ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​សំណាក​ស្វាយ​យក្ស​7តោន​និមិត្ត​​រូប​ទី​ក្រុង​ត្រូវ​ចោរ​លួច​​

11 ឆ្នាំ មុន

ក្រុង​ប៉ូវ៉េន​ ស្ថិត​នៅ​ភាគ​ខាង​ជើង​​ ប្រទេស​អូស្ត្រាលី​ ​ត្រូវ​ចោ​រ​លួច​​រូប​សំណាក​ស្វាយ​​យក្ស​​​ទម្ងង់​៧តោន​ ​ដែល​​ជា​​និ​មិត្ត​រូប និង​ជា​ប្រភព​​ទាក់​ទាញ​ទេស​ចរ​​ដ៏​​សំខាន់​​​​របស់​ទី​ក្រុង​ ។ អ្នកល​ួច​​ស្វាយ​​យក្ស​​នោះ គឺ​​ភោជនី​យ​ដ្ឋាន​​មួយ​ ​។ ​សារ​ព័ត៌​មាន​​បរទេស​​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ផ្សាយ​ថា​ «ណាដូ​» ​ជា​ភោ​ជ​នី​យ​ដ្ឋាន​​ដ៏​ល្បី​​នៅ​អូស្ត្រា​លី​ បាន​ជាប់​ពាក់​​ព័ន្ធ​​នឹង​​ការ​បាត់​​រូប​សំណាក​ស្វាយ​យក្ស​​​​​ទម្ងន់​​

ក្រុង​ប៉ូវ៉េន​ ស្ថិត​នៅ​ភាគ​ខាង​ជើង​​ ប្រទេស​អូស្ត្រាលី​ ​ត្រូវ​ចោ​រ​លួច​​រូប​សំណាក​ស្វាយ​​យក្ស​​​ទម្ងង់​៧តោន​ ​ដែល​​ជា​​និ​មិត្ត​រូប និង​ជា​ប្រភព​​ទាក់​ទាញ​ទេស​ចរ​​ដ៏​​សំខាន់​​​​របស់​ទី​ក្រុង​ ។ អ្នកល​ួច​​ស្វាយ​​យក្ស​​នោះ គឺ​​ភោជនី​យ​ដ្ឋាន​​មួយ​ ​។ ​សារ​ព័ត៌​មាន​​បរទេស​​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ផ្សាយ​ថា​ «ណាដូ​» ​ជា​ភោ​ជ​នី​យ​ដ្ឋាន​​ដ៏​ល្បី​​នៅ​អូស្ត្រា​លី​ បាន​ជាប់​ពាក់​​ព័ន្ធ​​នឹង​​ការ​បាត់​​រូប​សំណាក​ស្វាយ​យក្ស​​​​​ទម្ងន់​​៧តោន​ ​និង​កម្ពស់​​១០​ម៉ែត្រ​ ​របស់​ទី​ក្រុង​​ប៉ូវ៉េន​ ​ភាគ​ខាង​ជើង​​​ប្រទេស​អូ​ស្ត្រា​លី​ ។

កាល​ពី​​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៤ កុម្ភៈ​ ស្វាយ​យក្ស​​​របស់​ទី​ក្រុង​ ដែលបង្កើត​ទ្បើង​​​​តាំង​ពី​ឆ្នាំ​​២០០២​មក​នោះ ត្រូវ​ចោរ​លួច​​បាត់​ ​ធ្វើ​​ឱ្យ​អាជ្ញា​ធរ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ។ ស្វាយ​​យក្ស​​នោះ​ គឺ​ជា​និមិត្ត​​រូប​​របស់​​ក្រុង​ប៉ូ​វ៉េន​ ​ព្រោះ​​ជា​ក្រុង​​​ប្រភព​ដំណាំ​ស្វាយ​​របស់​អូស្ត្រា​លី​ ។ ​
ភោជនីយ​ដ្ឋាន​​ណា​ដូ សារភាព​ថា​ ​ការ​លាក់​​រូប​សំណាក​​​ស្វាយ​យក្ស​​​នោះ​​​ពិបាក​​បំផុត​ ​ព្រោះ​វា​មាន​ទំហំ​ធំ​ ។ ​

ពួក​គេ​​បាន​លាក់​​​នៅ​ក្បែរ​​កន្លែង​ដើម​ និង​ប្រើ​​សម្បក​​កង់​​ត្រាក់​ទ័រ​​ ធំៗ​ចំនួន​​២​ ដើម្បី​ទ្រ​ទម្ងន់​ ព្រម​ទាំង​​គ្រប​ក្រណាត់​​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី  ​ភោជនី​យ​ដ្ឋាន​​នឹង​យក​ស្វាយ​យក្ស​​នោះ ដាក់​នៅ​កន្លែង​​ដើ​ម​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ៕