ម៉ោង ប្រមាណ​ជាង​៣ រសៀល រហូត​ដល់​ម៉ោង​៧​យប់ ទើប​ឈប់​។​នៅ​ពេល​ក្រុម​ជន​រង​គ្រោះ​បំបែ​គ​គ្នា​ឈប់​ផឹក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ ជន​ដៃដល់​ក៏​បាន​មក​ស្ទាក់​តាម​ផ្លូវ រករឿង​ឈ្លោះប្រកែក​គ្នា រឿង​ចាក់​ធុងបាស់ ហើយ​ជន​រង​គ្រោះ​ឮ​ដូច្នោះ ក៏​បាន​ចេញពីផ្ទះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ទៅ​សួរនាំ ហើយ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិតខាង​នោះ បាញ់ប្រហារ ទៅ​លើ​ប្ដី​ប្រពន្ធ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ