ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​កាយ​នេះ​ត្រូវការ​ទ្រព្យសម្បត្តិ​ត្រឹមតែ​មួយ​គ្រា​ប៉ុណ្ណោះ

4 ឆ្នាំ មុន

សម្បត្តិ​ក្នុង​លោក​នេះ​វា​មិន​អស្ចារ្យ​ណាស់ណា​ពេក​ទេ តាម​ពិត​ទៅ វា​គ្រាន់តែ​សម្រាប់​ដោះស្រាយ​នូវ​សេចក្តី​ទុក្ខ​លំបាក​ប្រចាំ​រូប​កាយ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ លុះ​រូប​កាយ​នេះ​ស្លាប់​ទៅ​ហើយ ក៏​មិន​ចាំបាច់​ត្រូវការ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ឡើយ ប្រៀប​ដូច​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ ថ្នាំ​មិន​សំខាន់​ជាង​អ្វី​ដែល​យើង​មិន​មាន​រោគព្យាបាល​នោះ​ទេ ដូច្នេះ​ខ្លឹមសារ​សំខាន់​ក្នុង​ជីវិត គឺ​ការ​ប្រព្រឹត្ត​ធម៌​ដើម្បី​រំលត់ទុក្ខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។…

សម្បត្តិ​ក្នុង​លោក​នេះ​វា​មិន​អស្ចារ្យ​ណាស់ណា​ពេក​ទេ តាម​ពិត​ទៅ វា​គ្រាន់តែ​សម្រាប់​ដោះស្រាយ​នូវ​សេចក្តី​ទុក្ខ​លំបាក​ប្រចាំ​រូប​កាយ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ លុះ​រូប​កាយ​នេះ​ស្លាប់​ទៅ​ហើយ ក៏​មិន​ចាំបាច់​ត្រូវការ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ឡើយ ប្រៀប​ដូច​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ ថ្នាំ​មិន​សំខាន់​ជាង​អ្វី​ដែល​យើង​មិន​មាន​រោគព្យាបាល​នោះ​ទេ ដូច្នេះ​ខ្លឹមសារ​សំខាន់​ក្នុង​ជីវិត គឺ​ការ​ប្រព្រឹត្ត​ធម៌​ដើម្បី​រំលត់ទុក្ខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។

សូម​សាធុជន​គ្រប់​រូប​ហាត់ពត់​កាយ​ចិត្ត អប់រំ​ចម្រើន​នូវ​មេ​ត្ត​ភាវនា​ឱ្យ​ចិត្ត​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្អ ជា​រឿយ​ៗ​ដោយ​ចាប់ផ្តើម​ពី​ខ្លួន​យើង ឬ​ក្រុម​គ្រួសារ​យើង​ទៅ​មុន រួច​ហើយ​ផ្សាយ​សេចក្តី​ល្អ​នេះ​ពង្រីក​ទៅ​ដល់​អ្នក​ដទៃ​ជា​ខាងក្រៅ​បន្ត​ទៀត ។

ធ្វើ​បាន​បែប​នេះ​ចិត្ត​ដែល​ធ្លាប់តែ​ច្រណែនឈ្នានីស​ក៏​នឹង​សាបសូន្យ​ទៅ ហេតុ​នោះ​ទើប​លោក​ពោល​ថា បុគ្គល​ដែល​មានចិត្ត​ប្រកប​ព្រម​ដោយ​សេចក្តី​ល្អ សិរី​សួស្តី និង​សេចក្តីសុខ​ចម្រើន​ក៏​ចូល​មក​រក​ជីវិត​ព្រម​គ្នា​នឹង​គុណធម៌​ផ្សេង​ៗ​ទៀត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ