ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​សម្រេច​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ចំពោះ​ការ​តវ៉ា​លទ្ធផល​បាក់​ឌុ​ប​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណូមពរ និង​ការ​តវ៉ា​របស់​បេក្ខជន​មួយ​ចំនួន​តូច​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​១៩ សីហា ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន ដើម្បី ពិនិត្យ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណូមពរ និង​ការ​តវ៉ា​របស់​បេក្ខជន​មួយ​ចំនួន​តូច​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​១៩ សីហា ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន ដើម្បី ពិនិត្យ និង​ដោះស្រាយ​ករណី​ទាំងនោះ​ក្នុង​បំណង​ធ្វើ​ឱ្យ​បេក្ខជន និង​អ្នក​អាណា​ព្យាបាល​មាន សេចក្តី​ទុកចិត្ត និង​ទទួលយក​លទ្ធផល​នៃ​ការ​ប្រឡង ។

ការ​បង្កើត​គណៈកម្មការ​នេះ បន្ទាប់​ពី​មាន​បេក្ខជន​មួយ​ចំនួន​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខក្រសួង​អប់រំ កាលពី​ថ្ងៃ​ទី​១១ កញ្ញា ចំពោះ​លទ្ធផល​របស់​ពួក​គេ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ចេញ នៅ​ថ្ងៃ​ទី​១២ កញ្ញា​នេះ​បាន​ឲ្យ​ដឹង​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖ ១៩ សីហា ២០១៩ បាន​ឈាន​ដល់​ដំណាក់កាល​ប្រកាស​លទ្ធផល​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ ខែកញ្ញា​នេះ ។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ១៩ សីហា ២០១៥ កាលពី​ថ្ងៃ​៩ ខែកញ្ញា ឆ្នាំ​២០១៥ និង​សារលិខិត​របស់​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ជូន​ចំពោះ​បេក្ខជន​ប្រឡង មាតាបិតា និង ​អា​ណា​ព្យាបាល លោកគ្រូ អ្នកគ្រូ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ក្នុង​ន័យ​ផ្សព្វផ្សាយ និង​ពន្យល់​បកស្រាយ​ជូន​សាធារណជន​ទាំងអស់​នូវ​លក្ខណៈ​បច្ចេកទេស​ការ​ចេញ​វិញ្ញាសា​ប្រឡង និង​លំដាប់លំដោយ​នៃ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រឡង ។

ប្រភព​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ជា​សាធារណៈ បេក្ខជន​មួយ​ចំនួន​ដែល មិន​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​មក​ដាក់​ពាក្យ​តវ៉ា ដើម្បី​ស្នើ​ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ​លើ​លទ្ធផល​នៃ​ការ​ប្រឡង​របស់​ខ្លួន ។ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​រៀបរាប់​យ៉ាង​ដូច្នេះ ដំណើរការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រ​ឡ ង​៖ ១៩ សីហា ២០១៩ មាន​៣​ដំណាក់កាល​បច្ចេកទេស គឺ​ដំណាក់កាល​សំ​ណេ​រ ដំណាក់កាល​កំណែ និង​ដំណាក់កាល​បូក​ស្រង់​ពិ​ន្ទ ។ ដំណាក់កាល​នីមួយ​ៗ​មាន​យន្តការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​យ៉ាង​ហ្មត់ចត់​ជាទី​បំផុត ។ ដើម្បី​ធានា​បាន​សុ​ក្រឹត្យ​ភាព​នៅ​ដំណាក់កាល​កំណែ​ក្រសួង​បាន​បង្កើត​គណៈកម្មការ​បច្ចេកទេស​ជា​ច្រើន​មាន​ជា​អាទិ៍ គណៈកម្មការ​រៀបចំ​អត្រាកំណែ​ដែល​មាន​សមាសភាព​សាស្តាចារ្យ ដែល​មានបទពិសោធន៍ ខ្ពស់​បំផុត​ក្នុង​ការ​បង្រៀន និង​ការ​រៀបចំ​អត្រាកំណែ​ជា​ច្រើន​ឆ្នាំ​ព្រមទាំង​ឆ្លងកាត់​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​កំណែ​បន្ថែម​ទៀត ។

ការ​កែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លក្ខណៈ​សម្ងាត់ និង​យុត្តិធម៌ តាម​រយៈ​ការ​ផ្តល់​ពិន្ទុ ដោយ​សាស្ត្រាចារ្យ​២​រូប​លើ​សន្លឹក​កិច្ចការ​តែ​មួយ ដើម្បី​ធានា​សង្គតិភាព​លើ​ការ​កែ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​អះអាង​ថា តាម​រយៈ​បទ​ពិសោធន៍​នា​ឆ្នាំ​កន្លង​មក​នៅ​ដំណាក់កាល​បូក​ស្រង់​ពិន្ទុ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ក្រសួង​បាន​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​បូក​ស្រង់ ពិ​ន្ទ​ដោយ​បាន​កែ​លម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ Hardware និង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ Software ថ្មី ព្រមទាំង​មាន​យន្តការ​ត្រួតពិនិត្យ​ដែល​អនុលោម​ទៅ​តាម Protocol បច្ចេកវិទ្យា និង​គណៈកម្មការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ក៏​ដូច​ជា គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ ។

ដោយឡែក​មន្ត្រី​អប់រំ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បំពេញភារកិច្ច​ក្នុង​ដំណើរ​បញ្ចូល​ពិន្ទុ​លើ ប្រព័ន្ធ​កុំព្យូទ័រ​បាន​ឆ្លងកាត់​ការ​ប្រឡង​ធ្វើតេស្ត​សមត្ថភាព និង​វគ្គ​បំពាក់បំប៉ន​បច្ចេកទេស​បន្ថែម ។ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​អប់រំ​ដែល​បាន​បំពេញភារកិច្ច​ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ១៩ សីហា ២០១៩ ដោយ​បាន​គោរព​តាម​កម្រង​ភារកិច្ច អនុលោម​កម្ម​ទៅ​តាម​គោលការណ៍​ច្បាប់​រក្សា​យុត្តិធម៌ និង​ការ​សម្ងាត់ ដែល​ធានា​ថា លទ្ធផល​នៃ​ការ​ប្រឡង គឺ​អាច​ទទួលយក​បាន ។

ក្នុង​ចំណោម​បេក្ខជន​ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រឡង​ចំនួន​១១៥២០៨​នាក់ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​៧៩០៥២​នាក់ ដែល​ត្រូវជា​៦៨,៦២ % ។ ក្រសួង​បាន​គូសបញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណូមពរ និង​ការ​តវ៉ា​របស់​បេក្ខជន​មួយ​ចំនួន​តូច​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​នេះ​ក្រសួង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ករណី​ទាំងនោះ​ក្នុង​បំណង​ធ្វើ​ឱ្យ​បេក្ខជន និង​អ្នក​ ​អាណា​ព្យាបាល​មាន សេចក្តី​ទុកចិត្ត និង​ទទួលយក​លទ្ធផល​នៃ​ការ​ប្រឡង​» ។

ក្នុង​ករណី​តវ៉ា​មាន​បេក្ខជន​មួយ​ចំនួន​បាន​តវ៉ា​ពុំ​សុខចិត្ត​លើ​លទ្ធផល​ធ្លាក់ ប៉ុន្តែ​ក៏​មាន​បេក្ខជន​មួយ​ចំនួន​ទៀត​ពុំ​សុខចិត្ត​ដោយសារ​ទទួល​បាន​និទ្ទេស​ត្រឹម «B» ឬ «C» ហើយ​ទាមទារ​យក​និទ្ទេស​« A»​។ ក្រសួង​បាន​ផ្តាំ​ទៅ​បេក្ខជន​ទាំងអស់​ចង​ចាំ​ថា លទ្ធផល​ប្រឡង​បញ្ចាំង​មាន​សារៈសំខាន់​បី​យ៉ាង គឺ ទី​១- អ្នកចេះ គឺ​ជាប់ ទី​២-​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ តម្លាភាព គោល ការណ៍​ច្បាប់ និង​ភាព​ទទួលយក​បាន និង​ទី​៣- លទ្ធផល​ប្រឡង​ពុំ​មែន​ជា​ការ​កំណត់​វាសនា​របស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព និង​ជំរុញ​ឱ្យ​មានការ​ខំប្រឹង​បន្ត​ទៅ មុខ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ