ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ជា​ថ្មី…សូម​​ប្រុង​ប្រយ័ត្ន​​ឱ្យ​បាន​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សូម​ប្រុង​ប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈ​កម្ពុជានឹង​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​១៥ ខែកញ្ញា ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩…

​រាជធានី​ភ្នំពេញ ៖ សូម​ប្រុង​ប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈ​កម្ពុជានឹង​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​១៥ ខែកញ្ញា ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​បញ្ហា​អាកាស​ធាតុ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​សង្កេត ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​នូវ​កា​រវិ​វត្ត​នៃ​ធាតុអាកាស​ទាំង​ក្នុង​តំបន់ និង​កម្ពុជា បង្ហាញ​ឲ្យ​ឃើញថា ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែកញ្ញា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប ។

ចាប់ពី​ថ្ងៃ​ទី​១២-១៥ ខែកញ្ញា កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​ថៃ ភាគ​ខាងត្បូង​ប្រទេស​ឡាវ និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​មធ្យម ។

សេចក្តីជូនដំណឹង​បន្ត​ទៀត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែកញ្ញា បណ្តា​ខេត្ត​និង​រាជធានី​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅ​បង្គួរ ក្នុង​នោះ​អាច​មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​ជាប់​ប្រទេស​វៀតណាម​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ លុះ​ចាប់ពី​ថ្ងៃ​ទី​១២-១៥ ខែកញ្ញា រាជធានី​-​ខេត្ត​ស្ទើរ​ទូ​ទាំង​ប្រទេស នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។

ជាមួយ​គ្នា​នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ផង​ដែរ ៕ ​(សម្រួលដោយ៖​ស្រីណា)

អត្ថបទសរសេរ ដោយ