ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើក​វិស័យ​ការងារ​លើ​កិច្ច​គាំពារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើក​វិស័យ​ការងារ​ដោយ​ផ្តោត​លើ​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​ប្រវេសន៍​នៅ​ពាក់កណ្តាល​ខែកញ្ញា​នេះ ។ នេះ​បើ​ក្រសួង​ការងារ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា​នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងារ​លើក​ទី​៥…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើក​វិស័យ​ការងារ​ដោយ​ផ្តោត​លើ​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​ប្រវេសន៍​នៅ​ពាក់កណ្តាល​ខែកញ្ញា​នេះ ។ នេះ​បើ​ក្រសួង​ការងារ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា​នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងារ​លើក​ទី​៥ និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅ​កាន់​កិច្ច​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស CLMTV ៖ កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​» នៅ​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦-១៧ ខែកញ្ញា​នេះ នៅ​ខេត្តសៀមរាប ។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣​នេះ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ។ គោលបំណង​ដ៏​ចម្បង​របស់​សន្និសីទ គឺ​ដើម្បី​ពិភាក្សា​ស្វែងរក​ក្របខ័ណ្ឌ​រួម​មួយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចល័ត​ភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស CLMTV ដូច​តទៅ ៖ បើក​កម្ពស់​បន្ថែម​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ក្នុង​ប្រទេស CLMTV • ជំរុញ​ឱ្យ​មានការ​បន្ត​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ៗ​ក្នុង​ចំណោម​ប្រទេស CLMTV ពាក់ព័ន្ធ​នឹង​ការ​ការពារ និង​ការ​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ជា​ពិសេស​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម ពិភាក្សា​ឲ្យ​មានការ​ឯកភាព​គ្នា​លើ​យន្តការ​រួម​មួយ ដើម្បី​ឈាន​ទៅ​កំណត់​អំពី​ការ​អនុវត្ត​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​នា​ពេល​អនាគត ។ ធ្វើការ​ឆ្ពោះទៅ​កាន់ការ​រៀបចំ​ក្របខ័ណ្ឌ​រួម​មួយ​សម្រាប់​ប្រទេស CLMTV ស្តី​ពី​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ ។

តាម​រយៈ​ប្រធានបទ​នេះ​ពិតជា​បាន​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដូច​ជា ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១៦-២០២៥ ) ។ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​ស្តី​ពី​ទេសន្តរប្រវេសន៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា (២០១៨-២០២៣) ដែល​បាន​ផ្តល់​ការ​គាំពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ