ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ងាយស្រួល គ្រប់ពេលវេលា គ្រប់​​ទីកន្លែង តាម​រយៈ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រប​ទៅ​នឹង​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ (FinTech) របស់​ពិភពលោក ប្រា​សាក់​ដែល​ជា​គ្រឹះស្ថាន​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា បាន​ផ្ដល់​ជូន «​សេវា​ធនាគារ​ចល័ត​» ដែល​អនុញ្ញាត ឱ្យ​អតិថិជន​អាច​ចាត់ចែង​សាច់ប្រាក់​បាន​ដោយ​ខ្លួនឯង​យ៉ាង​ងាយស្រួល​គ្រប់ពេល…

ស្រប​ទៅ​នឹង​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ (FinTech) របស់​ពិភពលោក ប្រា​សាក់​ដែល​ជា​គ្រឹះស្ថាន​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា បាន​ផ្ដល់​ជូន «​សេវា​ធនាគារ​ចល័ត​» ដែល​អនុញ្ញាត ឱ្យ​អតិថិជន​អាច​ចាត់ចែង​សាច់ប្រាក់​បាន​ដោយ​ខ្លួនឯង​យ៉ាង​ងាយស្រួល​គ្រប់ពេល គ្រប់​ទីកន្លែង​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បានឱ្យ​ដឹង​ថា សេវា​ធនាគារ​ចល័ត​ប្រា​សាក់ រចនា​ឡើង​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​បំផុត ដែល​ធានា​បាន​សុវត្ថិភាព​សម្រាប់​អតិថិជន អាច​ធ្វើ​ប្រតិបត្តិការ​ចាត់ចែង​សាច់ប្រាក់​តាម​រយៈ​ការ​ប្រើ​ទូរស័ព្ទ​ដៃ Tablet ឬ​កុំព្យូទ័រ​។ ជាមួយ​សេវា​នេះ អតិថិជន​អាច ពិនិត្យ​មើល​សមតុល្យ និង​របាយការណ៍​គណនី ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​អត្រា​ប្តូរ​ប្រាក់ និង​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ទិញ​កាត​ទូរស័ព្ទ គ្រប់គ្រង​ប័ណ្ណ​អេ​ធី​អឹ​ម​ដោយ​ងាយស្រួល និង​មិន​គិត​កម្រៃ​សេវា បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។

លោក សាយ សូ​នី បាន​បន្ត​ទៀត​ថា ការ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ជា​ជំនួយ​ដល់​អតិថិជន​របស់​យើង​ដែល​មមាញឹក​អាច​ធ្វើ​ប្រតិបត្តិការ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ហើយ​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទាន់សម័យ​របស់​អតិថិជន ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។ នេះ​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រា​សាក់​ក្នុង​ការ​នាំ​យក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ និង​មាន​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន ដើម្បី​រួមចំណែក​ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ថា សាធារណជន​ទាំងអស់​អាច​បើក​គណនី​ជាមួយ​ប្រា​សាក់ និង​ដើម្បី​អាច​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​បាន សូម​អតិថិជន​អញ្ជើញ​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​បំផុត និង​ទាញ​យក​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​នេះ​ពី App Store ឬ Google Play នោះ​អតិថិជន​នឹង​អាច​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​បាន​ដោយ​ងាយស្រួល​។

អំពី​ប្រា​សាក់ ៖
ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ 177 ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម 129 និង​បុគ្គលិក​ជិត 8,200​នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖ www.prasac.com.kh​។

សម្រាប់​តម្រូវការ ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់ សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទូរស័ព្ទ​មក​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ