ដំណាំសាវម៉ាវ ជាប្រភេទឈើហូបផ្លែ ។ វាផ្តល់ផប្រយោជន៍យ៉ាងច្រើនដល់សុខភាព ។ ក្រសួងកសិកម្មបានអោយដឹងថា សាវម៉ាវមានប្រយោជន៍ជាច្រើនដល់សុខភាពរបស់មនុស្ស។ ផ្លែសាវម៉ាវមានរសជាតិផ្អែម និងជូរបន្តិចនៅពេលណាយើងបេះវាមកទុកក្នុងរយៈពេលខ្លី ។ ក្រៅពីតម្រូវការហូបផ្លែស្រស់ គេអាចយកទៅកែច្នៃដាក់ក្នុងកំប៉ុង ធ្វើជាសាវម៉ាវកំប៉ុង ប៉ុន្តែរសជាតិរបស់វាត្រូវបានថយចុះបន្តិច ។
លើសពីនេះទៅទៀតផ្លែសាវម៉ាវគេយកទៅធ្វើជាថ្នាំ សម្រាប់ឃាត់ឈាម ដោយឬសធ្វើជាថ្នាំព្យាបាលជំងឺគ្រុនក្តៅ ដោយយកឬសនេះទៅរំងាស់នឹងទឹក ។ រីសំបករបស់វាគេយកទៅធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺឈឺក្បាល ដោយយកសំបកទៅរោលនឹងរងើកភ្លើង ហើយយកក្រណាត់រុំ រួចយកមកស្អំក្បាល ។
នៅក្នុងផ្លែសាវម៉ាវមួយផ្លែ ទម្ងន់របស់វាអាចពី១៨ រហូតដល់៤៥ក្រាម ហើយបើយើងបរិភោគមានបរិមាណសារធាតុទឹកចំនួន៨២៩ក្រាម ប្រូតេអ៊ីន៩ក្រាម ខ្លាញ់០.១ក្រាម កាបូនអ៊ីដ្រាត១៤៥ ក្រាម ជាតិសរសៃ១១ក្រាម វីតាមីន A និងវីតាមីន C ៣១ មីលីក្រាម កម្លាំងថាមពល គឺ ២៦៥Kj/១០០ក្រាម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ