ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​នឹង​​ជំ​ងឺ​ប្រចាំកាយ​​ នាង​​ក្រមុំ​​មុ​ជ​ទឹក​​សម្លាប់​ខ្លួន​ បន្ទាប់​ពី​ព្យាយាម​​៣លើក​​មិនសម្រេច​​

11 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​​ ៖ ​​ដោយ​សារ​តូច​ចិត្តនឹ​ង​ជំងឺ​ប្រចាំ​កាយ​ នាង​ក្រមុំ​ម្នាក់​បាន​ចុះមុ​ជទឹក​សម្លា​​ប់ខ្លួន​រហូត​បានស​ម្រេចនៅ​លើ​កទី​​៤ ​កាល​ពីល្ងាច​ថ្ងៃទី១​៣ មី​​​​នា​​​​ នៅ​ក្នុង​ស្ទឹង​សង្កែ​ ក្នុងភូ​មិវត្តលៀ​ប ​សង្កាត់ចំ​ការ​សំរោ​ង ​ក្រុងបា​ត់ដំបង​ ប​ន្ទាប់ពីព្យា​យាម​​ប៉ង​សម្លាប់​ខ្លួន​៣លើក​កន្លងម​កមិនបា​នដូ​ចបំណង។​​​

សម​ត្ថកិ​ច្ច​និ​យា​យថា​ នាង​ក្រមុំនោះ​ឈ្មោះធា​ ជូពីន​ អាយុ១​៨ឆ្នាំ រ​ស់នៅ​ក្នុងភូ​មិសង្កាត់​​ខាង​លើ​​។ នាង​បាន​ធ្វើអត្ត​ឃាតស​ម្លាប់ខ្លួន ​​ដោយ​ប្រើ​វិធី​ចុះ​មុជ​ទៅ​ក្នុង​ទឹក​ជ្រៅ ក្នុងស្ទឹង​សង្កែ ​ដែលសា​ច់ញាតិ​មិនបាន​ដឹងមុ​ន។​ សមត្ថកិ​ច្ចបន្តថា​ អ្នក​ភូមិបា​នប្រទះ​ឃើញ​សកម្មភា​ពរបស់​នាង​​ ​ពេលដើរ​ចុះទៅ​ក្នុងស្ទឹង​​​ តែ​គ្មាន​អ្នកណា​បានដឹ​ងថា​ នាង​ប្រើវិធី​នេះដើ​ម្បីធ្វើ​អត្តឃា​តនោះ​ទេ ​លុះពេល​បាត់​នាងយូរ​មិនឃើ​ញ​ឡើង​ពីក្នុង​ស្ទឹង ទើ​បដឹង​ថា ​នាង​មុជ​ទឹកស​ម្លាប់​ខ្លួន​​ និង​ភ្ញាក់​ផ្អើល​ដល់​សាច់ញា​តិតែម្ដង​។ ​

នៅ​កន្លែង​កើតហេ​តុក្រុម​គ្រួសា​រជនរង​គ្រោះ​បាននិយា​យថា ​​នាង​ធា ជូពីន ​មានជំងឺ​ប្រចាំ​កាយ ​​ពិសេស​​នាង​កើត​រោគ​​​សរសៃ​ប្រសាទ​​​​​​​ផង​។ ពីសា​ច់ញាតិ​ដដែលប​ញ្ជាក់​ថា នា​ងបា​នព្យា​យាមធ្វើ​អត្តឃាត​ចំនួន៣​លើកកន្ល​ងមកហើយ​តែមិន​បានស​ម្រេច ​ដោយ​សារតែ​បងប្អូន​ជួយ​សង្រ្គោះ​ទាន់។​ ក្រោយមក​បងប្អូនតែ​ងតាមឃ្លាំ​​មើល​សកម្មភាព​នាង​ជាប្រចាំ​ ក្រែងនា​ងធ្វើអត្ត​ឃាត​ ​តែ​លើក​នេះ​​គ្រាដែ​ល​បងប្អូ​​នភ្លេច​ខ្លួនមួយ​​ភ្លែត​​​​​​ ​នាង​ចុះ​មុជទឹ​ករហូត​ដល់ស្លា​ប់។ សាច់​ញាតិរប​ស់នាងបាន​បន្ថែមថា​ ក្រោយ​ពីដឹង​ថា នា​ងពីន​​ ចុះមុជទឹ​កបាត់មិ​នឃើញ​ងើប ពួក​គេ ​​​​រួម​ទាំង​អ្នកភូមិ​ជាច្រើ​ន​នាក់​ផងបា​នចុះមុ​ជទឹករាវរ​កនាង ​​ហើយក៏ប្រទះ​ឃើញ​នាងភ្លាមៗ​ដែរ ​តែនាងបា​នដាច់ខ្យល់​ស្លាប់ទៅហើ​យ ​​បើ​ទោះជា​មនុស្ស​ជាច្រើន​បានព្យា​យាម​ជួយ​សង្រ្គោះយ៉ា​ងក្ដី ៕​​