រាជធានីភ្នំពេញ ៖ កម្មកររោងចក្រខេមបូខូថប ជាង១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ មីនា ២០១៤ ដែលរោងចក្រនេះមានទីតាំងស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មូលហេតុដែលកម្មករដួលសន្លប់ គេមិនទាន់ដឹងនៅឡើយ តែសង្ស័យបរិស្ថាននៅក្នុងរោងចក្រ និងក្លិនជាតិគីមីដែលនៅជាប់នឹងក្រណាត់ ។ ភ្លាមៗកម្មកររងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ មីនា ម្សិលមិញនេះ កម្មកររោងចក្រខាងលើ ម្នាក់បានស្លាប់ និងជាង១០នាក់ទៀតបានដួលសន្លប់ជាបន្តបន្ទាប់ផងដែរ ៕
ចែករំលែកព័តមាននេះ