លោកគ្រូ​ម្នាក់​សួរ​សំណួរ​១…​ស្រាប់តែ​សិស្ស​ម្នាក់​ឆ្លើយ​ស៊ក​ឱ្យ​វិញ​ល្មម​ឆ្អែត​បាយ​៧​ថ្ងៃ !


លោកគ្រូ​ម្នាក់​បាន​សួរ​សិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​១​ថា ៖

លោកគ្រូ ៖ ឧបមា​ថា ឆ្នាំទៅ​គ្រូ​កើតកូន​ភ្លោះ​បាន​២​នាក់ ហើយ​ឆ្នាំ​នេះ​គ្រូ​កើត​បាន​១​នាក់​ទៀត តើ​គ្រូ​កើតកូន​សរុប​បាន​ប៉ុន្មាន​នាក់?

គ្រាន់តែ​លោកគ្រូ​លើក​ជា​សំណួរ​ចប់​ភ្លាម​ក្នុង​ថ្នាក់​ស្ងាត់ឈឹង លុះ​មួយសន្ទុះ​ស្រាប់តែ​មាន​សិស្ស​តូច​ម្នាក់​លើកដៃ​ឆ្លើយ ។

សិស្ស ៖ លោកគ្រូ​អត់​មាន​កើត​បានកូន​ណា​ម្នាក់​ទេ

លោកគ្រូ​បើកភ្នែក​ធំ​ៗ​រួច​តប​វិញ​ថា ៖

លោកគ្រូ ៖ ឆ្នាំទៅ​គ្រូ​កើត​បាន​២​នាក់ ឆ្នាំ​នេះ​កើត​បាន​១​នាក់​ទៀត សរុប​ត្រូវ​៣​នាក់​ទើបត្រូវ ហេតុ​ដូច​ម្តេច​បានជា​ថា គ្រូ​អត់​កើត​បានកូន​ណា​ម្នាក់​ទៅ​វិញ?

សិស្ស ៖ ព្រោះ​អី​លោកគ្រូ​ជា​ប្រុស​កើតកូនម៉េចកើត​…​ឆ្នាំទៅ​ក៏​លោកគ្រូ​កើតកូន​មិន​បាន ឆ្នាំ​នេះ​ក៏​កើត​មិន​បាន​ដូច​គ្នា ហេតុនេះ​លោកគ្រូ​អត់​មាន​កើត​បានកូន​ម្នាក់​ណា​ទាំងអស់​…​ខិ​ខិ​ខិ ៕

(សូមអធ្រាស្រ័យរាល់កំហុសឆ្គងដោយអចេតនាទាំងឡាយ នេះគ្រាន់តែជាអត្ថបទសម្រាប់កំសាន្តប៉ុណ្ណោះ) កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ