មហាត្មះ គន្ធី កំពូលមេដឹកនាំអហិ.ង្សារបស់ឥណ្ឌា
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។…
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។…
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។ គាត់គឺជាអ្នកត្រួសត្រាយក្នុងការប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ អហិង្សា និងធ្វើឱ្យប្រទេសឥណ្ឌាឆ្ពោះទៅរកឯករាជភាព និងបានបំផុសឱ្យមានចលនាតស៊ូសម្រាប់សិទ្ធិសេរីភាពក្នុងពិភពលោក ។
ក្នុងប្រទេសឥណ្ឌាគាត់ត្រូវបានគេហៅថា បាពូ (Bapu) ដែលមានន័យថា «ឪពុក» ហើយត្រូវបានប្រគល់កិត្តិនាមថា «បិតាជាតិ» ។ ដើម្បីឈ្វេងយល់ពីមហាត្មះ គន្ធី ពីនយោបាយអហិង្សាក្នុងការទាមទារឯករាជ្យពីចក្រភពអង់គ្លេស តើគាត់បានហែលឆ្លងបញ្ហាអ្វីខ្លះ ហើយក៏មានសំណួរថា តើការប្រកាន់យកហិង្សា ឬអហិង្សា មួយណាចាំបាច់ជាង ? ដើម្បីសិទ្ធិសេរីភាពនៃមនុស្សជាតិ ។
ក្នុងដំណើរមួយមកលេងស្រុក លោកបានថ្លែងទៅកាន់ហ្វូងមនុស្សអំពីព្រឹត្តិការណ៍ដ៏សាហាវរបស់ពួកអ្នកកាន់អំណាចទៅលើជនជាតិឥណ្ឌានៅអាហ្រិ្វកខាងត្បូង ។ ត្រឡប់មកដល់ក្រុងណាតាល់វិញ ហ្វូងជនជាតិស្បែកសដែលបានឮសុន្ទរកថារបស់គន្ធីនៅឥណ្ឌាបាននៅរង់ចាំឯកំពង់ផែជាស្រេច ដោយនាំគ្នាចោលដុំថ្មនិងស៊ុតដាក់គាត់ ។ ក្នុងអំឡុងសង្គ្រាមបូអ៊រ័(Boer)រវាងពួកអ្នកតាំងទីលំនៅហុល្លង់និងអង់គ្លេសនៅអាហ្វ្រិកខាងត្បូង(១៨៩៩-១៩០២)គន្ធីបានបង្កើតក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ជាតិឥណ្ឌាមួយសំរាប់ជួយដល់បុព្វហេតុអង់គ្លេស ។ គន្ធីនិងមិត្តរបស់គាត់បានចេញទៅសមរភូមិដើម្បីព្យាបាលទាហានអង់គ្លេសត្រូវរបួស ។ នៅក្នុងការតស៊ូរបស់អង់គ្លេសប្រឆាំងនឹងទាហានហ្ស៊ូលូនាឆ្នាំ១៩០៦ ក្រុមគ្រូពេទ្យរបស់គាត់បានជួយអ្នករងរបួសនៃភាគីធ្វើសង្គ្រាមទាំងសងខាង ។ សំរាប់ការងារនេះ លោកបានទទួលមេដាយកិត្តិយសពីអាជា្ញធរអង់គ្លេស ។ គ្រានោះលោកមានជំនឿថា ចក្រភពអង់គ្លេសបានខិតខំយ៉ាងច្រើនដើម្បីធ្វើអោយ
ជីវភាពរបស់ប្រជាជនក្រោមអាណានិគមរបស់ខ្លួនមានលក្ខណៈល្អប្រសើរជាងមុន ។ ជាច្រើនឆ្នាំក្រោយមក ដោយមើលឃើញថាចក្រភពនេះបានប្រព្រឹត្តិអ្វីៗកាន់តែអវិជ្ជមាន លោកបានប្រគល់មេដាយទៅអោយអង់គ្លេសវិញ ។
គន្ឋីនិងការដឹកនាំបាតុ កម្មប្រឆាំងអង់គ្លេស
ទោះជាគន្ធីបានទទួលមេដាយកិត្តិយសពីអង់គ្លេសក៏ដោយក៏ពួកមេដឹកនាំអាហ្វ្រិកខាងត្បូងក្រោមការត្រួតត្រារបស់អង់គ្លេសផ្ទាល់ នៅតែចេញច្បាប់បំភិតបំភ័យពលរដ្ឋឥណ្ឌានៅអាហ្រិ្វកខាងត្បូងដែរ ។ នៅឆ្នាំ១៩០៦ តំបន់ទ្រែនស៍វ៉ាល់បានចេញច្បាប់មួយតំរូវអោយជនជាតិដែលនៅទីនោះទាំងអស់ផ្តិតមេដៃនិងកាន់អត្តសញ្ញាណប័ណ្ណជាប់ខ្លួនគ្រប់ពេល ។ គន្ធីបានរៀបចំធ្វើការប្រជុំមហាជនប្រឆាំងនឹងច្បាប់នេះ ។ ដោយសកម្មភាពនេះ លោកត្រូវគេចាប់ដាក់គុកហើយវាជាការជាប់គុកលើកដំបូងបំផុតក្នុងជីវិតក្នុងជីវិតរបស់គាត់ ។ នៅខែសីហា ឆ្នាំ១៩០៨ លោកបានដឹកនាំធ្វើបាតុកម្មមហាជនធំជាងមុនទៅទៀត ។ ពេលនោះជនជាតិឥណ្ឌារាប់ពាន់នាក់បាននាំគ្នាដុត អត្តសញ្ញាណប័ណ្ណ របស់គេចោលជាសាធារណៈ ដោយ ពួកគេភាគច្រើនយល់ ឃើញថា ការធ្វើដូច្នេះ គឺជា ការ ឧទ្ទិស ដល់ ការជាប់គុករបស់គន្ធី ។
គន្ធី បានតាំងចិត្តចំណាយ ពេលសេសសល់របស់ គាត់សំរាប់បំរើមនុស្សជាតិទាំង ស្រុង ។ លោកប្តេជ្ញាបន្តការប្រតិបត្តិគោលនយោបាយសាត្យាហ្ក្រាហា (Satyagraha ការប្រតិបត្តិសច្ចភាព)តាមរយៈសកម្មភាពអហិង្សាជានិច្ច ។ គន្ធីបញ្ជាក់ច្បាស់ថា អហិង្សាមិនមែនមានន័យថា “មិនប្រឆាំងតបតឮអនុញ្ញាតអោយនរណាម្នាក់ប្រព្រឹត្តមកលើជនរងគ្រោះស្រេចតែចិត្តនោះទេ” ។ ផ្ទុយទៅវិញវាមានន័យថា ជាការប្រតិបត្តិប្រកបដោយប្រឌិតញ្ញាណយ៉ាងសកម្មដើម្បីឆ្ពោះទៅរកការព្រមព្រៀងជាមួយគូប្រឆាំងក្នុងការស្វែងរកដំណោះស្រាយនៃបញ្ហាដោយសនិ្តវិធី ។ វាក៏មានន័យថា ប្រសិនបើនរណាម្នាក់ជ្រើសរើសយកផ្លូវរំលោភច្បាស់ពុំត្រឹមត្រូវ បុគ្គលនោះក៏ត្រូវតែជាប់គុកដោយសារការមិនចេះគោរពច្បាប់ដែរ ។
ក្នុងអំឡុងពេលរស់នៅក្នុងគុកអាហ្រិ្វកខាងត្បូង គន្ធីបានអានអត្តបទនិពន្ធរបស់អ្នកនិពន្ធអាមេរិកឈ្មោះហិនរីដេវីតថូរ៉ូ ស្តីពីការមិនគោរពច្បាប់ស៊ីវិល ហើយតាមរយៈបទពិសោធន៍នេះ បុព្វជិតអាមេរិក ម៉ាធីន លូធ័រ ឃីង បានរៀនសូត្រពីគន្ធីវិញ ។ នៅឆ្នាំ១៩១៣ច្បាប់មិនត្រឹមត្រូវមួយបានត្រូវ
អនុម័ត ជាហេតុធ្វើអោយគន្ធីអនុវត្តការមិនគោរពច្បាប់ស៊ីវិល ។ ច្បាប់នេះចែងថា មានតែអាពាហ៍ពិពាហ៍បែប គ្រិស្តសាសនាទេទើបស្របច្បាប់ ។ អាពាហ៍ពិពាហ៍បែបសាសនាហិណ្ឌូ អ៊ីស្លាម និងសាសានផ្សេងទៀតពុំស្របច្បាប់ទេ ឯកូនក្រមុំក្នុងអាពាហ៍ពិពាហ៍បែបនេះក៏ពុំខុសគ្នាពីស្ត្រីពេស្យាដែរ ព្រោះកូនរបស់គេត្រូវចាត់ទុកជាកូនឥតខាន់ស្លា ។ ពេលនោះស្ត្រីឥណ្ឌាជាច្រើនបានចូលរួមធ្វើបាតុកម្មប្រឆាំង ដែលក្នុងនោះរួមមានភរិយារបស់គន្ធីនាង ខាស្ទឺរបាផង ។ ជាលទ្ធផលជនជាតិឥណ្ឌាជាច្រើនបានត្រូវចាប់ដាក់គុកនៅពេលដែលការទាមទារប្រឆាំងចេះតែបន្ត ។ ក្នុងពេលជាមួយគ្នាគន្ធីនិងមិត្តភក្តិរបស់គាត់ខ្លះបានបង្កើតសមាគមសហការណ៍ពិសេសមួយនៅក្រុងណាតាល់ ដែលមានឈ្មោះថា Phoenix Settlement ។ នៅក្នុង Phoenix Settlement គន្ធីក៏បានចេញផ្សាយកាសែតមួយឈ្មោះ “ទស្សនៈឥណ្ឌា”ដោយច្រើនលើកឡើងពីសិទ្ធរបស់ពលរដ្ឋឥណ្ឌានៅអាហ្វ្រិកខាងត្បូង ។
នៅឆ្នាំ១៩១០លោកចាប់ផ្តើមបង្កើតសហគមន៍ទីពីរឈ្មោះ Tolstoy Farm ។ ដោយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩១៣ជនជាតិឥណ្ឌាកាន់តែច្រើនឡើងនៅដែលត្រូវគេបណ្តេញចេញពីការងារពីព្រោះតែប្រឆាំងតវ៉ានឹងច្បាប់មិនត្រឹមត្រូវនៅអាហ្វ្រិកខាងត្បូងនោះ បានចូលធ្វើការនៅសហគមន៍ទាំងពីរ ។ នៅទីនោះពួកគេបានដាំដុះបន្លែបង្កាសំរាប់ម្ហូបរបស់គេផ្ទាល់ធ្វើគ្រឿងសង្ហារឹម ព្រមទាំងរៀនប្រតិបត្តិគំនិតប្រកបដោយសីលធម៌ខ្ពស់ពីគន្ធី ។ ព័ត៌មានលម្ពិតនឹងមានផ្សាយជូនបន្តនៅវគ្គក្រោយទៀត ៕
ចែករំលែកព័តមាននេះ