ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​សិក្ខាសិលា​ស្តី​ពី​ការ​​គ្រប់គ្រង​ប្រព័ន្ធ​ទិន្ន​ន័យ​ភូមិ​សាស្រ្ត​​តំបន់​ត្រី​កោណ​មរកត​អនុ​ទន្លេ​មេគង្គ​

11 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ​កាលពី​រសៀល​ថ្ងៃទី​១៥ មីនា ២០១៤ នេះ ​​ក្នុង​ឱកាស​បិទវគ្គសិក្ខាសាលា​ស្តីពីកម្មវិធី​គ្រប់គ្រង​ប្រព័ន្ធ​ទិន្ន​ន័យ​ភូមិ​សាស្រ្ត​​​តំបន់​ត្រី​កោណ​មរកត​អនុ​ទន្លេ​មេគង្គ ​​ដែល​មាន​រយៈ​ពេល​៤ថ្ងៃ​នោះ លោក​អ៊ិត ភូម្រា នាយ​ខណ្ឌរដ្ឋ​បាលព្រៃ​ឈើ​ខេត្ត​ព្រះ​វិហារ​ជា​គ្រូបង្គោល ​បានផ្តាំផ្ញើដល់ សិក្ខា​កាមទាំង៣​ប្រទេស ដែលជា​ប្រទេសជាប់ព្រំដែន​គ្នា ត្រូវយក​ចំណេះដឹង​ទាំង​អស់​ទៅ​អនុ​វត្ត​

ខេត្តព្រះវិហារ ៖ ​កាលពី​រសៀល​ថ្ងៃទី​១៥ មីនា ២០១៤ នេះ ​​ក្នុង​ឱកាស​បិទវគ្គសិក្ខាសាលា​ស្តីពីកម្មវិធី​គ្រប់គ្រង​ប្រព័ន្ធ​ទិន្ន​ន័យ​ភូមិ​សាស្រ្ត​​​តំបន់​ត្រី​កោណ​មរកត​អនុ​ទន្លេ​មេគង្គ ​​ដែល​មាន​រយៈ​ពេល​៤ថ្ងៃ​នោះ លោក​អ៊ិត ភូម្រា នាយ​ខណ្ឌរដ្ឋ​បាលព្រៃ​ឈើ​ខេត្ត​ព្រះ​វិហារ​ជា​គ្រូបង្គោល ​បានផ្តាំផ្ញើដល់ សិក្ខា​កាមទាំង៣​ប្រទេស ដែលជា​ប្រទេសជាប់ព្រំដែន​គ្នា ត្រូវយក​ចំណេះដឹង​ទាំង​អស់​ទៅ​អនុ​វត្ត​ឱ្យ​​បាន និង​ធ្វើយ៉ាង​ណា​សហ​ប្រតិ​បត្តិ​ការ​គ្នាល្អ ក្នុងការ​គ្រប់គ្រងព្រៃ​ឈើក្នុង​តំបន់ត្រីកោណម​​រកតនៃអនុតំបន់​មេគង្គ ដែលជា​ព្រំ​ប្រទល់​ជាប់គ្នា​៣ប្រទេសខាង​លើ ។

​ក្នុងពិធី​សិក្ខា​សាលា​ខា​ងលើនេះ ​ក៏បាន​ចែកសញ្ញាបត្រ​ដល់សិក្ខាកាមជាង​៥០នាក់ នឹងដាំកូនឈើ​ក្នុងបរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារថ្មី​ទុកជាអនុស្សាវរីយ៍ផងដែរ ។​

គួរបញ្ជាក់ថា​ ប្រទេស​ក្នុង​អាស៊ាន​៣ គឺ​កម្ពុជា-ឡាវ-ថៃ បានបើកសិក្ខា​សិលាមួយ​ស្តីពីកម្មវិធី​គ្រប់គ្រង​ប្រព័ន្ធ​ទិន្ន​ន័យភូមិ​សាស្រ្ត​រយៈ​ពេល​៤ថ្ងៃ លើតំបន់​ត្រី​កោណ​មរកត​អនុ​ទន្លេ​មេគង្គ ​​ដែល​ពុំធ្លាប់មាន​ ចាប់ពីថ្ងៃទី១១-១៥ ​មីនា ២០១៤ ដោយ​វគ្គសិក្ខា​សាលានេះ​ធ្វើឡើង​ក្រោមការ​ឧបត្ថម្ភ​របស់ម្ចាស់​ជំនួយ​អង្គការ ITTO, អង្គការ JICA  និងម្ចាស់គម្រោងអន្តរជាតិ​នានាជាច្រើនទៀត ស្តីពីការ​រៀបចំ​បង្កើត​គំរូ​ទិន្ន​ន័យ​តាមប្រព័ន្ធព័ត៌មាន​ភូមិសាស្រ្ត សម្រាប់ព្យា​ករណ៍ និងវាយតម្លៃ​ការប្រើប្រាស់ដីព្រៃឈើក្នុងតំបន់​អនុមេគង្គ​ ត្រូវបាន​បញ្ចប់ ​ក្នុង​នោះ​​ដោយសិក្ខាកាម បានក្រេបជញ្ជក់នូវ​ចំណេះ​ដឹងជាច្រើន និ​ងបទពិសោធន៍ ដើម្បីយកទៅ​អនុវត្តដែលមានប្រទេស​ជាសមា​ជិក​អាស៊ាន កម្ពុជា ថៃ និងឡាវ ដែលជាប្រទេសជាប់​ព្រំដែន​គ្នា  ។