មិនដឹង​បើក​យ៉ាងម៉េច​កៀប​ជាប់​នឹង​សសរ​ស្ពាន​… ផ្អើល​ស្ពាន​ព្រែក​តា​ម៉ាក់ (មាន​វីដេអូ)


ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​សសរស្ពាន​ព្រែក​តា​មា​ក់ (​សសរ​ទី​៣) បណ្តាល​ឲ្យ​កៀប​ជាប់​នៅ​នឹង​សសរស្ពាន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លាម​ៗ​នោះ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភិ​រុណ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​រក​មធ្យោបាយ​យកសា​ឡង់​ដឹក​ខ្សាច់​នេះ​ចេញពី​សសរស្ពាន​។ ហើយ​ស្ពាន​ព្រែក​តា​មា​ក់​នោះ គឺ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គ​.​ម ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដល់​កា​រត​ភ្ជាប់​រវាង​ច្រាំង​ខាងកើត និង​ច្រាំង​ខាងលិច​នៃ​ទន្លេមេគង្គ​។

សេចក្តីរាយការណ៍​បន្ត​ទៀត ស្ពាន​ព្រែក​តា​មា​ក់​ខាងលើ​នេះ មាន​ប្រវែង​សរុប​១០៦០​ម៉ែត្រ និង​ទទឹង​ប្រវែង ១៣.៥ ម៉ែត្រ ហើយ​ស្ពាន​នេះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០​កន្លង​ទៅ​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ និង​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​សា​ឡង់​ដឹក​ខ្សាច់​នោះ​នៅឡើយ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ