ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​នឹង​បើកកិច្ចប្រជុំ​ពិសេស​មួយ…​ក្នុងសបា្តហ៍នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​នឹង​បើកកិច្ចប្រជុំ​ពិសេស​មួយ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​កំណត់​ឲ្យ​ឧកញ៉ា​ក្នុង​ជួរ​នគរបាល​បោះបង់​តួនាទី​មួយ និងរក្សា​តួនាទី​មួយ ។ តាម​ប្រភព​ព័ត៌មាន​នានា បានបង្ហាញ​ពី​តួលេខ​មិន​ច្បាស់លាស់​ពី​មន្ត្រី​មាន​ងារ​ជា​ឧកញ៉ា ហើយ​កំពុង​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដែល​រហូត​មក​ដល់​ពេល​នេះ​…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​នឹង​បើកកិច្ចប្រជុំ​ពិសេស​មួយ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​កំណត់​ឲ្យ​ឧកញ៉ា​ក្នុង​ជួរ​នគរបាល​បោះបង់​តួនាទី​មួយ និងរក្សា​តួនាទី​មួយ ។ តាម​ប្រភព​ព័ត៌មាន​នានា បានបង្ហាញ​ពី​តួលេខ​មិន​ច្បាស់លាស់​ពី​មន្ត្រី​មាន​ងារ​ជា​ឧកញ៉ា ហើយ​កំពុង​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដែល​រហូត​មក​ដល់​ពេល​នេះ​ បើ​យោង​តាម​វិទ្យុ​បារាំង​អន្តរជាតិ​បង្ហាញ​ថា បាន​កើន​ដល់​ចំនួន​១៣២​នាក់​ក្នុង​នោះ​ឧកញ៉ា​ជិត​១០០​នាក់​ជា​មន្ត្រី​យោធា ។

តាម​ប្រភព​ដដែល​ថា ក្រសួងមហាផ្ទៃ​គ្រោងនឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ ដើម្បី​ឲ្យ​ឧកញ៉ា​ចំនួន​៣២​នាក់​ជ្រើសរើស​ជា​ចុង​ក្រោយ​រវាង​តួនាទី​ខ្ពស់​ក្នុង​ក្រសួងមហាផ្ទៃ និង​ងារ​ជា​ឧកញ៉ា​ដែល​តំណាង​ឲ្យ​អ្នក​កាន់កាប់​មុខ​ជំនួញ​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យ​​ក្រសួងមហាផ្ទៃ​។ ក្រៅពី​ចំនួន​ឧកញ៉ា​ក្នុង​ក្រប​ខណ្ឌ​នគរបាល ជាតិ ក្រសួងការពារជាតិ​ក៏​បាន​រក​ឃើញ​ថា ចំនួន​ឧកញ៉ា​ដែល​កំពុង​កាន់​តួនាទី​សំខាន់​ៗ​ក្នុង​កងកម្លាំងយោធា​បាន​កើន​ដល់​ចំនួន​៩៩​នាក់ ។

នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) នៅ​ថ្ងៃ​ចន្ទ​ទី​៩ ខែកញ្ញា​ថា ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ​មាន​ឧកញ៉ា​ចំនួន​៣៣​នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​ឧកញ៉ា​ម្នាក់​បាន​លាលែង​ពី​តួនាទី​ជា​មន្ត្រី​មុន​ការ​ប្រកាស​គោលការណ៍​របស់​ក្រសួង ។ លោក​បន្ត​ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេ​ងនឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែកញ្ញា ដើម្បី​សម្រេច​ថា​តើ​ឧកញ៉ា​ទាំងនោះ​នឹង​ត្រូវ​ជ្រើស​យក​តួនាទី​ក្នុង​ក្រប​ខណ្ឌ​នគរ​បាល ឬ​ក៏​រក្សា​ងារ​ជា​ឧកញ៉ា ។

«​ជា​គោលការណ៍ ប្រសិនបើ​គាត់​ស្ម័គ្រចិត្ត លាលែង​ពី​ណាមួយ​វា​គឺជា​ការ​ល្អ ។ ដូច្នេះ​ហើយ​បានជា​ក្នុង​រឿង​នេះ សម្តេច​ក្រឡាហោម​លោក​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា លោកនឹង​ដឹកនាំ​ការងារ​ហ្នឹង​» ។ ចំណែក​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នក​នាំ ពាក្យ​ក្រសួងការពារជាតិ លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ចំនួន​ឧកញ៉ា​ដែល​ស្ថិត​ក្នុង​ជួរ​កង​កម្លាំងយោធា​មាន​ចំនួន​៩៩​នាក់ ក្នុង​នោះ​មាន​ក្រប​ខណ្ឌ​ក្រសួង​ចំនួន​៣៤​នាក់ និង​ក្នុង​ក្រប​ខណ្ឌ​អគ្គបញ្ជាការ​មាន​ចំនួន​៦៥​នាក់ ។ លោក​បន្ត​ថា មាន​ឧកញ៉ា​មួយ​ចំនួន​បាន​បញ្ជាក់​ពី​ចេតនា​លាឈប់​ពី​តួនាទី​ជាន់ខ្ពស់​ក្នុង​យោធា​ដើម្បី​រក្សា​ងារ​ជា​ឧក​ញ៉ ។ ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​ធ្វើ​តាម​នីតិវិធី​ជា​ផ្លូវការ​នៅឡើយ ។

ក្រុម​មន្ត្រី​ផ្លូវការ​អះអាង​ថា បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ «​ដើម្បី​លុប​បំបាត់​ទំនាស់​ផល​ប្រយោជន៍​រវាង​ឈ្មួញ​ដែល​តំណាង​ឲ្យ​ឧកញ៉ា និង​មន្ត្រី​ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​» ។ការ​​ដាក់​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ក្រោយ​ពី​មាន​មន្ត្រី​យោធា​២​រូប​ដែល​មាន​ងារ​ជា​ឧកញ៉ា ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ នៅ​ពេល​ឃើញ​ថា មន្ត្រី​យោធា​រូប​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង ឧក្រិដ្ឋកម្ម​កាប់​បំផ្លាញ​ព្រៃឈើ ។

ចំណែក​ឧកញ៉ា​មួយ​ចំនួន​ទៀត​ ដែល​មាន​តួនាទី​ក្នុង​ជួរ​កម្លាំង ប្រដាប់​អាវុធ​ដែរ​នោះ ក៏​មានការ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ផ្សេង​ៗ​នា​ពេល​កន្លង​មក​។ នេះ​បើ​ផ្អែក​តាម​សេចក្តីរាយការណ៍​នានា​របស់​សារ​ព័ត៌មាន​ក្នុងស្រុក ៕​

អត្ថបទសរសេរ ដោយ