ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ គន្លឹះ​ពី​មហាសេដ្ឋី​យក​លុយ​១០០​ដុល្លារ​បង្កើត​ឱ្យ​បាន​១​លាន​ដុល្លារ

4 ឆ្នាំ មុន

លុយ​១០០​ដុល្លារ​ប្រហែលជា​មិន​ពិបាក​ក្នុង​ការ​សន្សំ​បាន​ទេ សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​សំណួរ​ដែល​សំខាន់ គឺ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច ដើម្បី​យក​លុយ​១០០​ដុល្លារ​នោះ ដើម្បី​បង្កើត​លុយ​បាន​កាន់តែ​ច្រើន​ទៀត ? CNBC Make It…

លុយ​១០០​ដុល្លារ​ប្រហែលជា​មិន​ពិបាក​ក្នុង​ការ​សន្សំ​បាន​ទេ សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​សំណួរ​ដែល​សំខាន់ គឺ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេច ដើម្បី​យក​លុយ​១០០​ដុល្លារ​នោះ ដើម្បី​បង្កើត​លុយ​បាន​កាន់តែ​ច្រើន​ទៀត ? CNBC Make It បាន​សួរ​សំណួរ​នេះ ទៅ​កាន់​មហាសេដ្ឋី​ធំ​ៗ និង​ទីប្រឹក្សា​ចាត់ចែង​ផ្នែក​ហិរញ្ញវត្ថុ​ដូច​តទៅ ៖

១. វិនិយោគ​លើ​អ្វី​ដែល​អ្នក​ស្រលាញ់ ៖ អ្នកស្រី Bethenny Frankel ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Skinnygirl និង​ជា​អ្នកនិពន្ធ​សៀវភៅ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​វិនិយោគ​ដោយ​ស្វែងរក​ក្រុម​មនុស្ស​ដែល​អ្នកស្រី​ជឿជាក់​លើ រួច​បូក​ផ្សំ​លុយ​១០០​ដុល្លារ​ជាមួយ​អ្នក​ដទៃ និង​ធ្វើការ​វិនិយោគ ។ អ្នកស្រី​បាន​កត់​សម្គាល់ថា អ្នក​ត្រូវ​តែ​វិនិយោគ​លើ​អ្វី​ដែល​អ្នក​ស្គាល់ និង​យល់​ដឹង​ច្បាស់​រួច​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ។

២. វិនិយោគ​លើ​ខ្លួនឯង ៖ លោក Grant Cardone ដែល​ជា​អ្នកជំនាញ​ផ្នែក​លក់​ដែល​មាន​អចលនទ្រព្យ​សរុប​ប្រមាណ ៧៥០​លាន​ដុល្លារ និង​ជា​អ្នកនិពន្ធ​ផង​ដែរ​បាន​ចែករំលែក​ថា វិធី​ដែល​អាច​ពឹងផ្អែក​បាន​ប្រសិនបើ​អ្នក​ចង់​វិនិយោគ​លុយ​១០០​ដុល្លារ គឺ​យក​វា​ទៅ​បង់ថ្លៃ​សិក្សា​វគ្គ​ខ្លី ទិញ​សៀវភៅ ឬ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​អ្នក ។ អ្នក​គួរតែ​ចំណាយ​វា​ដើម្បី​រឿ​ន​ពី​ជំនាញ​ថ្មី​ៗ ទទួលយក​ចំណេះដឹង និង​បង្កើត​ទំនាក់ទំនង​ដែល​មាន​ន័យ ។

៣. កសាង​ឈ្មោះ​ខ្លួនឯង ៖ ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TPA Media និង​ស្ថាបនិក SELFMADE គឺ​លោក Torben Platzer វិញ​គិត​ថា​ប្រព័ន្ធ​សង្គម​អាច​ផ្តល់​ឱកាស​ដល់​មនុស្ស​គ្រប់​រូប​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល ។ ដោយហេតុ​ដូចនេះ លោក​បាន​ផ្តល់​យោបល់​ឲ្យ​យក ១០០​ដុល្លារ​នោះ​ទៅ​កសាង​ឈ្មោះ​សម្រាប់​ខ្លួន ឬ​អាជីវកម្ម​ខ្លួន ។ លោក​ផ្តល់​យោបល់​ឲ្យ​អ្នក​ថត​វី​ឌី​អូ​មួយ​អំពី​រឿង​ជីវិត​របស់​អ្នក​ដោយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿជាក់​លើ​អ្នក ឬ​ប្រាប់​អ្នក​ដទៃ​ឲ្យ​ដឹង​ពី​អ្នក​បន្ថែម រួច​យក ១០០​ដុល្លារ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ។

៤. ធ្វើ​ជា​អ្នក​ណែនាំ ឬ​ទីប្រឹក្សា ៖ លោក Rudy Mawer ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ROI Machines និង RudyMawer.com ផ្តល់​យោបល់​ឲ្យ​អ្នក​យក​១០០​ដុល្លារ​នោះ​ទៅ​រៀន​ជំនាញ​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកជំនាញ​រួច​ចាប់ផ្តើម​ធ្វើ​ជា​អ្នក​ណែនាំ ឬ​ទីប្រឹក្សា​យក​កម្រៃ ។ ពេល​ដែល​អ្នករក​ប្រាក់​ចំណូល​បាន​ខ្លះ​ហើយ អ្នក​ត្រូ​វិនិយោគ​លើ​ការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​សង្គម​ដូច​ជា Facebook ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែ​ច្រើន​ឡើង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ