យប់ថ្ងៃទី១២-១៣ មីនាកើតហិង្សា៣ករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាយប់ថ្ងៃទី១២ និងវេលាទៀបភ្លឺ ថ្ងៃទី១៣ មីនា ២០១៤ មានករណីហិង្សាកើតឡើងចំនួន៣លើក បណ្តាលឱ្យបុរស៣នាក់រងរបួស និងឃាត់ខ្លួនជនសង្ស័យ៥នាក់។

ករណីទី១ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ មីនា ២០១៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ឹង ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាប់ពីជននេះយកដុំឥដ្ឋប្រហោងវាយជនរងគ្រោះឈ្មោះស៊ន ហឿន ភេទប្រុស អាយុ២៦ឆ្នាំ របួសថ្ងាសពីមុខ។
ករណីទី២ កើតឡើងវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ មីនា ២០១៤ ឃាត់ខ្លួនជនសង្ស័យឈ្មោះហាក់ វិឆ័យ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត វាយជនរងគ្រោះឈ្មោះសែ ស៊ុយទ្រី ភេទប្រុស អាយុ១៥ឆ្នាំ របួសមាត់។
ករណីទី៣ កើតឡើងវេលាម៉ោង២ និង៣០នាទីទៀបភ្លឺថ្ងៃទី១៣ មីនា ២០១៤ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទហិង្សាដោយចេតនា និងខូចខាតមានស្ថានទម្ងន់ទោស។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះឆាំង សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ ក្រុងប៉ោយប៉ែត, ២-ឈ្មោះសុខ អៀងហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង៣-ឈ្មោះសោ ចាន់សុភា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៣នាក់នេះបានវាយទៅលើជនរងគ្រោះឈ្មោះញិល ចាន់ថន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករត់ម៉ូតូឌុបនៅចំណុចវាលស្មៅកាស៊ីណូផ្កាយប្រាំ ហើយវាយកម្ទេចម៉ូតូធុនសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ខូចផ្នែកខាងមុខទាំងស្រុង(ជនរងគ្រោះនិងជនសង្ស័យមិនដែលស្គាល់គ្នាទេ)៕
ចែករំលែកព័តមាននេះ