ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរក្មេងស្រីម្នាក់បាត់បង់ជីវិត​ក្នុងទឹកស្រះ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​របស់​ឈ្មោះ ខួង រ៉ែ​ន ភេទ​ប្រុស…

ខេត្តកំពង់ធំ ៖ មាន​ករណី​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​របស់​ឈ្មោះ ខួង រ៉ែ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​រ៉ូង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លាក់ ភក្ត្រា អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កំលាំង​ជំនាញ​ស្រុក​បារាយណ៍​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រ​វ៉ា និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ក្មេង​ស្រី​រង​គ្រោះ ជា​លទ្ធផល​រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ។

តាម​កា​រស​ន្ឋិ​ដ្ឋា​ន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក ស្រះ​ប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ