ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«យក​ពង​មាន់​​ផ្ញើ​ក្អែក» ឆក់​ឱកាស​ជូននាង​ទៅ​ម្តាយ ចាប់​រំលោភ​ក្មេងស្រី​តាមផ្លូវ​

11 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖​​​ ​​បុរស​ម្នាក់​បាន​ត្រូវ​សមត្ថ​កិច្ច​​​ប៉ូលិស​ប៉ុស្ដិ៍​​ឃុំ​​ស្រឯម​ ​​ឃាត់​ខ្លួ​ន​កាល​ពី​រសៀល​​ថ្ងៃទី​​​១២ មីនា​ ពីបទ​រំលោភ​​​សេព​សន្ថវៈ​​​​ក្មេង​ស្រី​​​អាយុ​​១៣​ឆ្នាំ ​​​​​នៅ​​ក្នុង​​ឃុំស្រឯម​ ​​ស្រុក​ជាំ​ក្សាន្ត​​ ​។ ការ​ចាប់​រំលោភ​​​​នេះ​បាន​កើត​ឡើង​​​ខណៈ​​ក្មេង​ស្រី​រង​គ្រោះ​​ត្រូវ​បាន​ម្ដាយពឹង​​​​​​​​ឱ្យជន​​​​ម្នាក់​នេះ​ឌុបម៉ូតូ​ទៅជួប​គាត់​​​​នៅ​លើ​ភ្នំតាងោល​ ខ្នង​ភ្នំ​ដង​រែក​ ខាងលិច​ប្រាសាទ​ព្រះវិហារ នា​ព្រឹក​​ថ្ងៃទី​​១២ មីនា ។

តាម​​​​​​​លោក​អនុសេនីយ៍​​ត្រី​​​ ពាក ឆេង ​​​នាយ​ប៉ុស្ដិ៍​​​ឃុំស្រឯម​​ថ្លែង​ថា ជន​​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​​នេះឈ្មោះ​​នៅ ខីម​​ ​អាយុ​​​​​​​​​​​​​២៨ឆ្នាំ ​​​​ជា​ទាហាន​មាន​​ស្រុក​កំណើត​​​​​​​​​​​នៅ​ភូមិ​​​​អូរ​អំបែង​ ឃុំ​ត្បែង​​ស្រុក​កំពង់​​ស្វាយ​ ខេត្ត​កំពង់ធំ​​​ ​ស​ព្វ​ថ្ងៃ​​​​​មក​រស់​នៅ​ភូមិ​​​ប្រាសាទ​ក្រហម​ ​​ឃុំ​​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ​ ​​​​​​។

​លោក​​​​​​នាយ​​ប៉ុស្ដិ៍​​បន្ត​ថា ក្រោយ​​​ពី​ជន​​នេះ​​​​បាន​​ឌុប​​ក្មេង​​​ស្រី​រង​គ្រោះ​​​​ដល់​គោល​ដៅ ​ក្មេង​ស្រី​​​​ក៏​បាន​ប្រាប់​ម្ដាយ​​​​ថា នាង​ត្រូវ​បុរស​​​ដែលជូន​មក​​​​​ចាប់​រំ​លោភ​​ ​។ ​ខណៈ​នោះ​ម្ដាយ​​ក៏បាន​នាំកូនស្រី​​​ទៅ​ប្ដឹង​ប៉ូលិស​​​​ឱ្យ​ជួយ​រក​យុត្តិ​ធម៌​​​​​​​​ ​​ហើយ​​សមត្ថ​កិច្ច​​​​​​​ក៏​បាន​​​​ឃាត់​ខ្លួន​​ជន​​​​ឈ្មោះ​​នៅ ខឹម នេះ​ភ្លាម​​ៗ​​តែ​​ម្ដង​​ ៕​