ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង អេ​លី​ណា សិច​ស៊ី​គាប់​ភ្នែក​ជាមួយ​ឈុត​ហែល​ទឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា សំណាង អេ​លី​ណា ដែល​ជា​ម្ចាស់​ពានរង្វាន់ Miss Universe កម្ពុជា ប្រចាំឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ កញ្ញា សំណាង អេ​លី​ណា ដែល​ជា​ម្ចាស់​ពានរង្វាន់ Miss Universe កម្ពុជា ប្រចាំឆ្នាំ​២០១៩ ត្រូវ​បាន​ប្រិ​យ​មិត្ត​ជ្រាប​រួច​មក​ហើយ​ថា នាង​មាន​សម្រស់​ស្រស់​ស្អាត​កម្រិត​ណា ដែល​ពិតជា​ស័ក្តិសម​នឹង​តំណែង​មួយ​នេះ​យ៉ាង​ខ្លាំង ។ ជា​ពិសេស​នៅ​ពេល​ដែល​នាង​បាន​បង្ហាញ​រូបរាង​ដ៏​ស្រ​ឡូ​ន ដងខ្លួន​ល្វតល្វន់​ស្រស់​សោភា​ក្នុង​ឈុត​ហែល​ទឹក​ធ្វើ​ឱ្យ​គាប់​ភ្នែក​មហាជន ជា​ពិសេស​បុរស​ៗ​ពិតជា​ចាប់ចិត្ត​លួច​ស្រឡាញ់ ។

បន្ថែម​ពី​នេះ បើ​មើល​តាម​រយៈ​រូបភាព​មួយ​ចំនួន​នោះ គឺ សំណាង អេ​លី​ណា មាន​ភាព​លេចធ្លោ​ខុស​ពី​ធម្មតា អម​មក​ជាមួយនឹង​ការ​ផាត់មុខ​ស្រស់​ស្អាត​ដូច​ជា គំនូរ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​មាន​មហាជន​មិន​តិច​នាក់​នោះ​ទេ ឃើញ​ហើយ​មិន​សរសើរ​មិន​បាន ។

រូបភាព​ដូចដែល​បានឃើញ​នេះ​បង្ហាញ​ថា សំណាង អា​លី​ណា ពិតជា​អាច​ធ្វើ​បានជា​មួយ​ការ​ដើរ​កាច់រាង​នៅ​លើ​ឆាក​ធំ​ខ្នាត​អន្តរជាតិ​ពេល​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ​លំដាប់​ពិភពលោក ។ សិស្ស​ប្អូន រឿ​ន ណាត រូប​នេះ ប្រាកដជា​អាច​ធ្វើ​ឱ្យ​មាន​ភាព​ការ​រំជើបរំជួល​ដូច​រៀមច្បង​ស្រី​ស្អាត រឿ​ន ណាត ជា​មិន​ខាន ។

សំណាង អា​លី​ណា ដែល​ញញឹម​យ៉ាង​ស្រស់​បាន​និយាយ​ថា ពេល​នេះ​ខាង​ថ្នាក់លើ​បង្វឹក​នាង​ឲ្យ​ចេះ​ធ្វើ​ការងារ​ច្រើន​ដូច​ជា ធ្វើ​ជា​ពិធី​ការិនី​លើ​ឆាក​ធំ​ៗ​នៅ​ក្នុងស្រុក ដើម្បី​ឲ្យ​យល់ និង​មាន​បទ​ពិសោធន៍​ច្រើន​លើ​ឆាក ព្រោះ​ពេល​ទៅ​ប្រកួត​ស្រុក​គេ​យើង​ងាយស្រួល ។

បវរកញ្ញា​ដែល​មាន​កម្ពស់​១,៧០ ម៉ែត្រ​រូប​នេះ​បន្ត​ថា ពេល​នេះ​នាង​ខំប្រឹង​រៀន​ភាសា​អង់គ្លេស​បាន​​ច្រើន ហើយ​អាច​ស្តាប់ និង​និយាយ​បាន​ច្រើន​ជឿជាក់​លើ​ខ្លួនឯង​ច្រើន ព្រោះ​ពេល​ធ្វើ​ពិធី​ការិនី​ប៉ះ​ចំ​តារា​បរទេស​មក​នាង​ឆ្លង​ឆ្លើយ​គ្នា​បាន​រលូន ។ គោលដៅ​នាង​ផ្តោត​ការ​និយាយ​ភាសា​អង់គ្លេស​ឲ្យ​ល្អ ព្រោះ​មាន​វិញ្ញាសា​ប្រឡង​បវរកញ្ញា​ក៏​ដាក់​វិញ្ញាសា​សួរ​ឆ្លើយ​ជា​ភាសា​អង់គ្លេស​ជា​សំខាន់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ