រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩កើតឡើង៨លើក(យប់៥លើក) ស្លាប់ប្រុស៤នាក់របួសធ្ងន់៥នាក់(ស្រី១នាក់) របួសស្រាលប្រុស១នាក់ ។ ស្លាប់សរុប៤នាក់: ម៉ូតូ៣នាក់(មិនពាក់មួក២នាក់) រថយន្តតូច១នាក់ ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន១លើកស្លាប់១នាក់, មិនគោរពសិទ្ធិ៣លើកស្លាប់១នាក់,មិនប្រកាន់ស្តាំ១លើក,បត់គ្រោះថ្នាក់២លើកស្លាប់១នាក់,ស្រវឹង១លើកស្លាប់១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ២លើកស្លាប់១នាក់, ម៉ូតូនិងរថយន្តតូច១លើក,ម៉ូតូនិងរថយន្តធំ១លើក,ម៉ូតូនិងផ្សេងៗ១លើកស្លាប់១នាក់, ម៉ូតូដួលខ្លួនឯង១លើកស្លាប់១នាក់,រថយន្តតូចនិងរថយន្តធំ១លើកស្លាប់១នាក់,រថយន្តតូចនិងថ្មើរជើង១លើក ។
បណ្តាលឲ្យខូចខាតយាន១៤គ្រឿងក្នុងនោះមាន : ម៉ូតូ៨គ្រឿង,រថយន្តតូច៣គ្រឿង,រថយន្តធំ២គ្រឿង,យានផ្សេងៗ១គ្រឿង,ថ្មើរជើង១នាក់ ។ យានបង្កហេតុ: ម៉ូតូ៤លើក,រថយន្តតូច២លើក,រថយន្តធំ១លើក,យានផ្សេងៗ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៦លើក,ផ្លូវខេត្ត២លើក,ផ្លូវលំគ្មាន ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន ៖ ខេត្តកំពង់ធំ១ លើកស្លាប់១នាក់, ខេត្តកំពត១លើកស្លាប់១នាក់, ខេត្តស្វាយរៀង១លើកស្លាប់១នាក់ និងខេត្តត្បូងឃ្មុំ១លើកស្លាប់១នាក់។
លទ្ធផលត្រួតពិនិត្យថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ១០១៦គ្រឿង(ម៉ូតូ៦៦៦គ្រឿង) មធ្យោបាយល្មើស៨៦៦គ្រឿង(៦៦៦គ្រឿង) មធ្យោបាយពិន័យ៨៦៦គ្រឿង(ម៉ូតូ៦៦៦គ្រឿង) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៩បានចុះអនុវត្ត៥៤គោលដៅ : ម៉ូតូចូលគោលដៅ៦៧៥គ្រឿង ពិន័យចំនួនសរុប៦៧៥គ្រឿង (មួក៥២៣គ្រឿង កញ្ចក់១២១គ្រឿង បញ្ច្រាស់ទិសគ្មាន ផ្សេងៗ៣១គ្រឿង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ