ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តយីឌុបដឹកស្រូវលួចបន្លំដាក់ឈើគ្រញូងពីខាងក្រោមព្រះមិនជួយជាប់អន្ទាក់សមត្ថកិច្ច

11 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ មិនខុសពីពាក្យចាស់លោកពោ​លថា ត្រីងៀត​ឆ្លៀតពងនោះទេ រថយន្តយីឌុប​ម៉ាកហ៊ីយ៉ាន់ដាយ​(ភ្លៅ៥)​ក្បាល​ពណ៌​សរ ទ្រុងពណ៌​ត្រួយចេក ពាក់ផ្លាកលេខ ​កំពង់ចាម 3A-3330ដឹកស្រូវ លួចដាក់បង្កប់​ឈើគ្រញូង១គ្រឿង​ ព្រះមិន​ជួយ​ជាប់អន្ទាក់សមត្ថកិច្ច ​កាលពីវេលាម៉ោង៨​និង៤៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤​ នៅចំណុចភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ

ខេត្តកំពង់ធំ ៖ មិនខុសពីពាក្យចាស់លោកពោ​លថា ត្រីងៀត​ឆ្លៀតពងនោះទេ រថយន្តយីឌុប​ម៉ាកហ៊ីយ៉ាន់ដាយ​(ភ្លៅ៥)​ក្បាល​ពណ៌​សរ ទ្រុងពណ៌​ត្រួយចេក ពាក់ផ្លាកលេខ ​កំពង់ចាម 3A-3330ដឹកស្រូវ លួចដាក់បង្កប់​ឈើគ្រញូង១គ្រឿង​ ព្រះមិន​ជួយ​ជាប់អន្ទាក់សមត្ថកិច្ច ​កាលពីវេលាម៉ោង៨​និង៤៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤​ នៅចំណុចភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។

យោងតាម​ពត៌មានពី​សមត្ថកិច្ចជំនាញបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានសម្ងាត់ ពីបណ្តាញរាយការ​ណ៏មកថា​​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ យីឌុប(ភ្លៅ៥) ដឹកស្រូវ១គ្រឿងខាងលើ លួចដាក់បង្កប់​ឈើគ្រញូង​នោះ កំពុងតែធ្វើចរាចរណ៏​ដឹក​ជញ្ជូនឈើក្រញូង​ ចេញមកពីខេត្តសៀមរាប ​ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម​ ដោយមានការអនុញ្ញាតិពី​​លោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត កំលាំងមន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្ទោង​ និង សង្កាត់រដ្ឋបាលព្រៃឈើ​កំពង់​ស្វាយ​រួមសហការគ្នា ជាមួយកងកម្លាំងទាំងបី មាននគរបាល កងរាជអាវុធហត្ថ សឹករងកំពង់ធំ ចុះបង្ក្រាបបទ​ល្មើសឈើ​ក្រញូងនេះបាននៅចំនុច ភូមិឃុំកើហេតុខាងលើ​។ 

អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល​ព្រលឹង​ចុង​សក់ទាំងយប់​កម្លាំង​យើងក៏បាននាំយករថយន្តខាង​លើមកកាន់ ផ្នែករដ្ឋ​បាល​ព្រៃឈើ​ស្ទោង លុះដល់ព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៤ ដោយមានការចូល​រួម​ពីលោកព្រះ​រាជ​អាជ្ញាទើប​​ធ្វើការរើ​ស្រូវ​ចេញ យក​ឈើក្រញូង​មកវាស់វែង​មាន ចំនួន១៨៧ដុំ ទម្ងន់ ១២៧៥​គីឡូក្រាម ស្មើនឹង ១,០៦២ ម៉ែត្រគូប យកមករក្សាទុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។