ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រថយន្តក្រុងដឹកឈើគ្រញូង នាំចូលទីបញ្ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ទាញទ្វារបងបិទគ្រិបចាក់សោរជាប់ សង្ងំលួចឈើក្រញូងជិតអស់ បានបើកទ្វារឲ្យចូល

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​មានការភ្ញាក់​ផ្អើលមួយ​ បានកើតឡើង​ ដោយសារតែ​ លោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង ជាមន្ត្រី កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ជំនួយការលោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្តបាន​បើក​រថយន្តវីហ្គោ ​ដែលចាប់បានពីបទល្មើសថ្មីៗនេះ ​ដេញតាមប្រម៉ាញ់ចាប់រថយន្តក្រុងពណ៌ក្រហមពាក់ ​ស្លាក​លេខ

ខេត្ត​កំពង់ធំ ៖ ​មានការភ្ញាក់​ផ្អើលមួយ​ បានកើតឡើង​ ដោយសារតែ​ លោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង ជាមន្ត្រី កងរាជអាវុធហត្ថ  ខេត្តកំពង់ធំ ជំនួយការលោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្តបាន​បើក​រថយន្តវីហ្គោ ​ដែលចាប់បានពីបទល្មើសថ្មីៗនេះ ​ដេញតាមប្រម៉ាញ់ចាប់រថយន្តក្រុងពណ៌ក្រហមពាក់ ​ស្លាក​លេខ ភ្នំពេញ 3A-6463 បានដឹកឈើក្រញូង ​ចេញពី​ខេត្តព្រះវិហារ ឃាត់បានចំណុ​ច ភូមិ ជីមាឃ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រួចនាំមកទុកក្នុងបន្ទាយ បិទទ្វារបងចាក់សោរជាប់កាលពីរសៀលថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០១៤ ហាមមិន​អោយអ្នកសារព័ត៌មាន ព្រមទាំងលោកព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត ​ចូលទៅពិនិត្យ​ភ្លាមៗនោះទេ​​ដោយ​អះអាង ថាជាបទបញ្ជាពីថ្នាក់លើ ។

ដោយពន្យាពេលនាំគ្នាលួចឈើគ្រញូងជិតអស់ពីរថយន្ត ទើបឲ្យក្រុមអ្នកសារព័​ត៌មានចូល​ធ្វើឲ្យមានការក្តៅ​ក្រហាយ​ដល់អភិបាលខេត្ត លោកជំនាញមេព្រៃ ព្រម​ទាំងលោកព្រះរាជអាជ្ញា​ត្រូវបានគេបិទទ្វារ​ឲ្យនៅរងចាំខាងក្រៅ​ទំរាំនិង​ឲ្យចូលទៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត។មួយសន្ទុះក្រោយមកឈើគ្រញូង​ជាច្រើនដុំត្រូវបាន​លោកសេងប៊ុនតេង​បញ្ជាឲ្យកូនចៅលួចយកទៅលាក់ទុកនៅខាងក្រោយអាគារអស់មួយចំនួន និងមួយចំនួនទៀត​លើកដាក់គោយន្ត​យក​ទៅ​លាក់ទុកនៅសល់​តែចំនួន ៧ដុំស្មើនិង០,៨៤២ម៉ែត្រ ​គូបប៉ុណ្ណោះ​ ចំណែកក្រុមអ្នកសារព័ត៌​មានធ្លាប់បាន​ស្គាល់ពី​លកល្បិច ​​ដ៏អាក្រក់របស់ លោក សេង ប៊ុន តេង ក៏នាំគ្នាខ្លះទៅក្រោយបន្ទាយ ខ្លះឡើងលើរបងក្នុង​គោលបំណង​តាម ប្រម៉ាញ់យករូបភាព តែត្រូវបាន លោកសេងប៊ុនតេង​ ជេរប្រមាថដល់អ្នកសារព័ត៌មាន​មើលងាយ​មើលថោក​និងគំរាមមិនឲ្យថតរូបគំនរឈើ ដែលពួកគេលួចយកលាក់ទុក រងចាំរហូត​ដល់លោកព្រះរាជអាជ្ញាចូល​ទៅដល់ទើប​សកម្មភាព​ត្រូវបានបញ្ឈប់យល់ព្រមឲ្យអ្នកសារព័ត៌មានចូល។

ប្រភពពត៌មានពីម្ចាស់រថយន្តក្រុង​ ដឹកក្រញូងសូមមិនបញ្ចេញឈ្មោះ​បានឲ្យដឹងថា​ រូបគាត់គ្រាន់តែជាអ្នកស៊ីឈ្នូល​ដឹកឈើគ្រញូងឲ្យគេ​​ ក្នុងតំលៃ៥.០០០ដុល្លាចេញមក​ពីទឹកដីខេត្តព្រះវិហារ​។ឈើសរុបទាំងអស់មានចំនួន១៦ដុំ​រួម​មាន៖ មុខ៦០ប្រវែង២ម៉ែត្រកន្លះ១ដុំ, មុខ៤០ប្រវែង២ម៉ែត្រកន្លះ៤ដុំ,មុខ៣០ប្រវែង២ម៉ែត្រកន្លះ៧ដុំ,​​​​​​​​​​​​​​​​​មុខ៣០ប្រវែង​៣ម៉ែត្រ២បន្ទះ, ​មុខ៣០ប្រវែង២ម៉ែត្រ១ដុំ​ និងមុខ៤០ប្រវែង២ម៉ែត្រ១ដុំក្នុងតម្លៃជាង៧ម៉ឺនដុល្លាអាមេរិច។នៅពេល​ដែលគាត់ទទួលតំណឹងថា ឈើក្រញូងចំនួន១៦ដុំត្រូវបាន លោក សេង ប៊ុន តេង ជាជើងខ្លាំងស្ទាក់ចាប់បានហើយ នាំរថយន្តមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តលួចយកឈើជិតអស់នោះពួកគាត់ខឹងណាស់!គាត់រកស៊ីដឹកឈើ​ក្រញូងគាត់ទទួលស្គាល់ថាវាពិតជាខុសច្បាប់ប្រាកដមែន ក៏ប៉ុន្តែប្រសិនណាសមត្ថកិច្ចចាប់បានហើយរក្សាចំនួនឈើ​នៅធាតុដើមនោះ ពួកគាត់សុខចិត្តចូលខ្លួនមកទទួលការពិន័យ ទៅតាមផ្លូវច្បាប់។ តែពេលនេះឈើក្រញូង របស់​ពួក​គាត់គឺត្រូវបានពួកចោរហារយដែលជាទម្មិលឥតសាសនានាំគ្នាលួចយកជិតអស់ទៅហើយនោះ តើពួកចោរមាន​ក្រប​ខ័ណទាំងអស់នោះមានប្រភពចេញមកពីណា? ប្រភពត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មេចោរអស់នោះគឺជាមន្ត្រី​កងរាជអាវុធ​ហត្ថខេត្តកំពង់ធំ និងជាមេក្លោងដ៏ឧក្រិដ្ឋខាង​រកស៊ីដឹកជញ្ជូនឈើក្រញូង​ខុសច្បាប់ផងដែរ​។​គួររំលឹកផងដែរថាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ លោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង រូបនេះបានចាប់រថយន្ត​ក្រុង១គ្រឿង​របស់មិត្តភក្ត័គាត់ ពណ៌សរលាយកាប់ស្តាំង ដែលបានដឹកឈើក្រញូងសរុបជាង៥តោន រួចនាំចូល ក្នុងបន្ទាយ ដូចគ្នាដែរ​ តែត្រូវបានពួកចោរហារយ​ លួចស្ទើរ​​តែនឹងអស់នៅសល់ តែចំនួន២៦ដុំទម្ងន់ ៦៧៥គីឡូក្រាម ប៉ុណ្ណោះ។

លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានផ្តល់បទសម្ភាសតាម ទូរស័ព្ទថា​លោក ជាប់រវល់ នៅភ្នំពេញការងារនេះគឺលោក ឈៀង សុខុម មេបញ្ជាការង ជាអ្នកទទួលខុសត្រូវ ទៅនឹងការបិទទ្វារ​បន្ទាយ ខណៈពេលដែលរថយន្តដឹកឈើគ្រញូង នាំចូលទៅកាន់បន្ទាយ។

លោកវរៈសេនីយ៏ឯក ឈៀង សុខុម បានឲ្យដឹងថា លោកបានដាក់បទបញ្ជាឲ្យបិទទ្វារពិត ប្រាកដមែនរងចាំឲ្យ​កម្លាំង​​មេព្រៃមកជុំគ្នាសិន ទើបបើកឲ្យចូល​ ចំណែករថយន្តដែលបានដឹកឈើគ្រញូងចូលមក ដល់ក្នុងបន្ទាយហើយ មាន​កង​រាជអាវុធហត្ថ នាំគ្នាលួចឈើគ្រញូងនោះលោកមិនបានបញ្ជាឲ្យលួចនោះទេ។

លុះសមត្ថកិច្ចមេព្រៃដឹកនាំដោយលោក អាំ ប៊ុន្ថា នាយរងខ័ណរដ្ឋបាលព្រៃឈើ​ កំពង់ធំ​មកដល់ធ្វើការវាស់វែង​ឈើ គ្រញូង នៅសេសសល់តែចំនួន៧ដុំប៉ុណ្ណោះ ចំណែកឈើក្រញូងដែលចោរហារយបានយកទុកលាក់ ក្រោម​ដើម​ឈើធំ ។​ អ្នកយកពត៌មានប្រាប់លោកមេព្រៃ បែរជាត្រូវថ្នាំសណ្តំធ្វើមិនលឺ មើលមិនឃើញទៅវិញ។ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់និងសំណូមពរទៅដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរះភូមិន្ទ និងជាមេបញ្ចាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេត្តាជួយពិនិត្យ កោសខ្យល់ និងធ្វើសរសៃដល់ លោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង កំហួចនេះផងកុំទុកឲ្យ​នៅធ្វើព្យុុះ​ធ្វើភ្លៀងដល់​ណាទៀតព្រោះវាធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថទូរទាំងប្រទេស ដែល គេស្អាតស្អំ​ និងសូមសំណូមពរដល់ឯកឧត្តមប្រធានប្រឆាំងអំពើពុករលួយ​ ​មេត្តាជួយចាត់ការជនកំហូចខាង​លើនេះ​ផង ពីព្រោះតែការលួយយកឈើក្រញូងរបស់លោកវរៈសេនីយ៍ត្រី សេង ប៊ុនតេង ម្តងៗវាមានតម្លៃស្មើរនិង រាប់ម៉ឺនដុល្លាសហរដ្ឋអាមេរិចឯណោះ។