ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​វិធានការ​៥​ចំណុច​ដល់​ម្ចាស់​ជលយាន ជលយន្ត និង​ម្ចាស់​កំពង់ដ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​នាវាចរណ៍ នា​រដូវ​ទឹក​ឡើង​នេះ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព និង​ការ​បន្ថយ​គ្រោះថ្នាក់​នានា​កើតឡើង​ជាយថាហេតុ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធានការ​ចំនួន​៥​ចំណុច​ដែល​តម្រូវ​ឲ្យ​ម្ចាស់​ជលយាន ជលយន្ត​ដឹក​អ្នកដំណើរ​ភ្ញៀវ​ទេសចរ និង​ម្ចាស់​កំពង់ដ​ទទឹង​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សុ​ត្ថិ​ភាព…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​នាវាចរណ៍ នា​រដូវ​ទឹក​ឡើង​នេះ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព និង​ការ​បន្ថយ​គ្រោះថ្នាក់​នានា​កើតឡើង​ជាយថាហេតុ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធានការ​ចំនួន​៥​ចំណុច​ដែល​តម្រូវ​ឲ្យ​ម្ចាស់​ជលយាន ជលយន្ត​ដឹក​អ្នកដំណើរ​ភ្ញៀវ​ទេសចរ និង​ម្ចាស់​កំពង់ដ​ទទឹង​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សុ​ត្ថិ​ភាព ចៀសវាង​មាន​គ្រោះថ្នាក់​នៅ​រដូវ​ទឹក​ឡើង ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ធានា​នូវ​សុខុមាលភាព និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក​នា​រដូវ​ទឹក​ឡើង ដែល​រាជធានី​ភ្នំពេញ​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ បាន​កំណត់​វិធាន ការ​ទាំង​៥​នោះ​រួម​មាន ទី​១-​ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ត្រូវ​មាន​ពោង​ក្បូន ពោង​កង អាវ​ពោង ប្រដាប់​ពន្លត់​អគ្គិភ័យ នៅ​លើ​គ្រប់​មធ្យោបាយ ។ ទី​២-​ពេល​ធ្វើ​ចរាចរណ៍​ចេញ ឬ​ចូល​ក្នុង​ដែនទឹក​រាជធានី​ភ្នំពេញ ត្រូវ​បើក​បន្ថយល្បឿន នៅ​ត្រឹម​២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​ហាម​បើកបរ​ក្បែរ​ច្រាំង​ទន្លេ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាក់​ដី​មាត់ច្រាំង​ទន្លេ ប៉ះពាល់​ដល់​ផលដំណាំ និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ ។

ទី​៣-​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​ភ្ញៀវ​ទេសចរណ៍ ឬ​ទំនិញ​លើស​ចំណុះ​ផ្ទុក ។ ទី​៤-​ការ​បើកបរ​នា​ពេល​យប់ ត្រូវ​មាន​ភ្លើង​បំភ្លឺ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទី​៥-​ត្រូវ​រៀបចំ​ផ្លូវ​ឡើង​ចុះ​កំពង់ចម្លង ឲ្យ​បាន​ល្អ​ស្អាត មិន​រអិល ឬ​ផុង​ស្រុត​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​ម្ចាស់​ជលយាន ជលយាន​យន្ត​គ្រប់​ប្រភេទ និង​ម្ចាស់​កំពង់ដ​ទទឹង​ត្រូវ​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ប្រសិទ្ធិ​ភាព ខណៈ​ដែល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ មាន​ករណី​សា​ឡង់​ដឹក​ប្រេង​ឥន្ទ​នៈ​បាន​បុក​សសរស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​ពី​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​ឬ​ស្សី​កែវ ដែល​បាន​បណ្តាល​អោយ​ស្ពាន​នេះ​ខូចខាត​មួយ​ចំនួន ហើយ​បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​មួយ​រយៈ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ