រត់​បណ្តើរ​ស្រែក​បណ្តើរ​«​ជួយ​ផង​ៗ!»​ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ចាក់​ជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​សំណង់​ចាស់​ក្នុង​ព្រៃ ភូមិ​ក្បាលដំរី​២ សង្កាត់ កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ដួល​ដេក​នៅ​កន្លែង​កើតហេតុ​ដោយ​សង្ស័យ​ជា​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1R -8743 ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​ឮ​សំឡេង​ជន​រង​គ្រោះ​រត់​បណ្តើរ ស្រែក​បណ្តើ​រថា «​ជួយ​ផង​ៗ​ចោរប្លន់​» បន្ទាប់​មក​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​មើល​ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​កប់​ភក់ សន្លប់​ស្តូក ខ្លួន​សុទ្ធតែ​ឈាម​ដួល​នៅ​ក្នុង​ភក់​ក្បែរ​ផ្ទះ​បាក់បែក​ចាស់​ក្នុង​ព្រៃ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ និង​ហៅ​រថយន្ត​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​អាច​ជា​ការ​ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច ឬ​ក៏​ជន​រង​គ្រោះ​ទៅ​រក​ពួក​ភេទ​ទី​៣​ដែល​តែងតែ​ទៅ​ពាក់​ពពូន​នៅ​ទីនោះ​ក៏​មិន ដឹង នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ ។ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ បន្ត​ទៀត ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ខណៈ​ពេល​មន្ទីរពេទ្យ​ឯក​ដឹក​យក​ទៅ​សង្គ្រោះ​ដោយ​ជន​រង​គ្រោះ​ហូរ​ឈាម​ច្រើន​ពេក ហើយ​គ្លីនិក​ឯកជន​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) ដើម្បី​ព្យាបាល​បន្ត ខណៈ​ពេល​រថយន្ត​គ្លីនិក​ឯកជន​ដឹក​ដល់​មន្ទីរពេទ្យ ជន​រង​គ្រោះ​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​បាត់ ហើយ​សមត្ថកិច្ច​បានឱ្យ​រថយន្ត​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​តាំងក្រសាំង​ខាងត្បូង និង​ទាក់ទង​ជំនាញ​ដើម្បី​មក​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ដោយ​ឃើញ​ស្នាម​របួស​រយះ​ជើង​ខាងស្តាំ​យ៉ាង​ជ្រៅ និង​មុត​ដៃ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ​ខាងលើ​ដែល​ជា​កន្លែងផ្ទះ​ចាស់​ដោយ​មានព្រៃ​នៅ​ខាងក្រៅ​ដោយសារ​មាន​ឈាមកក និង​ឈាម​ហូរ​ពី​កន្លែង​កើតហេតុ​ផង​ដែរ​ដោយ​សង្ស័យ​ជន​រង​គ្រោះ​ត្រូវ​គេ​ចាក់​ហើយ​រត់​ចេញពី​កន្លែង​កើតហេតុ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ ហើយ​ទីតាំង​ខាងលើ​គ្រាន់តែ​ដឹង​ថា ទីតាំង​កន្លែង​ក្រុម​ពួក​ខ្ទើយ ដែល​នាំ​គ្នា​ទៅ​ពពាក់ពពូន​នៅ​ទីតាំង​ខាងលើ ។ ក្រោយ​ពេល​កើតហេតុ​កំពុង​ចាត់វិធានការ​ស៊ើបអង្កេត​បន្ត និង​ដើម្បី​ស្វែង​រក​ជនសង្ស័យ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ