ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា…បន្លំ​ជួញ​គ្រឿង​ញៀន​ច្រើន​មិនធម្មតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​បានឱ្យយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៨និង១០​នាទី​ថ្ងៃ​ទី​១០ ​កញ្ញា ​បាន​បើក​កិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ស្ថិតនៅ​ចំណុច​ផ្លូវលំផ្ទះគ្មាន​លេខ បន្ទប់​លេខ​៩ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​បានឱ្យយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៨និង១០​នាទី​ថ្ងៃ​ទី​១០ ​កញ្ញា ​បាន​បើក​កិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ស្ថិតនៅ​ចំណុច​ផ្លូវលំផ្ទះគ្មាន​លេខ បន្ទប់​លេខ​៩ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចាប់​បាន​ឈ្មួញ​គ្រឿងញៀន​ម្នាក់ និង​ដកហូត​ថ្នាំ​ញៀន​ជិត​៤​គីឡូក្រាម ។

លោក​ឧត្ត​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ បាន​ថ្លែង​ឲ្យ​ដឹ​ថា កិច្ច​ប្រ​តិ​ប​ត្តិការ​នេះ ​លោក​បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ការិយាល័យ​ទី​១១ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។ លទ្ធផល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉េន ជឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ។ វត្ថុ​តាង​ចាប់​យក​សារធាតុ​ញៀន ​ធ្វើតេស្ត​វេច​ខ្ចប់​រួច ១-​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៣២៥៤.៣១​ក្រាម ។ ២-​កេ​តា​មីន​ទម្ងន់​៣៤៦​ក្រាម ៣៥​៣-​អិ​ុ​ច​ស្តា​ស៊ី (MDMA)​ទម្ងន់ ២៥៣.២៣ ក្រាម សរុប​រួម​ស្មើ៣៨៥៣ក្រាម​.៨៩ មាន​ថា​ជិត​៤​គីឡូក្រាម ។

បច្ចុប្បន្ន វត្ថុ​តាង និង​ជនសង្ស័យ​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។ គួរបញ្ជាក់ថា ប្រតិបត្តិការ​ធ្វើឡើង​ ដោយ​អនុវត្ត​​តាម​បទបញ្ជា​​ដ៏​ខ្ព​ង់ខ្ពស់​របស់​នាយ​ឧត្ដម​សេនិយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ដឹកនាំ​ផ្ទាល់​ពី​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្ដម​ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយ​មន្ទីរ​ប្រឆាំង​បទ ល្មើស​គ្រឿងញៀន​ដឹកនាំ​ផ្ទាល់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ