ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យបំផ្លាញ​ដើមអាកាស្យា​ប្រមាណ៦០ហិកតា​ របស់លោកចៅសង្កាត់ព្រែកឯង ​នៅខណ្ឌមានជ័យ

11 ឆ្នាំ មុន

ខេត្តកំពត៖​ យ៉ាងហោចណាស់​ដើមអាកាស្យា​ប្រមាណ៦០ហិកតា ​បានត្រូវអគ្គិភ័យបំផ្លាញ​ទំាងស្រុង​ ដោយមិនទាន់ដឹងពីមូលហេតុ ​។

ហេតុការណ៏នេះ​បានកើតឡើង​តាំងពីម៉ោង១និង៣០នាទី​រសៀលថ្ងៃទី១៦​ មីនា ​២០១៤​ នៅជិតវត្តវាលពួច​ ក្នុងភូមិអណ្តូងខ្មែរ ​សង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត ​ប៉ុន្តែបានរាលដាលខ្លំាងឡើងៗ​ ដែលេហូតមក​ដល់​ម៉ោង៥ល្ងាចថៃដដែលនេះ ​អគ្គិភ័យនៅបន្តឆេះ​ទោះជាមានរថយន្ត​​ពន្លត់អគ្គិភ័យ២គ្រឿង​ នៃស្នងការដ្ឋាន​នគរបាលខេត្តបាន​ និងកំពុងចេញអន្តរាគមន៏នោះក្តី ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ ព្រៃដើមអាកាស្យាខាងលើនេះ​ជាកម្មសិទ្ឋិរបស់ចៅសង្កាត់ព្រែកឯង​ នៅខណ្ឌមានជ័យ ។

សេចក្តីរាយការណ៏​បានបន្ថែមថា​ នៅពេលនេះ​សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុង​ជួយអន្តរាគមន៏​ខ្លាចរាលដាលបន្តមកដល់លំនៅដ្ឋានក្បែរៗនោះ ៕