ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​ថ្លាន់​ប្រយុទ្ធ​និង​​ឈ្នះ​ដោយ​លេប​ក្រពើ​​

11 ឆ្នាំ មុន

សារព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​​៣ មីនា ​ឆ្នាំ​២០១៤​ ផ្សា​យ​ថា ពស់​ថ្លាន់​​មួយ​ក្បាល​​នៅ​បឹង​មូន​​ដារា ​រដ្ឋ​គី្វន​លែន ប្រទេស​អូស្ត្រាលី បាន​​លេប​​ក្រពើ​ ក្រោយ​ពីបាន​ប្រយុទ្ធ​​គ្នា​អស់​រយៈ​​ពេល​យូរ​​​ ។ ​ក្រពើ​​ជាអ្នក​ចាញ់​ និង​ក្លាយ​ជា​ចំណី​ពស់ ។ នៅ​ក្នុង​របាយ​ការណ៍​បញ្ជក់​ថា ​លោក​ត្រាវីស ឃ័រ​លីស ​ដែល​​ឃើញ​​ហេតុការណ៍​​នោះ ថ្លែង​ថា​ ​ពស់​ថ្លាន់​​មាន​ប្រវែង​​៣ម៉ែត្រ​ ​និង​ក្រពើ​​ប្រវែង​​១ម៉ែត្រ​ បាន​ប្រយុទ្ធ​គ្នា​​

សារព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​​៣ មីនា ​ឆ្នាំ​២០១៤​ ផ្សា​យ​ថា ពស់​ថ្លាន់​​មួយ​ក្បាល​​នៅ​បឹង​មូន​​ដារា ​រដ្ឋ​គី្វន​លែន ប្រទេស​អូស្ត្រាលី បាន​​លេប​​ក្រពើ​ ក្រោយ​ពីបាន​ប្រយុទ្ធ​​គ្នា​អស់​រយៈ​​ពេល​យូរ​​​ ។ ​ក្រពើ​​ជាអ្នក​ចាញ់​ និង​ក្លាយ​ជា​ចំណី​ពស់ ។ នៅ​ក្នុង​របាយ​ការណ៍​បញ្ជក់​ថា ​លោក​ត្រាវីស ឃ័រ​លីស ​ដែល​​ឃើញ​​ហេតុការណ៍​​នោះ ថ្លែង​ថា​ ​ពស់​ថ្លាន់​​មាន​ប្រវែង​​៣ម៉ែត្រ​ ​និង​ក្រពើ​​ប្រវែង​​១ម៉ែត្រ​ បាន​ប្រយុទ្ធ​គ្នា​​យ៉ាង​​ប្តូរ​ផ្តាច់​​នៅ​ក្នុង​បឹង​​មូន​ដារា​ ក្បែរ​ទី​ក្រុង​ម៉ៅ​អីុ​សា ជា​ប្រភព​​អណ្តូង​​រ៉ែ​ ​នៅ​ប្រទេស​អូស្ត្រាល​ី​ ​ហើយ​ទី​បំផុត​​ពស់​រុំ​​ក្រពើ​ជាប់​ ។ លុះ​១០​នាទីចុង​ក្រោយ​​មក​ក្រពើ​​​បាត់​ខ្លួន​ ដោយ​សារពស់​លេប​ ។ ​

លោក ឃ័រ​​លី​ស បញ្ជាក់​ថា ​លោក​ឃើញ​​ពស់​​លេប​ក្រពើ​​យ៉ាង​ជាក់​ច្បាស់​​ខណៈ​ពេល​​បឹង​នោះជា​ជម្រក​របស់​ក្រពើ​ ។ ​ក្នុង​ពេល​បច្ចុប្បន​្ន​​បឹង​នោះ ប្រឈម​​មុខ​នឹង​​ភាពរី​​ង​ស្ងួត​​ ទើប​ធ្វើ​ឱ្យ​​ឃើញ​ក្រពើ​ជា​ញឹក​ញាប់​ ៕