ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៤ មីនា ២០១៤ បន្ទាប់ពីផឹកស្រាស្រវឹងចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភ តែមិនបានសម្រេច ដោយសារនាងរើបម្រះរួច ។
លោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា បុរសចំណាស់ល្មោភកាមនេះឈ្មោះជា អេង អាយុ៥៨ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ តាមការស៊ើបអង្កេតបានឱ្យដឹងថា នៅថ្ងៃទី១៣ មីនា វេលាម៉ោង១០ និង៣០នាទីព្រឹក បុរសចំណាស់ល្មោភកាមស្រវឹងស្រាបានប្រើល្បិចឱ្យក្មេងស្រីរងគ្រោះទៅយកថ្នាំនៅឯខ្ទមចាំចំការមកឱ្យម្តាយនាងលេប។
ពេលទៅដល់ស្រាប់តែតាចាស់រូបនោះចាប់នាងរំលោភទាំងកម្រោលតែម្តង តែមិនបានសម្រេចដោយសារនាងរើបម្រះរួច គួបផ្សំនឹងគាត់ស្រវឹង ហើយប្រដាប់ភេទមិនរឹងផង៕
ចែករំលែកព័តមាននេះ