ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​​ចាប់​រថយន្ត​​សាំយ៉ុង​ដឹក​​ឈើ​ធ្នង់​​ចំនួន​២៤​​ដុំ​ទាំងយប់​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​ប៉ូលិស​​ស្នង​ការ​នគរ​បាល​​ខេត្ត​តាកែវ ​សហការជាមួយ​ប៉ូលិស​ស្រុក​ត្រាំកក់ បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​​​ហ៊ុប​ប្រភេទ​ធ្នង់​ចំនួន​២៤​ដុំ ដែ​លស្មើ​និង៤៥០២​គីឡូក្រាម​ កាល​ពីវេលាម៉ោង​៨ និង​៣០​នាទី​ថ្ងៃទី​១៤ មីនា ២០១៤ ស្ថិត​នៅ​ចំណុច​​ភូមិ​​នាល ឃុំ​ត្រាំ​កក់ ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ។

​ខេត្ត​តាកែវ ៖ ​ប៉ូលិស​​ស្នង​ការ​នគរ​បាល​​ខេត្ត​តាកែវ ​សហការជាមួយ​ប៉ូលិស​ស្រុក​ត្រាំកក់ បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​​​ហ៊ុប​ប្រភេទ​ធ្នង់​ចំនួន​២៤​ដុំ ដែ​លស្មើ​និង៤៥០២​គីឡូក្រាម​ កាល​ពីវេលាម៉ោង​៨ និង​៣០​នាទី​ថ្ងៃទី​១៤ មីនា ២០១៤ ស្ថិត​នៅ​ចំណុច​​ភូមិ​​នាល ឃុំ​ត្រាំ​កក់ ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ។

​ប្រភព​បាន​​ឱ្យ​ដឹងថា នៅ​ក្នុង​រថយន្ត​មាន​មនុស្ស​៣នាក់ ដោយម្នាក់​ជាអ្នក​បើកបរ​​​​ឈ្មោះ​​ណែត​ វិរៈ ​អាយុ​៣០​ឆ្នាំ រស់​នៅភូមិ​​ពោរោង ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុកគិរីវង្ស ខេត្ត​តាកែវ ។​ ចំណែក​​​២​នាក់ទៀត អត់​​ទាន់ដឹងពីអត្ត​សញ្ញាណ​​នៅ​ឡើយ ។ ​​បច្ចុប្បន្ន​​​​​ជនទាំង៣នាក់​ និង​រថយន្ត ត្រូវ​បាន​កម្លាំង​​ដឹក​យកទៅ​អធិការ​ដ្ឋាន​ខេត្ត​ ដើម្បីរង់ចាំ​ការ​ដោះស្រាយ​តាមផ្លូវច្បាប់ ។​