ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​រឿង​ដណ្តើម​ម៉ូយ​គ្នាដាក់​រថយន្ត​ បង្កទៅជា​អំពើ​ហិង្សា​បណ្តាល​ឱ្យរបួសធ្ងន់​​ម្នាក់

11 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ ក្រុម​អ្នករត់តាស៊ី​នៅ​មុខ​ច្រក​បឹង​បេង​​បាន​ដណ្តើម​គ្នា​ចាប់​ម៉ូយ​ពលក​រឆ្លង​ដែន​ខុសច្បាប់ដែល​មកពី​ប្រទេស​ថៃ ​​​ ដែល​គ្រប់គ្រង​ដោយ​សមត្ថ​កិច្ចនគរបាល​កា​រពារ​ព្រំដែន​គោក​៨១៥ ខណៈ​​​​ពលក​រ​ចេញ​មក ក៏ដណ្តើម​គ្នា​ចាប់​ដាក់​​រថយន្ត​ទៅវិញ ទៅ​មក ក៏មាន​ជម្លោះប្រកែក​គ្នា​រហូតឈានដល់​ប្រើ​អំពើហិង្សា​តែម្តង ។

ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង៩ និង៣០នាទី​ព្រឹក​ថ្ងៃទី១​៥ មីនា ២០១៤ នេះ ស្ថិ​ត​នៅ​ចំណុចមុខ​ច្រក​បឹងបេង  ស្ថិត​ភូមិ​​ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពបាន​ឱ្យ​ដឹងថា ជនបង្ក​​ឈ្មោះ​លី គ្រីយ៉ា ហៅឈាន ម៉ឹន ​អាយុ២៩ឆ្នាំ ជនជាតិ​អ៊ិស្លាម ជា​​អ្នករត់តាស៊ី មាន​ទី​លំនៅ​ឋាន ​ក្នុង​ភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ។ ចំណែក​ជនរងគ្រោះឈ្មោះចេក ចិត្ត ​អាយុ​២៩ឆ្នាំ ជាអ្នករត់តាស៊ី មានទីលំនៅ​​ក្នុងភូមិជ្រៃ ឃុំ​បឹងបេង ស្រុកម៉ាឡៃ ត្រូវ​​ជនដៃដល់យក​សោដោះ​ឡាន​វាយ បណ្តាលឱ្យចំថ្ពាល់ខាងស្តាំ​ហូរឈាមស្រោច​លើខ្លួន​ ។

ប្រភពបន្តទៀតថា​ មុន​ពេល​កើតហេតុ គេ​ឃើញអ្នក​ទាំង២នាក់​ឈរនិយាយ​លែង​ជាមួយគ្នា លុះ​ពេល​ពលករ​បាន​លួច​ឆ្លង​ដែន​តាម​ច្រកខាងលើនេះ​ជាច្រើននាក់ ក៏ដណ្តើមគ្នា​តែម្តង ដោយនិយាយម៉ូយអាញ់ទេ ភ្លាមនោះក៏បាន​ស្រែកខ្លាំងៗ ​ពេលនោះ​​ជន​បង្ក​បាន​វាយ​ទៅលើ​ជនរងគ្រោះតែម្តងទៅ។

ក្រោយមកក៏​មានសមត្ថកិច្ចការពារព្រំដែនគោក​លេខ៨១៥​ចេញមកអន្តរាគមន៍ និងឃាត់ខ្លួនជនបង្ក​ រួចសាកសួរហេតុផល ទើបបាន​បញ្ជូន​បន្តទៅអធិការដ្ឋា្នន ដើម្បីដោះស្រាយបន្ត ចំណែកជនរងគ្រោះ​បញ្ជូនទៅមន្ទីរ​ពេទ្យ។

          ​