ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនិក​​អ៊ិស្លាម​នៅកម្ពុជា​​ធ្វើ​ពិធី​សាសនា ដើម្បីឲ្យ​រកឃើញ​យន្ត​ហោះ​ប៊ូអ៊ីង ៧៧៧

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​សាសនិកអ៊ិស្លាម ​និងសមាគមអ៊ិស្លាមនានា​ក្នុងរាជធានីភ្នំពេញ​ បានរៀបចំពិធី​តាមបែបអ៊ីស្លាម​សាសនា​ដើម្បីឲ្យមានការរកឃើញ​យន្តហោះប៊ូអ៊ីង​ ៧៧៧​ របស់ក្រុមហ៊ុនម៉ាឡេស៊ី​ដែល​បានបាត់ដំណឹង ​និងសុំសេចក្តីសុខ​សម្រាប់មនុស្សទំាងអស់​ដែលនៅលើយន្តហោះ ។

ពិធីនេះ​បានបា្ររព្ឋធ្វើនៅ​ម៉ោង១រសៀលថ្ងៃទី១៦​ មីនា​ ២០១៤ ​នៅវិហារអ៊ិស្លាមទី៨ ​ស្ថិតក្នុងគីឡូម៉េត្រលេខ៨ ​សង្កាត់ច្រំាងចំរេះទី២​ ខណ្ឌប្ញស្សីកែវ ​ក្រោមអធិបតីភាពលោក​ អូស្មាន ហាស្សាន់ ​រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី ​និង​ ជារដ្ឋលេខាធិការ​ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និង លោក ហ្សាការីយ៉ា អាដាម​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​។ អញ្ជើញចូលរួម​ក្នុង​ពិធីនេះដែរ​​ក៏មានតំណាង​សមាគមអ៊ិស្លាមនានា​ និង ​សាសនិកអ៊ិស្លាម​ជាង១០០០នាក់ ។

គួររំលឹកថា ​យន្តហោះប៊ូអ៊ីង ​៧៧៧​ របស់ក្រុមហ៊ុនម៉ាឡេស៊ី ​ហោះចេញពីទីក្រុងកួឡាឡំាពួរ​ ​ក្នុងបំណងឆ្ពោះទៅកាន់ទីក្រុងប៉េកំាងប្រទេសចិន ​ហើយ​បានបាត់ដាន​ហោះហើរ​​បន្ទាប់ពីហោះ​​ចូលដែន​អាកាសវៀតណាម​កាលពីរំលងអធ្រាត្រ​ចូលថ្ងៃទី០៨​ មីនា​ ២០១៤​ ។ យន្តហោះនេះ​បានផ្ទុក​មនុស្ស២៣៩នាក់​ ក្នុងនោះមានអ្នកដំណើរ​ចំនួន២២៧នាក់ ។

អ្នកដំណើរនៅលើ​យន្តហោះនោះ​ មាន១៤ជាតិសាសន៍​ ក្នុងនោះមានជនជាតិចិន ​១៥៣នាក់ ​ជនជាតិម៉ាឡេស៊ី​ ៣៨នាក់​ ជនជាតិឥណ្ឌូនេស៊ី ​៧នាក់​ អូស្ត្រាលី ៦នាក់ ​ ឥណ្ឌា ៤នាក់​ បារាំង៤នាក់ អាមេរិក៣នាក់ ៕