ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ក្នុង​គ្រួសារ​ ប្រពន្ធ​រត់​ទៅ​ចង.ក​ស្លាប់ ចំណែក​ប្តី​ទាញ​​ខ្សែ​ភ្លើង​មក​ឆក់​ខ្លួន​ឯង​តែ​មិន​ស្លាប់​

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ប្តី​ ប្រពន្ធ​២នាក់​ត្រូវ​បាន​ប្រភព​ព័ត៌​មាន​រាយ​ការណ៍​ថា បាន​ឈ្លោះ​ទាស់​ទែង​គ្នា​រហូត​ដល់​ស្ត្រី​ជា​ប្រពន្ធ​​​​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយ​ចង​.ក​សម្លាប់​ខ្លួន​​បណ្តាល​ឱ្យ​ស្លាប់ចោល​កូន​២នាក់​ កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី១៤ មីនា ២០១៤​ ​រី​ឯ​បុរស​ជា​ប្តី​ ខណៈ​កំពុង​ធ្វើ​បុណ្យ​សព​ឱ្យ​ប្រពន្ធ​ តូច​ចិត្ត​គេ​ស្តី​បន្ទោស​បាន​ដក​ខ្សែ​ភ្លើង​ចេញ​ពី​ព្រី​ភ្លើង​មក​អុជ​ខ្លួន​ឯង​បណ្តាល​ឱ្យ​ឆក់​សន្លប់​ស្តូក​ស្តឹង​ត្រូវ​អ្នក​ភូមិ​ជួយ​សង្គ្រោះ​ដឹង​ខ្លួន​វិញ​ ​កាល​ពី​វេលា​ម៉ោង៦ល្ងាច​ថ្ងៃ​ដដែល​ នៅ​ភូមិ​ប្ញស្សី​ស្រុក​ខាង​កើត ស្រុក​កំពង់​ត្រាច​ ។

លោក​អនុ​សេនីយ៍​ទោ​សាន់ សារុន ប្រធាន​នគរ​បាល​ប៉ុស្តិ៍​ប្ញស្សី​ស្រុក​ខាង​កើត​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ចង​.ក​សម្លាប់ខ្លួន​ឈ្មោះ​ជាង ផាន្នី អាយុ​៤៤​ឆ្នាំ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ​គង់ ប៊ុន​ថា អាយុ​៤៦​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ។

លោក​ប្រធាន​នគរ​បាល​ប៉ុស្តិ៍​ប្ញស្សី​ស្រុក​បាន​បន្ត​ទៀត​ថា ប្តី​ប្រពន្ធ​ទាំង​២នាក់​នេះ​ទើប​តែ​រៀប​ការ​កូន​ស្រី​រួច​កាល​ពី​ថ្ងៃ​ទី​៦ មីនា ២០១៤ ហើយ​មូល​ហេតុ​ដែល​ស្ត្រី​ជា​ប្រពន្ធសម្រេច​ចិត្ត​ចង​.ក​សម្លាប់ខ្លួន​ មិន​ទាន់ត្រូវ​បាន​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ប្រភពមួយ​ចំនួន​​​​ថា ខឹង​ប្តី​មិន​ឱ្យ​កាន់​លុយ​ ខ្លះ​ទៀត​ថា ខឹង​ប្តី​ដើរ​លេង​។