ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីលង្កា​ប្រកាស​ទិញ​កាក់រូពី​​ដែល​ដាក់​បូជា​តាម​វត្ត​នៅ​ឥណ្ឌា​

11 ឆ្នាំ មុន

​កាល​ពី​​ថ្ងៃទី​​​២០ កុម្ភៈ ​​​​២០១៤ ​រ៉យ​ទ័រ​បាន​​ផ្សាយ​ថា​ អាជ្ញាធរ​ស្រីលង្កា​​​ប្រកាស​ទិស​ប្រាក់​កាក់​រូពី​​​(ប្រាក់ស្រីលង្កា)​​របស់​ប្រទេស​​ដែល​ជន​ជាតិ​​​​ស្រីលង្កា​​ដាក់​ទម្លាក់​ក្នុង​ទូប​រិច្ចាគ​​តាម​វត្ត​​ព្រះពុទ្ធ​សាសនា​​ វិហារ​ហិណ្ឌូ​ ឬ​វិហារ​​គ្រឹស្ដ​សាសនា​​​ក្នុងប្រទេស​ឥណ្ឌា​ ដើម្បី​យក​​​ចាយ​វាយ​​ជា​ថ្មី​នៅ​ក្នុង​ទី​ផ្សារ​​​ ហើយ​អាចជួយ​កាត់បន្ថយ​​លើការ​ចំណាយ​​ក្នុងការ​បោះ​ពុម្ព​​កាក់​ ​រូពី​​ថ្មី​​ ។​

នៅ​ក្នុង​សេចក្ដីថ្លែងការ​ណ៍​​របស់ធនាគារ​​កណ្ដាល​​ស្រីលង្កា​​កាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ​ ​​២០១៤ បញ្ជាក់ថា​​ ក្នុង​អំឡុង​​ពេល​មុន​នេះ​​​សិប្បកម្ម​កាក់​រូពី​​​បាន​ប្រើ​លោ​​ហ​ៈ​នីហ្គើល និង​ស្ពាន់​​សម្រាប់​បោះពុម្ព​​​កាក់​រូពី​​ដោយមាន​​​ថ្លៃ​ចំណាយ​​ខ្ពស់ ​​​​ដូច្នេះ​​ហើយ​ទើបព្យ​ាយាម​​​​រក​​វិធី​សាស្ត្រ​កាត់​បន្ថយ​​ការ​ចំណាយ​​ដោយ​រ​ប្រើដែក​​គ្មាន​ស្នឹម​ ជា​វត្ថុ​ធាតុ​ដើម ។

ក្នុង​មួយឆ្នាំជនជាតិ​​​ស្រីលង្កា​​ជា​ច្រើនម៉ឺន​នាក់​​​បាន​​ទៅ​ធ្វើបុណ្យ​ទាន​​នៅ​​វត្ត​ព្រះពុទ្ធ​សាសនា​​​ជា​ច្រើន​​នៅ​ប្រទេស​ឥណ្ឌា​​ ។ ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​​បញ្ជាក់​ថា អាជ្ញាធរ​​​ស្រីលង្កា​​បាន​បញ្ជូន​​ក្រុម​ការ​ងារ​​ទៅ​ឥណ្ឌា​​​ដើម្បី​សហការ​​ជាមួយ​​មន្ត្រី​​ក្នុង​តំបន់​​នៅ​ប្រទេស​​ឥណ្ឌា​​​ប្រមែ​ប្រមូល​​​កាក់​រូព​ី​​ស្រីលង្កា​​មាន​ទម្ងន់​សរុប​ប្រហែល​ពី​​១០​ទៅ​​២០​តោន​​​​តាម​ទីតាំង​សាសនា​​ ផ្សេង​ៗ​​ត្រឡប់​​ចូល​ប្រទេស។​

លោកឈីក នីវ៉ាត់ កាប្រាល ទេសាភិបាល​​ធនាគារ​​កណ្ដាល​ស្រីលង្កា​​បាន​ថ្លែង​ថា​ ​ធនាគា​រ​​នឹង​ទិញ​កាក់​ទាំងនេះ​​ស្រប​តាម​តម្លៃ​​នៅ​លើ​កាក់​មិន​មែន​​តាម​តម្លៃ​​​លោហៈ ​និង​អាច​ផ្ដល់​ជា​រង្វាន់​​លើក​ទឹកចិត្ត​​បន្ថែមទៀត​​សម្រាប់​ទាក់ទាញ​​​ប្រជា​ជន​​ឥណ្ឌា​ ៕​​​