ខេត្តបន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី២នាក់បានស្លាប់ក្នុងយប់តែមួយ ដោយម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈចេញពីផឹកស៊ីត្រូវរថយន្តបុក និងម្នាក់ទៀតចង.កធ្វើអត្តឃាតខ្លួនឯង ដោយសង្ស័យតូចចិត្តខ្លួនមានជំងឺព្យាបាលមិនជា ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ មីនា ២០១៤ ស្ថិតនៅក្រុងប៉ោយប៉ែត ។
នៅក្នុងហេតុការណ៍នេះគ្រោះថ្នាកចរាចរណ៍ រថយន្តបង្កបានបើកគេចខ្លួនបាត់ ដោយបន្សល់តែកម្ទេចកញ្ចក់បែករាយពេញផ្លូវ និងសពជនរងគ្រោះឈ្មោះឈុំ ពៅ អាយុ៣០ឆ្នាំ ជាកម្មករអូសរទេះនៅច្រកទ្វារប៉ោយប៉ែត ត្រូវបានប្រពន្ធយកទៅធ្វើបុណ្យនៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។
ដោយឡែកករណីចង.កធ្វើអត្តឃាតវិញបានកើតមានឡើងក្នុងភូមិចាន់គិរី សង្កាត់-ក្រុងប៉ោយប៉ែត ដោយស្ត្រីរងគ្រោះឈ្មោះសុខ ទូច អាយុ៤១ឆ្នាំ មានផ្ទុកមេរោគអេដស៍ធ្វើអត្តឃាតនៅក្នុងផ្ទះដោយចងនឹងក្រមាទៅនឹងធ្នឹមសំយ៉ាបផ្ទះ ហើយត្រូវបុរសជាប្ដីប្រទះឃើញ ។
ចែករំលែកព័តមាននេះ