ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជ្រុលដេក​ក្នុង​រថ​យន្ត​ភ្លេចចាក់សោ​​​​ ត្រូវ​ខ្ទើយ​ចូលលួច​កាបូប​លុយ និង​ទូរស័ព្ទ​ទៅ​បាត់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ទើប​នឹង​ចេញ​ពី​ផឹក​ស៊ី​ស្រវឹង​ខ្លាំង​ពេក​បើក​រថ​យន្ត​ទៅ​មុខ​លែង​រួច​ឈប់​រថ​យន្ត​អែប​ចិញ្ចើម​ផ្លូវ​ដេក​ភ្លេច​ចាក់​សោ​ទ្វារ​រថ​យន្ត​ត្រូវ​ខ្ទើយ​២​នាក់​ចូល​ទៅ​រើ​កកាយ​លួច​យក​កាបូប​លុយ និង​ទូរ​ស័ព្ទ​អស់​ពី​ខ្លួន​។

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ទើប​នឹង​ចេញ​ពី​ផឹក​ស៊ី​ស្រវឹង​ខ្លាំង​ពេក​បើក​រថ​យន្ត​ទៅ​មុខ​លែង​រួច​ឈប់​រថ​យន្ត​អែប​ចិញ្ចើម​ផ្លូវ​ដេក​ភ្លេច​ចាក់​សោ​ទ្វារ​រថ​យន្ត​ត្រូវ​ខ្ទើយ​២​នាក់​ចូល​ទៅ​រើ​កកាយ​លួច​យក​កាបូប​លុយ និង​ទូរ​ស័ព្ទ​អស់​ពី​ខ្លួន​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ មីនា នៅ​ចំណុច​មុខ​ចំណត​រថ​យន្ត​ផារ៉ា​ម៉ោន តាម​មហា​វិថី​ម៉ៅ​សេ​ទុង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​។

សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុគេ​ឃើញ​បុរស​ម្នាក់​បើក​រថ​យន្ត​ម៉ុង​តេ​រ៉ូល ពណ៌​ស្លែ ពាក់​ស្លាក​លេខ​កណ្តាល​២A៣៨៥៣ បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក​ជាំ​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​​បើក​ទៅ​មុខ​លែង​រួច​បាន​ឈប់​រថ​យន្ត​អែប​ចិញ្ចើម​ផ្លូវ​ដេក​លង់​លក់​​ភ្លេច​ចាក់​សោ​ទ្វារ​រថ​យន្ត​ ស្រាប់​តែ​មាន​ខ្ទើយ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ពណ៌​ស មក​ដល់​ឈប់​អែប​រថ​យន្ត​ ហើយ​ចូល​ទៅ​ក្នុង​រថ​យន្ត​ចាប់​ប្រែ​ខ្លួន​បុរស​ជា​អ្នក​បើក​រថ​យន្ត​លូក​យក​កាបូប​លុយ​ពី​ក្នុង​ហោ​ប៉ៅ​ និង​លួច​ទូរ​ស័ព្ទ​អស់​ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់​ទើប​ដឹង​ថា ចោរ​ចូល​លួច​របស់​របរ​ក្នុង​រថ​យន្ត។

ក្រោយ​ពេល​ពួក​ខ្ទើយ​ទាំង​នោះ​ចេញ​បាត់​អស់​ អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ប្តឹង​សមត្ថ​កិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ តែ​ត្រូវ​ខ្ទើយ​លួច​របស់​របរ​អស់​ទៅ​ហើយ​។ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​រហូត​ដល់​ម៉ោង​១១ និង​៣០​នាទី​យប់ ទើប​​ភ្ញាក់​ដឹង​ខ្លួន​បាន​បើក​រថ​យន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕