នាយ ហុងដា មិន​ទាន់​ប្រាថ្នា​ស្នេហ៍​ថ្មី !


រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង នាយ ហុងដា ដែល​ក្លាយជា​ពោះម៉ាយ​យូរ​ខែ​មក​ហើយ​នោះ​បាន​ព្យាយាម​មិន​ទទួលយក​ស្នេហា​ថ្មី​ពី​នារី​ណា​នា​ម្នាក់​ក្នុង​តំណាក់កាល​នេះ​ឡើយ ។ លោក​លើក​ហេតុផល​ថា មិន​ទាន់​ធ្វើ​ចិត្តបាន​ពី​ការ​នឹក​ប្រ​ព​ន្ឋ​ក្មេង​ដែល​បាន​ចែក​ឋាន ទើប​មិន​ចង់​ពាក់ព័ន្ធ​នៅ​ពេល​ចិត្ត​នៅ​ស្មុគស្មាញ ។

នាយ ហុងដា នៅ​តែ​មើល​បីបាច់រក្សា​កូន​ក្នុង​នាម​ជា​បុរស​ពោះម៉ាយ ហើយ​មុន​នេះ​លោក ក៏​ទើប​តែ​ទទួល​អារម្មណ៍​សោក​ស្តាយក្រោយ​ពេល​លោកឪពុក​របស់​លោក​បាន​ស្លាប់​ចោល​ម្នាក់​ទៀត ។ អារម្មណ៍​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ធ្វើ​ឲ្យ​លោក​មិន​ទាន់​ចង់​គិត​អ្វី​ដែល​លើស​ពី​បញ្ហា​នៅ​ក្នុង​គ្រួសារ​នោះ​ទេ ។

លោក​បាន​ប្រកាស​ថា ឈប់​សម្តែង​កំប្លែង​តាម​ហាង​ដូច​កាល​នៅ​កម្លាំង​ពេញ​ទៀត​ហើយ​យោង​លើ​អាយុ​កាន់តែ​ច្រើន ដោយ​ខ្លាច​ភ្ញៀវ​ហៅ​ជល់​កែវ​ពិបាក​គេច និង​ខ្លាច​កើត​ជំងឺ ។ ញញឹម​តែ​លើ​ឆាក តែ​ចិត្ត​ស្មុគ​នៅឡើយ នាយ ហុងដា ប្រាប់​ថា ពេល​នេះ​ចិត្ត​នៅ​មិន​ទាន់ ទទួល​ស្រី​ណា​ជា​ប្រពន្ធ​ទេ រង់ចាំ​ច្រើន​ខែ ឬ​២​ឆ្នាំទៅ​មុខ​សិន​ទើប​លៃលក ។

លោក​បន្ត​ថា ចង់បាន​អ្នក​ដែល​ចេះ​ស្រឡាញ់​គ្រួសារ និង​កូន​ចេះ​ដឹង​ខុស​ត្រូវ ។ ម្យ៉ាងទៀត​ពេល​នេះ សុំ​ផ្អាក​រឿង​ស្នេហា​គិត​ពង្រឹង​ការងារ​មុខរបរ​ជួល​ភ្លេងសម័យ​តាម​មង្គលការ​ឲ្យ​ល្អ​សិន ។ លោក​បញ្ជាក់​ថា មិន​អាច​នៅ​ម្នាក់ឯង​រហូត​ទេ ត្រូវការ​អ្នក​មើលថែរ​តទៅ​ទៀត ព្រោះ​បើ​មាន​ដៃគូ ពេល​ឈឺ​ថ្កាត់​ស្រួល​រកគ្នា​ឲ្យ​ជួយ​ភ្លាម​ៗ​បាន​មុន​ដល់​ពេទ្យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ