ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យីឌុប​ដឹក​ដំឡូង​​មី​ក្រៀម​​លួច​បន្លំ​ដាក់​ឈើ​ប្រណីត​ជាង​៨​ម៉ែត្រ​គូប ជាប់​អន្ទាក់​សមត្ថ​កិច្ច​

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ រថយន្ត​យីឌុប​ម៉ាក​ហ៊ីណូ (ភ្លៅ៤) ពណ៌​លឿង ទ្រុង​ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9887 ​ដឹក​ដំឡូង​មី​ក្រៀម​​លួច​បន្លំ​ដាក់​ឈើ​ប្រណីត​១​គ្រឿង ត្រូវ​ជាប់​អន្ទាក់​សមត្ថ​កិច្ច កាល​ពីវេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៤ មីនា ២០១៤ នៅចំណុច​ភូមិ​ពពេល ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​សំបូរ និង​បាន​នាំ​យក​មក​កាន់​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទោង ធ្វើការ​វាស់​វែង​នៅ​ព្រឹក​ថ្ងៃទី​១៥ មីនា ២០១៤ រហូត​ដល់​ល្ងាច​ ទើប​បញ្ចប់ ។

យោង​តាម​​ព័ត៌​មាន​ពីសមត្ថ​កិច្ច​ជំនាញ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​​សម្ងាត់​ពី​បណ្តាញ​រាយ​ការណ៍​មកថា មាន​រថយន្ត​ម៉ាក​ហ៊ីណូ (យីឌុប​ភ្លៅ​៤) ដឹក​ដំឡូង​មី​ក្រៀម​ពីខាង​លើ ឈើ​ប្រណីត​ពី​ក្រោម​កំពុង​តែ​ធ្វើ​ចរា​ចរណ៍​ចេញមក​ពីខេត្ត​ព្រះវិហារ ឆ្លង​កាត់​​ខេត្ត​​កំពង់​ធំ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់​ចាម ដោយ​មាន​ការ​អនុ​ញ្ញាត​ពី​លោក​ប៉ែន សារ៉ាត ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត កម្លាំង​មន្ត្រី​សង្កាត់​រដ្ឋ​បាល​ព្រៃ​​ឈើ​សាលា​វិស័យ សហ​ការ​ជា​​មួយ​កម្លាំង​អធិការ​ដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេ​សាប រួម​ជា​មួយ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី មាន​នគរបាល​ កង​រាជ​អាវុធហត្ថ សឹកតំបន់​រង​កំពង់​ធំ ចុះ​បង្ក្រាប​បាន​នៅ​ចំណុច​​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ។

ចំណែក​ឯ​អ្នក​បើក​បរ​ចុះ​​រត់​គេចខ្លួន​បាត់ស្រមោល ហើយ​កម្លាំង​សមត្ថ​កិច្ច​ក៏​បាន​នាំ​យក​រថយន្ត​ខាងលើ ​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្ទោង លុះ​ដល់​ព្រឹក​ថ្ងៃទី​១៥ មីនា ២០១៤ ដោយ​មាន​ការ​អញ្ជើញចូលរួម​ពី​លោក​ព្រះរាជ​អាជ្ញា ប៉ែន សារ៉ាត, លោក​គឹម ចន្ថា នាយ​រង​អធិការ​ដ្ឋាន​​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេ​សាប, លោក​តឹប ញាតា នាយខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ធំ, លោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​​ឈើ​ស្ទោង, លោក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សាលា​វិស័យ និង​សហ​ការី​ បាន​ជួល​កម្ម​ករ​លើក​ដំឡូង​មី​ក្រៀម​ចេញ​ ហើយ​យក​ឈើ​មក​វាស់​វែង​ ។ ​ឈើ​ប្រណីត​​ប្រភេទ​នាង​នួន​១១​ដុំ ស្មើ​នឹង​០,៤៤២​ម៉ែត្រ​គូប និង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​១០១ដុំ ស្មើ​នឹង​៧​,៨១៤​ម៉ែត្រ​គូប សរុប​​មាន​ចំនួន​​១១២​ដុំ ស្មើ​នឹង​៨,២៥៦​ម៉ែត្រ​គូប យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាលព្រៃឈើ​ស្ទោង ដើម្បី​ចាត់​ការ​ទៅតាម​ផ្លូវច្បាប់ ៕