ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុះសាច់​​​បំពង់​ក​បណ្ដាលមក​ពី​​បា​ក់តេ​រី​​​ម្យ៉ាង​​ធ្វើ​​ឱ្យ​ឈឺ​​ចុក​ចាប់​ក្នុង​បំពង់​ក​​​ពិបាក​​ទទួលទាន​​ការ​រស់នៅ​​ប្រកប​ដោយ​​​​ភាព​អនាម័យ​​ជា​ឱសថ​​​ដ៏​ពិសិដ្ឋ​​​ក្នុ​ង​ការ​​បញ្ចៀស​​មេ​រោគ​​នេះ​

10 ឆ្នាំ មុន

ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​​​ធ្លាប់​ឮ​ពី​​ជំងឺ​ដុះ​សាច់​បំពង់​​ក​​​ ហើយ​នៅ​ពេល​ដែល​កើត​​​មាន​ជំងឺ​នេះ​ម្តង​ៗ​​​​លោក​អ្នក​តែង​តែ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​​​បង្ក​​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​​​ពិសេស​​​មាន​​​ការ​ឈឺ​ចាប់​នៅ​​ក្នុង​​​​​បំពង​ក​​ពិបាក​​​ទទួល​​ទាន​​​ចំណី​អាហារ ។

ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​​​ធ្លាប់​ឮ​ពី​​ជំងឺ​ដុះ​សាច់​បំពង់​​ក​​​ ហើយ​នៅ​ពេល​ដែល​កើត​​​មាន​ជំងឺ​នេះ​ម្តង​ៗ​​​​លោក​អ្នក​តែង​តែ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​​​បង្ក​​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​​​ពិសេស​​​មាន​​​ការ​ឈឺ​ចាប់​នៅ​​ក្នុង​​​​​បំពង​ក​​ពិបាក​​​ទទួល​​ទាន​​​ចំណី​អាហារ ។

​​​​លោក​វេជ្ជ​បណ្ឌិត​ស្រូយ​ អា​ដុល្លា​​​​រ​ គ្រូ​ពេទ្យ​ឯក​ទេស​ត្រចៀក​ ច្រមុះ​ បំពង់​ក​ ​នៃ​មន្ទីរ​ពេទ្យ​ព្រះកេ​តុមាលា​ ​​​​បាន​ប្រាប់​កោះ​សន្តិ​​ភាព​ឲ្យ​​ដឹង​ថា ដុះ​សាច់​បំពង់​ក​​​​ជា​ជំងឺ​មួយ​​​ប្រភេទ​​ដែល​បណ្តាល​មក​ពី​ការ​រលាក​ដុំ​សាច់​នៅ​បំពង​ក​​(tonsils)​ ដែល​បង្ក​ពី​ពពួក​វីរុស​ និង​​​បាក់​តេរី​ ។​ អ្នក​ជំងឺ​​​ដែល​កើត​មាន​បញ្ហា​នេះ​អាច​មាន​អាការៈ​មួយ​ចំនួន​​ដែល​គួរ​ឲ្យ​​កត់​​សម្គាល់​ដូច​ជា ៖

១-​​ឈឺ​ក​​​​​ ​​​ឬ​រីក​សាច់​បំពង់​ក​ធំ​ (tonsils) ។
២-​ ​​ឡើង​កម្ដៅ​​​ខ្លួន​​ ក្អក​ ឈឺ​ក្បាល​​ បង្ក​ជា​គ្រុន​​ ឈឺ​ខ្លួន​ប្រាណ ។
៣-​មាន​អា​រម្មណ៍​​ល្ហិត​ល្ហៃ​មាន​ឡើង​គ្រាប់​
ស​ៗ​​​ដូច​ជា គ្រាប់​អង្ករ​​នៅនឹង​សាច់​បំពង​ក​(ton sils) ​​​ហើ​មក ​ឬ​មានឡើង​​កូន​កណ្តុរ​​នៅ​ខាង​ក្រៅ ជួន​កាល​អាច​មាន​ក្អូត​ ​​​​​ឬក្លិន​មាត់​ទៀត​ផង​​ ។

ដោយ​​សារ​តែ​ជំងឺ​នេះ​អាច​ជា​សះស្បើយ​​ដោយ​​ខ្លួន​ឯង​បាន​​នៅ​ក្នុង​ចន្លោះ​ពេល​ពី​៣​ថ្ងៃ​ទៅ​១០​ថ្ងៃ​ ដូច្នេះ​​​លោក​អ្នក​​​ត្រូវ​ធ្វើការ​​ព្យា​បាល​​តាម​​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​ ៖

១-​ត្រូវ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ដោយ​ខ្ពុរ​សម្អាត​មាត់​​ និង​ធ្មេញ​​ជាមួយ​​​ទឹក​អំបិល​ ឬ​ទឹក​ថ្នាំ​​ខ្ពុរ​មាត់ឲ្យ​បាន​ញឹក​ញា​ប់ ។
២-​ប្រើ​ថ្នាំបៀម​ផ្សេ​ង​ទៀត​​ ឬ​ឱសថ​មួយ​ចំនួន​​​ដែល​អាច​កាត់​បន្ថ​យ​ការ​ឈឺ​ចាប់​ឬ​កាត់​បន្ថយ​គ្រុន​ក្តៅ​និង​ការ​ឡើង​កម្ដៅ​​ ។
៣-​ក្នុង​ករណី​មាន​ការ​រលាក​សាច់​បំពង់​ក​ដែល​បណ្តាល​មក​ពី​ពពួក​​បា​ក់​តេរី​ លោក​អ្នក​​​​​​ត្រូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​ និង​ព្យា​បាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ ។​ បើ​សិន​ជា​ការ​ព្យា​បាល​ដោយ​ឱសថ​​មិន​មា​ន​ប្រសិទ្ធ​ភាព​ ឬ​ក៏​កើត​មាន​ជំងឺ​នេះ​ឡើង​វិញ​ជា​ញឹក​ញាប់​​ រហូត​ដល់​៥​ទៅ​៦​ដង​ក្នុង​មួយ​​ឆ្នាំ​ ​​​គ្រូពេទ្យ​ឯក​ទេស​នឹង​​ត្រូវ​​ព្យា​បាល​​ដោយ​ការ​វះ​កាត់​ជំនួស​ការ​ប្រើ​ប្រាស់​ឱសថ​ ។

ដូច​ដែល​​​​បាន​ជ្រាប​រួច​មក​ហើយ​​​ ជំងឺ​ដុះ​​សាច់​​បំពង់ក​​​​​​វា​បង្ក​ឡើង​ដោយ​ពពួក​វីរុស​និង​បាក់​​តេរី​ដូច្នេះ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​កើត​មាន​នូវ​បញ្ហា​នេះ​​​បន្ត​​​​​​ទៀត​លោក​អ្នក​ត្រូវ​​​​ធ្វើ​យ៉ាង​ណាឲ្យការ​រស់​នៅ​​​ប្រកប​ដោយ​អនាម័យ​ និងប្រកាន់​​​ខ្ជាប់​​​នូវ​​ការហូបស្អាត​ រស់​នៅ​ស្អា​ត​  ៕