ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ព្រំដែន​ថា​មិនដឹង បែរជា​អ្នក​ខាងក្នុង​ចាប់​បាន តើ​ហោះ​ចូល​តាម​ណា ?

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​សេ​៊​រី​ទំនើ​ប​១​គ្រឿង ត្រូវ​អាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់​បាន​កាលពី​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា​កន្លង​ទៅ នៅ​ភូមិ​ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក តែ​មិន​ទាន់ដឹង​មូលហេតុ និង​មិនដឹង​ថា​រថយន្ត​នេះ​ហោះចូល​តាម​ច្រក​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​សេ​៊​រី​ទំនើ​ប​១​គ្រឿង ត្រូវ​អាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់​បាន​កាលពី​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា​កន្លង​ទៅ នៅ​ភូមិ​ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក តែ​មិន​ទាន់ដឹង​មូលហេតុ និង​មិនដឹង​ថា​រថយន្ត​នេះ​ហោះចូល​តាម​ច្រក​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ ។ រថយន្តខាងលើ​ម៉ាក​អាល់​ហ្វា ពណ៌​ខ្មៅ ចង្កូត​ស្តាំ ពាក់​ផ្លា​កលេខ​អក្សរ​ថៃ .5084 ដែល​ប្រភព​ព័ត៌មាន​ថា​រថយន្ត​នេះ​តម្លៃ​ជាង​៣​លាន​បាត​(​ប្រាក់​ថៃ​) ។

ដោយឡែក ប្រភព​ពី​ខាង​ដី​ថៃ​ប្រាប់​ថា រថយន្ត​នេះ​ត្រូវ​បាន​គ្រួសារ​មួយ​ជា​ជនជាតិ​ថៃ​រស់នៅ​ក្រុង​បាងកក មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ថៃ​នៅ​ខេត្ត​ស្រះ​កែវ ជួយ​ស្រាវជ្រាវ​រក កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ។ ម្ចាស់​រថយន្ត​បាន​ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ហើយ​ប្រាប់​សមត្ថកិច្ច​ថា​រថយន្ត​ខ្លួន​ត្រូវ​ជនជាតិ​ថៃ​ដូច​គ្នា​សុំ​ជួល​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា យក​ទៅ​ដឹក​មិត្តភក្តិ​ជា​ជនបរទេស​ទៅ​កម្សាន្ត​តាម​ខេត្ត ដោយ​រថយន្ត​មាន​ភ្ជាប់​GPS ។

ម្ចាស់​រថយន្ត​បន្ត​ថា ក្រោយ​ពី​បាត់​ការ​ទាក់ទង​តាម​ទូរស័ព្ទ ខ្លួន​ក៏​ចុច​GPS​ស្រាប់តែ​ឃើញ​រថយន្ត​គាត់​បាត់​ដាន​ក្នុង​ទឹកដី​ខ្មែរ ទើប​ធ្វើ​ដំណើរមក​ខេត្ត​ស្រះ​កែវ ដើម្បី​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក ។ ក្រោយ​ពី​ទទួល​ព័​ត៌មាន​ថា សមត្ថកិច្ច​ចាប់​បាន​រថយន្ត​ខាងលើ​នៅ​ស្រុក​ថ្មពួក ភ្នាក់ងារ​កោះសន្តិភាព​បាន​ទៅកាន់​ទីនោះ​ទាំង​យប់ ប៉ុន្តែ​ត្រូវ​យោធា​និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប៉ុស្តិ៍​ភ្នំ​ប្រាក់បដិ​សេធ​ថា​មិន​មាន​ករណី​ខាងលើ​កើតឡើង​ទេ ។

លោក​វរសេនីយ៍ត្រី ដាំ ចិត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក ក៏​ដូច​ជា​ប្រធាន​ស្នាក់​ការ​សន្តិសុខ​អាវុធហត្ថ​៨៨៨ ក៏​បដិសេធ​ថា មិនដឹង​ដូច​គ្នា ។ ចំណែក​មេបញ្ជាការ​យោធា​អភិវឌ្ឍន៍​ភូមិភាគ​៥ ប្រចាំ​នៅ​ភូមិសាស្ត្រ​ខាងលើ ពេល​សាកសួរ​ម្តង​លោក​ថា រថយន្ត​នេះ​គេ​ចាប់ពី​ខេត្ត​ដំបង ក្រោយមក​លោក​ថា​ខាង​អាវុធហត្ថ​ខេត្ត​ចាប់​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ម្តុំ​ផ្លូវ​ចូល​ទៅ​អាង​ក្តឹប​ថ្ម ហើយ​បដិសេធ​ថា​មិន​ពាក់ព័ន្ធ​នឹង​អង្គភាព​លោក​ឡើយ ។

ដោយឡែក លោក​ឧត្ត​សេនីយ៍​ត្រី ឃួ​ន ជឿន មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ប្រចាំ​នៅ​ភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក ស្រុក​អូរជ្រៅ បដិសេធ​ថា​មិន​មាន​ករណី​ខាងលើ​កើត ឡើង​នៅ​ភូមិសាស្ត្រ​ដែល​លោក​គ្រប់គ្រង​ឡើយ​ ។

ជុំវិញ​ប្រភព​ព័ត៌មាន​នេះ លោក​វរសេនីយ៍ទោ ប៊ុ​ន ណាំ​អ៊ា​ង មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត ប្រាប់​តាម​ទូរស័ព្ទ​ថា ខាង​លោកចាប់​បាន​រថយន្ត​ថៃ​មួយ​គ្រឿង​មែន​កាលពី​យប់ថ្ងៃ​ទី​៨ ខែកញ្ញា ដោយ​លោក​បញ្ជាក់​ថា ការងារ​នេះ​ខាង​លោក​បាន​រាយការណ៍​ទៅ​លោក​ព្រះ រាជអាជ្ញា​រួច​ហើយ ហើយ​ពេល​នេះ​កំពុង​បន្ត​ស្រាវជ្រាវ​រក​មួល​ហេតុ ។

លោក​ប្រាប់​ថា ករណីនេះ​ដំបូង គឺ​ខាង​ភាគី​ថៃ​បាន​ទាក់ទង​ឲ្យ​ជួយ​ស្រាវជ្រាវ ទើប​ពេល​ជួប​រថយន្ត​សង្ស័យ​ក៏​ចាប់​រក្សា​ទុក​តែ​ម្តង ។ គេ​ឆ្ងល់​ថា ករណី​នេះ​បើ​មេ​សមត្ថកិច្ច​ជួរ​មុខ​បដិសេធ​គ្រប់​គ្នា​អុ​ី​ចឹ​ង តើ​រថយន្ត​នេះ​ហោះ​ចូល​ពី​ថៃ​តាម​ច្រក​ណា ?​

អត្ថបទសរសេរ ដោយ