ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះ​រថយន្ត​ចុះ​វាយ​​លោក​ផ្កាយ​២​ជិះម៉ូតូ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​ឧត្ដម​សេនីយ៍​យោធា​មួយ​រូប​ ត្រូវ​បុគ្គលិក​ក្រុមហ៊ុន​មួយ​វាយ​ជា​ច្រើន​ដៃ​ ខណៈ​ពេល​លោក​ជិះ​ម៉ូតូ​ទៅ​កន្លែង​ធ្វើ​ការ​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ជិត​៩ព្រឹក​ថ្ងៃ​ទី​១៤​ មីនា​ នៅ​ចំណុច​ម្ដុំ​ក្ដាន់​២​ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សុី​ ក្នុង​សង្កាត់​មិត្ដ​ភាព​ ខណ្ឌ​៧​មករា​ ។​

រាជធានីភ្នំពេញ​ ៖ លោក​ឧត្ដម​សេនីយ៍​យោធា​មួយ​រូប​ ត្រូវ​បុគ្គលិក​ក្រុមហ៊ុន​មួយ​វាយ​ជា​ច្រើន​ដៃ​ ខណៈ​ពេល​លោក​ជិះ​ម៉ូតូ​ទៅ​កន្លែង​ធ្វើ​ការ​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ជិត​៩ព្រឹក​ថ្ងៃ​ទី​១៤​ មីនា​ នៅ​ចំណុច​ម្ដុំ​ក្ដាន់​២​ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សុី​ ក្នុង​សង្កាត់​មិត្ដ​ភាព​ ខណ្ឌ​៧​មករា​ ។​

លោកឧត្ដម​សេនីយ៍​ដែល​ត្រូវ​គេ​វាយ​នេះ​ឈ្មោះ ងឺ​ វណ្ណឌឹម​ អាយុ​៦៤​ឆ្នាំ​ បម្រើ​ការ​ងារ​នៅ​អង្គ​ភាព​ទំនាក់​ទំនង​អន្ដរជាតិ​ក្រសួង​ការពារ​ជាតិ​ ឯ​​ជន​បង្ក​ហេតុ​ឈ្មោះ​ ចាង​ ធៀង​ហេង​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ ស្នាក់​នៅ​ក្នុង​បុរីពិភព​ថ្មី​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។​ ទាំង​លោកឧត្ដមសេនីយ៍​ ទាំង​ជន​បង្ក​ ត្រូវ​បាន​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​ ឃាត់​ខ្លួនសាកសួរ​ និង​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ដើម្បីចាត់​​ការ​តាម​ច្បាប់​ ។

ទាក់ទិន​នឹង​ករណី​ខាង​លើនេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​ជាង​៨ព្រឹក​ថ្ងៃ​ទី​១៤​ មីនា​ លោកឧត្ដម​សេនីយ៍​ ងឺ​ វណ្ណ​ឌឹម​ បានជិះ​ម៉ូតូ​ឌ្រីម​ស៊េរី​២០១៣​ ទៅ​កន្លែង​ធ្វើ​ការ​ក្នុងសម្លៀក​បំពាក់​ឯក​សណ្ឋាន​ប៉ារ៉ា​ និងពាក់​មួក​ការ​ពារ​សុវត្ថិ​ភាព​ ។ លុះទៅ​ដល់​ចំណុច​ក្ដាន់​២​ មាន​រថយន្ដ​ម៉ាក​ SANTAFE ហ៊ីយ៉ាន់ដាយ​ ពណ៌ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2Q-6009 បើក​បរ​ដោយ​បុរស​ម្នាក់​ និង​ប្រពន្ធ​ជិះ​ជា​មួយ​ផង​ ។​

តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹង​ថា​ ដំបូង​លោក​ឧត្ដម​សេនីយ៍​ទោ​យោធា​រូប​នេះ​ គាត់​ជិះ​ម៉ូតូ​ពី​មុខ​រថយន្ដ​បុរស​នោះ​ ហើយ​ម្ចាស់​រថយន្ដ​បាន​ស៊ីផ្លេ​ជា​សញ្ញា​ឱ្យ​ចៀស​ដែល​ប្រហែល​ជា​ខាង​រថ​យន្ត​មាន​ការ​ប្រញាប់​ ។ ពេល​រថ​យន្ត​សីុ​ផ្លេ​ លោក​ឧត្តម​សេនីយ៍​ក៏​អែប​ដែរ​ តែ​ពេល​អែប​ម៉ូតូ​ទៅ​ម្ខាង​ផ្លូវ​ ទំនង​ចង្អៀត​លោក​ឧត្តម​សេនីយ៍​ ក៏​ចូល​មក​មុខ​​រថ​យន្ត​វិញ​ ។ អ្នក​បើក​បរ​រថ​យន្ត​​ឃើញ​ដូច្នោះ​ បាន​ចុច​កញ្ចក់​ស្តី​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ ព្រោះ​គេ​មើល​ទៅ​ទំនង​ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ មិន​ដឹង​ថា​លោក​ជា​មន្ត្រី​យោ​ធា​ថ្នាក់​ឧត្តម​សេនីយ៍​នោះ​ទេ។

ពេល​អ្នក​បើក​បរ​រថ​យន្ត​ស្តី​ឱ្យ​ លោក​ឧត្តម​សេនីយ៍​ក៏​បាន​ឈប់​ពី​មុខ​រថ​យន្ត​ រួច​យក​ដៃ​ទះ​ក្បាល​រថយន្ដ​ឱ្យ​អ្នក​បើក​រថ​យន្ត​ចុះ​និយាយ​គ្នា​ ។​ ពេល​នោះ​ប្រពន្ធ​អ្នក​បើក​រថយន្ដ​បាន​ទាញ​ដៃ​ប្តី​មិន​ឱ្យ​ចុះ​ ហើយ​លោក​ឧត្តម​សេនីយ៍​ក៏​បើក​ម៉ូតូ​ទៅ​មុខ​ទៀត​ ។ ពេល​ទៅ​មុខ​បន្តិច​ ស្រាប់​តែ​បុរស​អ្នក​បើក​បរ​បាន​បើក​រថ​យន្ត​ទៅ​កៀរ​​ម៉ូតូ​ឱ្យ​ឈប់​ ហើយ​លោក​ឧត្តម​សេនីយ៍​ក៏​ឈប់​ដែរ ព្រោះ​ខ្លាច​ដួល​ ពេល​នោះ​អ្នក​បើក​បរ​ចុះ​ពី​រថ​យន្ត​ ចំពេល​លោក​ឧត្តម​សេនីយ៍​ដោះ​មួក​ការ​ពារ​សុវត្ថិ​ភាព​ចេញ​ពី​ក្បាល​ ក៏​ត្រូវ​បាន​អ្នក​បើក​បរ​​នោះ​ប្រើ​កណ្តាប់​ដៃ​វាយ​៤​ទៅ​៥​ដៃ​ចំ​មុខ ហើម​ពោរ​ទាំង​ព្រឹក​​ ។

ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ចោម​រោម​មើល​ ។ ពេល​នោះ​​មន្ដ្រី​កង​រាជ​អាវុធ​​ហត្ថ​ ខណ្ឌ​៧​មករា បាន​នាំ​ភាគី​ទាំង​២​ទៅ​បញ្ជា​ការ​ដ្ឋាន​ ដើម្បី​ដោះ​ស្រាយ​ តែ​រឿង​នេះ​លោក​ឧត្តម​សេនីយ៍​ទោ​ ងឺ​ វណ្ឌ​ឌឹម មិន​សុខ​ចិត្ត​ ក៏​បាន​ឱ្យ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ចាត់​ការ​ទៅ​តាម​​ផ្លូវ​ច្បាប់ ។ មនុស្ស​យើង​មិន​អាច​មើល​ងាយ​មនុស្ស​ដូច​គ្នា​បាន​ទេ ពិត​ជា​ស្តាយ​ក្រោយ​ពេល​ដឹង​ថា អ្នក​ដែល​ខ្លួន​វាយ​យា៉ង​អគតិ​នោះ​​ គឺ​ជា​ឧត្តម​សេនីយ៍​ ៕