ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយក្រុមយុវជន​ស្ម័គ្រ​ចិត្ត​ចុះ​ណែនាំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សមត្ថ​កិច្ចប៉ូលិស​ការិយា​ល័យ​ចរាចរណ៍​ផ្លូ​​វ​គោក​នៃស្នងកា​រដ្ឋាន​ខេត្តបន្ទាយ​មាន​ជ័យ បានសហ​ការ​ជា​មួយ​ក្រុម​យុវ​ជន​ស្ម័គ្រចិត្ត កាល​​ពីរសៀល​ថ្ងៃទី១៤ មីនា ​២០១៤ ដើម្បី​ចុះអប់រំ​ណែនាំ​ស្តីអំពីច្បាប់ចរាចរណ៍​ផ្លូវគោក​ដល់ប្រជា​ពលរដ្ឋ​ឱ្យ​ពួក​គាត់​យល់ដឹង និងឱ្យចេះគោរព​​ច្បាប់​​​ឱ្យ​បានត្រឹមត្រូវ​ទាំងអស់គ្នា​ ។

លោក​ឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការខេត្ត​ ​បានមានប្រសាសន៍​ថា ដោយយោងតាមបទ​បញ្ជារបស់ថ្នាក់ដឹក​នាំ ទើប​កម្លាំង​មន្ត្រី​នគរ​បាល​ការិយាល័យ​ជំនាញរបស់​លោក​បានខិតខំយកចិត្ត​ទុក​ដាក់​ចុះអនុវត្តធ្វើការ​ណែនាំ​ដល់ប្រជាពលរដ្ឋ​គ្រប់ច្រកល្ហក នៅតាម​ដង​ផ្លូវ​ទីសា​ធារណៈទូទាំង​ខេត្តបន្ទាយ​មានជ័យ​​ ក្នុងគោលបំណងកាត់បន្ថយ​គ្រោះថ្នាក់ចរាចណ៍ទៅថ្ងៃអនា​គត ។

លោកស្នងការ​បានបញ្ជាក់​ទៀតដឹងថា កម្លាំងមន្ត្រីនគរបាល​របស់លោក ក្រៅពីចុះអនុវត្ត​ធ្វើការអប់រំណែ​នាំ​ដល់ប្រជាពលរដ្ឋ​​រួច​ហើយ​កម្លាំងមន្ត្រី​ជំនាញផ្សេងទៀត ក៏បានចុះអនុវត្តពង្រឹង​គោលនយោ​បាយភូមិ​-ឃុំមានសុវត្ថិភាពទាំង៩​ចំណុច​ដល់ប្រជាពលរដ្ឋ និងរួម​ទាំ​ងបានផ្សព្វផ្សាយ​ពីបញ្ហា​បង្ការអគ្គិភ័យផ្សេងៗ​ទៀតឱ្យ​ពួកគាត់ដឹងថែមទៀតផង ។