រាជធានីភ្នំពេញ ៖ ការប្រគល់រង្វាន់ដល់អ្នកឈ្នះក្នុងការបង់ថ្លៃសេវាកម្មប្រើប្រាស់អ៊ីនធើរណេតឌីជី តាមរយៈ Pay&GO បានរៀបចំធ្វើយ៉ាងពិសេស កាលពីព្រឹកថ្ងៃទី១៤ មីនា ២០១៤ ដោយមានការចូលរួមដោយផ្ទាល់ពីអ្នកតំណាង និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។
ក្រោយពីការប្រកាស និងលើកទឹកចិត្តឲ្យអតិថិជនឌីជីទាំងអស់ ដោយគ្រាន់តែបង់វិក័យបត្រតាមរយៈសេវាកម្ម Pay&GO ដើម្បីឈ្នះរង្វាន់ ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី១ កុម្ភៈ ដល់ថ្ងៃទី១០ មីនា ២០១៤ កន្លងមកនេះ នៅទីបំផុតម្ចាស់រង្វាន់ iPad ចំនួនមួយរង្វាន់ និងវត្ថុអនុស្សាវរីយ៍ចំនួន២រង្វាន់ផ្សេងទៀតត្រូវបានរកឃើញហើយ។ ការប្រគល់រង្វាន់បានធ្វើឡើងនៅវេលាព្រឹកថ្ងៃទី១៤ មីនា ២០១៤ នៅការិល័យកណ្តាលរបស់ក្រុមហ៊ុនអ៊ីនធើរណេតឌីជី ដែលនេះជាសញ្ញាណនៃកិច្ចសហការយ៉ាងល្អក្នុងភាពជាដៃគូរវាង Pay&GO និងឌីជីអ៊ីនធើរណេត។ អតិថិជនរបស់ឌីជី ទាំងបីរូបដែលក្លាយជាឈ្នះ បានបង្ហាញនូវទឹកមុខរីករាយរបស់ខ្លួន នៅក្នុងកម្មវិធីដោយនោះមិនមែនដោយសារតែការទទួលរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺការផ្តល់នូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកតំណាង និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនឌីជីអ៊ីនធើរណេត និង Pay&GO។ អ្នកឈ្នះរង្វាន់បាននិយាយថា ពួកគេរីករាយដែលក្រុមហ៊ុនរៀបចំកម្មវិធីនេះឡើង ហើយវាមិនត្រឹមតែអាចឲ្យពួកគេអាចឈ្នះរង្វាន់ប៉ុណ្ណោះទេ តែសេវាកម្មរបស់ក្រុមហ៊ុនទាំងពីរបានធ្វើឲ្យពួកគេ ងាយស្រួលក្នុងការបង់វិក័យបត្ររបស់ដោយមិន ចំណាយពេលយូរ។ ហើយនេះជាកំណត់សម្គាល់មួយ ដែលបង្ហាញពីការរីកចម្រើននៃការផ្តល់ និងការប្រើប្រាស់សេវាកម្ម និងបច្ចេកវិទ្យានៅក្នុងសង្គម ដែលសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ហើយដើម្បីយល់ច្បាស់ពីការប្រើប្រាស់សេវាកម្ម Pay&Go អ្នកអាចចូលទៅកាន់គេហទំព័ www.paygo24.com នោះអ្នកនឹងដឹងថា អ្វីជាភាពងាយស្រួល។
បើតាមការផ្តល់ព័ត៌មានពីលោក នាក់ ឡុងឃាង ជាប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនឌីជីអ៊ីនធើរណេត បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ឌីជីមិនត្រឹមតែយកចិត្តទុកដាក់នឹងការផ្តល់នូវគុណភាពសេវាកម្មអ៊ីនធើរណេត និងការការផ្តល់រង្វាន់លើកទឹកចិត្តអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបាន និងកំពុងព្យាយាមបង្កើតកម្មវិធីថ្មីៗ និងស្វែងរកការផ្តល់ជូនបន្ថែមជាច្រើនទៀត លើសពីសេវាអ៊ីនធើរណេតជូនដល់អផិតិជនកំពុងប្រើប្រាស់។ ជាមួយគ្នានេះ ក្រុមហ៊ុនបានណែនាំដល់អ្នកមានចំណាប់អារម្មណ៍ និងកម្មវិធី និងប្រើប្រាស់អ៊ីនធើរណេតទាំងអស់ឲ្យចូលទៅកាន់គេហទំព័រ www.digi.com.khឬទំព័រហ្វេសប៊ុក www.facebook.com/digiclub ដើម្បីតាមដាន និងទទួលបានដំណឹងអំពីឱកាសឈ្នះក្រោយៗ ព្រមទាំងអំពីការបន្ថែមជូនពិសេសៗពីក្រុមហ៊ុន បានកាន់តែច្រើនបន្ថែមទៀត។
ចែករំលែកព័តមាននេះ