ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុក​​​​​ខ្ពើមអ្នក​មាន…

4 ឆ្នាំ មុន
  • ភ្នំពេញ

​ក្រសួងមហាផ្ទៃ​ច្រើន​ឆ្នាំ​កន្លង​មក​…​មាន​គម្រោង​សាងសង់​សណ្ឋាគារ​សម្រាប់​ដាក់​អ្នកទោស​ស្នាក់​នៅ​បង់​ប្រាក់​…​ដែល​គេ​ហៅ​ថា «​អូ​តែ​ល​អ្នកទោស​»…​សម្រាប់​អ្នកទោស​ដែល​ជា​អ្នកមាន​លទ្ធភាព​បង់ប្រាក់ ។​ប៉ុន្តែ​ទំនង​មិន​ស្រួល​…​ព្រោះ​មានការ​រិះគន់​មិនធម្មតា​…​ក៏​លេចដំណឹង​ថា លុប​ចោល​បំណង​នេះ​វិញ​…​គឺ​គ្មាន សណ្ឋាគារ​សម្រាប់​អ្នកទោស​បែបនេះ​េ​ទ ។ ក្រុម​អ្នកវិភាគ​ខ្លះ​និយាយ​ថា​…ប្រសិនបើ​មាន «​អូ​តែ​ល​អ្នកទោស​» មែន​…​ប្រាកដជា​ដាច់​ណាស់​…​ព្រោះ​អ្នកទោស​ដែល​ជា «​អ្នកមាន​»…

​ក្រសួងមហាផ្ទៃ​ច្រើន​ឆ្នាំ​កន្លង​មក​…​មាន​គម្រោង​សាងសង់​សណ្ឋាគារ​សម្រាប់​ដាក់​អ្នកទោស​ស្នាក់​នៅ​បង់​ប្រាក់​…​ដែល​គេ​ហៅ​ថា «​អូ​តែ​ល​អ្នកទោស​»…​សម្រាប់​អ្នកទោស​ដែល​ជា​អ្នកមាន​លទ្ធភាព​បង់ប្រាក់ ។​ប៉ុន្តែ​ទំនង​មិន​ស្រួល​…​ព្រោះ​មានការ​រិះគន់​មិនធម្មតា​…​ក៏​លេចដំណឹង​ថា លុប​ចោល​បំណង​នេះ​វិញ​…​គឺ​គ្មាន
សណ្ឋាគារ​សម្រាប់​អ្នកទោស​បែបនេះ​េ​ទ ។

ក្រុម​អ្នកវិភាគ​ខ្លះ​និយាយ​ថា​…ប្រសិនបើ​មាន «​អូ​តែ​ល​អ្នកទោស​» មែន​…​ប្រាកដជា​ដាច់​ណាស់​…​ព្រោះ​អ្នកទោស​ដែល​ជា «​អ្នកមាន​» មាន​ច្រើន​ណាស់​ម្ចាស់​ថ្លៃ​…​និង​កំពុង «​ជាប់គុក​» ជា​បន្តបន្ទាប់ ។

ក្រុម​អ្នក​តាមដាន​បាន​កត់​សម្គាល់ថា​…​អ្នកមាន​ដែល​ជាប់គុក​…​ដែល​កំពុង​មានទោស និង​ត្រៀម​មានទោស​…​មាន​ច្រើន​ប្រភេទ​…​មាន​ឧកញ៉ាឈ្មួញ​ឈើ​…​មាន​ឧកញ៉ា​ជួញដូរ​គ្រឿងញៀន​…​មាន​ឧកញ៉ា​ជើងកាង​រំលោភ​យក​ដី​រាស្ត្រ​…​មាន​ជើង​ខ្លាំង​បោក​បាន​ប្រាក់​លាន​ដុល្លារ​…​មាន​ឈ្មួញ​ដី​ធំ​ៗ​ជាប់ចោទ​រកស៊ី​បោក ។​ល ។

តាម​កត់សម្គាល់​…​អ្នកទោស​ដែល​មាន​ប្រាក់​វាល់​លាន​ដុល្លារ​…​ពី​អតីតកាល​ច្រើន​តែ «​រួចខ្លួន​»…​ប៉ុន្តែ​សម័យកាល​នេះ​…​អត់​រួចខ្លួន​ទេ​គឺ​ជាប់​ទោស «​លៀន​ភ្នែក​» ដូច​អ្នក​ក្រីក្រ​ដែរ​…​គ្រាន់តែ​គុក «​ខ្ពើម​អ្នក
មាន​» ដេញ​អ្នកមាន​មិន​ឱ្យ​ដេក​…​ដេញ​ឱ្យទៅ​ដេកពេទ្យ ។

តាម​កត់សម្គាល់​ទៀត​…​អ្នកមាន​ដែល​កំពុង​មានទោស​នេះ​…​នៅ​មាន​ប្រាក់​វាល់​លាន​ដុល្លារ​ទាំង​ដុល​នៅឡើយ​…​ដូច្នោះ​ប្រសិនបើ​មាន​សណ្ឋាគារ «​អ្នកទោស​បង់ប្រាក់​» មែន​…​គេ​ពិតជា​ទៅ​ដេក​ហើយ​…​មិនបាច់​ទៅ​ចំណាយ​បង់ប្រាក់​…​ដេក​ស្រួល​នៅ​តាម​មន្ទីរពេទ្យ​ចោល​ទទេ​ដូច​សព្វ​ថ្ងៃនេះ​ទេ​…​ដេក​គុក​បង់ប្រាក់​វិញ​ស្រួលខ្លួន​ជាង ។

តើ​មានអី​គួរ​ចោទ​ថា អយុត្តិធម៌​…​ជាប់គុក​អត់​សេរីភាព​ដូច​គ្នា​តើ !…​ពិតមែន​មានទោស​ដប់​ម្ភៃ​ឆ្នាំ​…​ឱ្យ​តែ​បាន «​ដេក​ស្រួល ស៊ី​ស្រួល​» ទោះ​មួយជីវិត​ក៏​ព្រម​ជួល​ដេក​ដែរ​…​ព្រោះ​គុកធម្មតា​ពេល​ខ្លះ «​ខ្ពើម​» អ្នកមាន​…​ដេញអ្នកមាន​«​មិន​ឱ្យ​ដេក​ទេ​»…​ដេញ​ឱ្យទៅ​ដេក​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​…​ពេទ្យ​លោកសង្ឃ​…​មាន​គ្រែ​ពូក មាន​ម៉ា​ស៊ី​ត្រជាក់​…​មាន​អ្នកយាម​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ